អ្នកអភិវឌ្ឍន៍ហ្គេម Hitman កំពុងធ្វើការទៅលើគម្រោងថ្មីមានឈ្មោះថា Project 007​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

ខ្ញុំជឿថាប្រិយមិត្តដែលជាអ្នកគាំទ្រ ក៏ដូចជានិយមលេងហ្គេម Hitman ប្រាកដជាធ្លាប់បានស្គាល់ពីក្រុមអ្នកអភិវឌ្ឍន៍ហ្គេម IO Interactive ច្បាស់ជាមិនខាន។ ទាក់ទងទៅនឹង IO Interactive នេះដែរ កាលពីយប់មិញនេះ តាមរយៈគណនី YouTube Channel ផ្លូវការរបស់ខ្លួន ពួកគេបានបញ្ចេញវីដេអូ Trailer ថ្មីមួយ ដែលបញ្ជាក់ឲ្យមហាជនដឹងថា ពួកគេកំពុងតែធ្វើការទៅលើគម្រោងថ្មីមួយមានឈ្មោះថា Project 007។

បើផ្អែកទៅតាមដំណឹងដែលទទួលបាន បានធ្វើឲ្យយើងដឹងថា គម្រោងថ្មី Project 007 របស់ក្រុមអ្នកអភិវឌ្ឍន៍ហ្គេម IO Interactive គឺជាការបង្កើតហ្គេម James Bond ថ្មី សម្រាប់លេងនៅលើម៉ាស៊ីនហ្គេម PlayStation 4, PlayStation 5, Xbox One, Xbox Series S / X និងកុំព្យូទ័រ។ គួរបញ្ជាក់ផងថា ហ្គេម James Bond ថ្មីនេះ ត្រូវបានអភិវឌ្ឍន៍ឡើងក្រោមកិច្ចសហការគ្នារវាងស្ទូឌីយោ MGM និងផលិតកម្មផលិតរឿង Eon។ ចំពោះកាលបរិច្ឆេទនៃការបញ្ចេញលក់ជាផ្លូវការរបស់ហ្គេម James Bond ថ្មីនេះ ក្រុមអ្នកអភិវឌ្ឍន៍ហ្គេម IO Interactive មិនទាន់បានបញ្ជាក់ឲ្យយើងបានដឹងនោះទេ។

ប៉ុន្តែក្រុមអ្នកអភិវឌ្ឍន៍ហ្គេម IO Interactive បានបង្ហើបឲ្យយើងដឹងថា ហ្គេម James Bond ថ្មីនេះ នឹងនិយាយទាក់ទងទៅនឹងប្រវត្តិរបស់តួអង្គ James Bond ក៏ដូចជាមូលហេតដែលគាត់ទទួលបានរហ័សនាម 007។ គួររំលឹកផងថា ហ្គេមថ្មីហ្គេមថ្មីចុងក្រោយគេរបស់ក្រុមអ្នកអភិវឌ្ឍន៍ហ្គេម IO Interactive គឺជាហ្គេម Hitman 3 ដែលវាត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ 2021 ខាងមុខនេះ។

ដោយ​ ៖ IGN
អត្ថបទទាក់ទង