រាល់ការជាវទូរសព្ទ Galaxy ស៊េរី A ឆ្នាំ 2020 ទាំងនេះ នឹងទទួលបានបាសប៊្លូធូស Borofone មួយភ្លាម​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានបញ្ចេញទូរសព្ទឆ្លាតស៊េរី A របស់ខ្លួនក្នុងឆ្នាំ 2020 មក យើងសង្កេតឃើញថា Galaxy A31, A21s, A11 និង A01 Core ទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងប្រទេសកម្ពុជាទទួលបានការគាំទ្រច្រើនគួរឲ្យតក់សម្គាល់។ ដោយសារតែឃើញការស្រឡាញ់ និងគាំទ្របែបនេះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនចុងឆ្នាំយ៉ាងអស្ចារ្យជូនអតិថិជនទាំងអស់ផងដែរ ដោយរាល់ការទិញ Galaxy A31, A21s, A11 និង A01 Core ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានការថែមជូន បាសប៊្លូធូសម៉ូឌែល Borofone ដែលមានសំឡេងច្បាស់ល្អ និងស្រស់ស្អាត 1 គ្រឿង ភ្លាមៗតែម្តង។ Galaxy A31, A21s, A11 និង A01 Core ស៊េរីឆ្នាំ 2020 ទាំងនេះ បានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិល្អៗ និងមានគុណភាពល្អថែមទៀតផង ដូច្នេះសម្រាប់អតិថិជនទាំងអស់ដែលត្រូវការទូរសព្ទឆ្លាតដែលមានតម្លៃសមរម្យ ហើយមានគុណភាពល្អ និងភ្ជាប់មកជាមួយលក្ខណៈសម្បត្តិល្អៗ អាចពិចារណាជ្រើសរើសយកទូរសព្ទឆ្លាតស៊េរី A បាន។

* បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនពិសេសមួយនេះ គឺសម្រាប់តែការទិញ Galaxy ស៊េរី A ឆ្នាំ 2020 ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន Samsung កម្ពុជា និងមានសុពលភាពក្នុងកំឡុងកាលបរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ…!! សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប Samsung និងតាមដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរសព្ទឥតគិតថ្លៃ៖ 1800 203 232 !

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង