vivo Y12s មានដាក់លក់នៅលើទីផ្សារកម្ពុជាហើយ ជាមួយតម្លៃ 129 ដុល្លារ​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

ទូរសព្ទឆ្លាតជំនាន់ថ្មី vivo Y12s ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងទាន់ស័យ ជាមួយនឹងជម្រើសពណ៌ខៀវ (Glacier Blue) និងពណ៌ខ្មៅ (Phantom Black) សាកសមសម្រាប់មិត្តៗយុវវ័យ។ ស្មាទូរសព្ទឆ្លាត vivo Y12s ប្រើប្រាស់អេក្រង់ LCD Halo FullView មានទំហំ 6.51 អ៊ីញ ខ្នាត 20:9 អាចបង្ហាញរូបភាពក្នុងកម្រិត HD+ (720 x 1600 ភិចស៊ែល) គួបផ្សំជាមួយមុខងារការពារភ្នែកពីពន្លឺថែមទៀតផង។ សម្រាប់ផ្នែកកាមេរ៉ារបស់ Y12s បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ទំហំ 8MP គួផ្សំជាមួយមុខងារ AI Face Beautiful និងកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 13MP និងមួយគ្រាប់ទៀតជាលេនសម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយទំហំ 2MP។ vivo Y12s ប្រើប្រាស់បន្ទះឈីប Helio P35 គួបផ្សំជាមួយ RAM ទំហំ 3GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB។

ចំពោះផ្នែកថាមពលថ្មវិញ vivo Y12s បានបំពាក់មកជាមួយថ្មធំទំហំ 5000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មកម្លាំង 10W និងភ្ជាប់មកជាមួយមុខាងារសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរជាងមុន។ vivo Y12s ដំណើរដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក Funtouch OS11 ជាហេតុធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់កាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។ កាន់តែពិសេសទៀតនោះ vivo Y12s ត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃត្រឹមតែ $129 ប៉ុណ្ណោះ។ សម្រាប់អតិថិជនរបស់ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ទូរសព្ទឆ្លាត vivo Y12s នេះ លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេសកម្ពុជា។

ដោយ​ ៖ vivo Cambodia
អត្ថបទទាក់ទង