Apple ទើបបញ្ចេញ iOS 14.2.1 ទៅឲ្យ iPhone 12 Series ដើម្បីជួសជុលលើបញ្ហាមួយចំនួន​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

ពេលថ្មីៗនេះ Apple ទើបបានធ្វើការទម្លាក់កំណែអាប់ដេត iOS 14.2.1 ជំនាន់ថ្មីមួយទៀត ទៅអោយអ្នកប្រើប្រាស់ iPhone 12 Series ធ្វើការទាញយកមកដំឡើងជាផ្លូវការ។ ជាក់ស្ដែង កំណែអាប់ដេតចុងក្រោយនេះ បានចូលមកជួសជុលបញ្ហាលើ មុខងារ “MMS Messages” និងបានកែសម្រួលលើបញ្ហាមួយចំនួនផងដែរ។

ជាការពិតណាស់ ប្រព័ន្ធដំណើរការ iOS 14.2.1 គឺជាកំណែអាប់ដេតជំនាន់ចុងក្រោយ ដោយវាបានធ្វើការកែប្រែចន្លោះប្រហោង និងបញ្ហាមួយចំនួនដែលកើតមានឡើងនៅលើ iOS 14 ជំនាន់មុនៗ។ លើសពីនេះទៅទៀត ការធ្វើបច្ចុប្បន្នភាពទៅប្រព័ន្ធប្រតិបត្តិការជំនាន់ iOS 14.2.1 សម្រាប់ iPhone 12 Series នេះ ក៏បានជួយជួយជុលលើបញ្ហាដែលកើតមានមួយចំនួនដូចជា បញ្ហាមិនអាចទទួល MMS Messages, ជួសជុលបញ្ហាគាំងផ្ទៃ Lock Screen នៅលើ iPhone 12 mini មួយចំនួន និងក៏បានសជួសជុលលើបញ្ហាមួយចំនួនទៀត ដើម្បីអោយការប្រើប្រាស់កាន់តែប្រសើរជាងមុនផងដែរ។

អញ្ចឹង ប្រសិនបើប្រិយមិត្ត កំពុងប្រើប្រាស់ iPhone 12 mini, iPhone 12, 12 Pro និង 12 Pro Max បានជួបនូវបញ្ហានៅលើជំនាន់ iOS ណាមួយ ដូច្នេះលោកអ្នកអាចធ្វើការអាប់ដេតទៅកាន់ iOS 14.2.1 ជំនាន់ចុងក្រោយនេះបាន ដោយគ្រាន់តែចូលទៅកាន់ Settings > General > Software Update បន្ទាប់មកចុច Download and Install ហើយរង់ចាំវាទាញយកចប់រួចរាល់ ជាការស្រេច។

ដោយ​ ៖ Macrumors
អត្ថបទទាក់ទង