ទាំងនេះជាសមត្ថភាពរបស់ទូរសព្ទឆ្លាត OPPO A93​
ដោយ​ ៖ គង់គីត | 4 ថ្ងៃមុន SHARE

 

បច្ចុប្បន្ននេះសង្កេតឃើញថា ការលេងហ្គេមនៅលើទូរសព្ទដៃ ពិតជាទទួលបានការពេញនិយមខ្លាំងមែនទែន ពិសេសក្នុងស្រទាប់មិត្តៗយុវវ័យ។ ក្នុងនោះផងដែរ ហ្គេមដែលកំពុងផ្ទុះខ្លាំងគឺមានដូចជា Mobile Legend, PUBG, League of Legends: Wild Rift, AOG Mobile, Free Fire ព្រមទាំងហ្គេមល្បីៗជាច្រើនទៀត។ 

អ្វីដែលកាន់តែពិសេស រាល់ពេលលេងហ្គេមម្តងៗ Gamers ល្បីៗក្នុងស្រុកយើង តែងតែ Livestream ដើម្បីទទួលបានប្រជាប្រិយភាពឲ្យកាន់តែខ្លាំងឡើងៗ។ មិនតែប៉ុណ្ណោះ Gamers ទាំងនោះតែងតែលេចមុខ ក្នុងការប្រកួតហ្គេមធំៗស្ទើរតែគ្រប់កម្មវិធីតែម្តង ជាក់ស្តែងការប្រកួតធំៗកន្លងមកដូចជា Rule of Survival, Mobile Legend, PUBG និងការប្រកួតហ្គេមថ្មី AOG Mobile ដែលទើបនឹងចាប់ផ្តើម។ ជាងនេះទៅទៀត Gamers ក៏រកចំណូលបានច្រើនពីការ Live Stream ប្រចាំថ្ងៃឲ្យក្រុមហ៊ុន Games ល្បីៗនិងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេល Live ដោយការ Send Stars Support និងលក់ Skin Hero ជាដើម។

តួយ៉ាង មួយរយៈចុងក្រោយនេះ កាន់តែប្លែកដោយសារឃើញថា Gamers ជាច្រើនរូបបានបង្វែរអារម្មណ៍យកស្មាតហ្វូនម៉ូដែល OPPO A93 លេងហ្គេមអូស Rank និង Live Stream ថែមទៀតផង។ បើយោងតាមសម្ដីរបស់ Gamers ក្នុងស្រុកមួយចំនួន បានលើកឡើងថា “OPPO A93 អាចលេងហ្គេមបានរលូន និងមានរាងស្តើងស្រាលកាន់លេងបានស្រួលមិនចុកដៃ ហើយវាជាស្មាតហ្វូនមួយ អាចយកមកលេងហ្គេមអូស Rank បាន Frame Rate ល្អ មិនងាយបង្កបញ្ហាដល់ការលេងឡើយ។

ជាក់ស្ដែង OPPO A93 មានទាំងសមត្ថភាពគ្រប់គ្រាន់ អាចលេងហ្គេមល្បីៗរួមមាន Mobile Legend, PUBG, League of Legends: Wild Rift ជាមួយនឹងបន្ទះឈីប MediaTek HelioP95 គួបផ្សំជាមួយនឹង RAM 8GB + ROM 128GB និងមានថាមពលថ្ម 4000mAh បំពាក់បច្ចេកវិទ្យាសាកថ្មរលឿន 18W ផងដែរ។

អេក្រង់៖ OPPO A93 ជាស្មាតហ្វូនអេក្រង់ទំហំ 6.43 អ៊ីញ ប្រភេទ Super AMOLED ដែលបង្ហាញរូបភាព បានច្បាស់ ងាយស្រួលក្នុងការលេងហ្គេម ថែមទាំងមានការទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។

រូបរាង៖ OPPO A93 មានកម្រាស់ត្រឹម 7.48mm ងាយស្រួលចាប់កាន់នៅក្នុងដៃ ឬ ពេលលេងហ្គេម ពិសេសអាចស្កេនក្រយៅដៃលើអេក្រង់លឿនក្នុងរយៈពេល 0.3 វិនាទីថែមទៀត។

ហេតុផលពិសេសៗនេះហើយទើប OPPO ម៉ូឌែល A93 ក្លាយជាស្មាតហ្វូនទទួលបានការគាំទ្រច្រើន ហើយវាមានតម្លៃត្រឹមតែ $309 ប៉ុណ្ណោះ ជាមួយនឹងកាដូគាប់ចិត្តរួមមាន៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង