ទាំងនេះជាកុំព្យូទ័រយួរដៃបំពាក់ CPU Intel ជំនាន់ទី 11 ដែលក្រុមហ៊ុន ASUS នាំចូលប្រទេសកម្ពុជា​
ដោយ​ ៖ Pranith | 5 ថ្ងៃមុន SHARE

 

ឡេបថប់របស់ ASUS ថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី  ពួកវាជាឡេបថប់ដែលស្តើង ស្រាលនិងផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ចុងក្រោយនៃការច្នៃប្រឌិត និងកំសាន្ត។ ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ប្រើប្រាស់ បច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿន និង រួមបញ្ចូលជាមួយនឹង គំរោងរបស់ Intel Evo ធ្វើអោយការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព បូករួមទាំង WiFi 6 ធ្វើអោយល្បឿននៃអ៊ីនធឺណែតដណើរការបានល្អ។ ឡេបថប់ដែលបានបំពាក់ CPU Intel Core 11th Gen (Tiger Lake) ទាំងនោះរួមមាន:

ASUS ZenBook Flip S (UX371)

កុំព្យូទ័រយួរដៃ ZenBook Flip S គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេ ដែលទទួលបានគំរោង Intel Evo platform design វាជាគំរោងពិសេសរបស់ Intel ប្រើសំរាប់តែឡេបថប់ដែលមានសមត្ថភាពខ្លាំង និងរាងស្តើងតែប៉ុណ្ណោះ។ នេះគឺជាកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លួន បានយ៉ាងស្រួលជាមួយកម្រាស់ 13.9 mm និងទម្ងន់ 1.2kg។ វាបំពាក់អេក្រង់ touch screen មានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified ផងដែរ។ 

ZenBook Flip S មានការរចនាយ៉ាងប្រណិត ជាមួយពណ៌ខ្មៅ (Jade Black) និងមានការរំលេចដោយពណ៌ទង់ដែង ពណ៌ក្រហម និងអាចបត់បានរហូតដល់ 360°។ វាប្រើប្រាស់ស៊ីភីយូ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16GB និងអង្គផ្ទុកទិន្នន័យទំហំ 1TB PCIe® 3.0 x4 SSD។ សម្រាប់រន្ធដំណរភ្ជាប់ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និងរន្ធ HDMI ។ ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃតែម្តង។ 

ASUS ZenBook Flip 13 (UX363)

ZenBook Flip 13 មានកម្រាស់ត្រឹមតែ 13.9mm និងទម្ថន់ 1.3kg ជាពិសេសវាមានអេក្រង់អាចបើកបានរហូតដល់ 360°។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh វាអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងចំពោះការសាកពេញម្តង។ ZenBook Flip 13 បំពាក់អេក្រង់ធំទូលាយ NanoEdge FHD OLED touchscreen និងអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen។ 

ASUS ZenBook S (UX393)

 

ZenBook S គឺជាកុំព្យូទ័រយួរដៃទំហំ 13.3 អ៊ីញ មានកំរាស់ 15.7mm និងទម្ងន់ 1.35kg និងត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរ ជាមួយនឹងការបង្រួមដោយលោហៈធាតុ។ វាបំពាក់អេក្រង់មានកម្រិត Resolution 3.3K (3300 x 2200) NanoEdge PANTONE touchscreen មានទំហំអេក្រង់ប្រភេទ ៣: ២ ជាប្រភេទទំហំអេក្រង់ថ្មីប្លែក។ ជាមួយកម្លាំងថ្ម 67Wh វាអាចសាកបានយ៉ាងឆាប់រហ័សនិងអាចប្រើរហូតដល់ 12 ម៉ោង។

ZenBook S ប្រើប្រាស់ស៊ីភីយូ Intel Core i7 ជំនាន់ទី ១១ មានរ៉េមរហូតដល់ ១៦ ជីហ្កាបៃនិង 1TB PCIe 3.0 x4 M.4 SSD។ វាមានរន្ធដោត HDMI និងUSB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និងរន្ធដោតកាត MicroSD ។

ASUS ZenBook 14 (UX425)

 

Zenbook 14 (UX425) គឺជាឡេបថប់ទំហំ 14 អ៊ីញ មានរូបរាងកាន់តែស្រាល និងស្តើង ជាងជំនាន់មុនៗ។ វាប្រើប្រាស់អេក្រង់ NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃអេក្រង់ខាងមុខ។ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ល្អក្នុងការប្រើប្រាស់ ASUS NumberPad 2.0, និងអាចប្រើប្រាស់បានដល់ទៅ 21 ម៉ោង, Zenbook13/14  មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង ពណ៌ ស បែកស្វាយ Lilac Mist។ លើសពីនេះ វាប្រើប្រាស់ CPU Intel Core processor ជំនាន់ទី11 មាន រ៉េម 16GB ជាមួយនឹង 512G SSD និងប្រព័ន្ធ Wifi6 ផងដែរ។ 

ASUS VivoBook S14/S15 (S433/S533)

 

Vivobook S14 (S433), និង S15(S533) មានលក្ខណៈសម្បត្តិល្អ ជាមួយរូបរាងដ៏លេចធ្លោផងដែរ។ Vivobook S14/S15 នេះបានរចនាជាមួយនឹង Diamond-cut edges ដែលមើលទៅភ្លឺដូចជាគ្រាប់ពេជ្រ ជាមួយជម្រើសពណ៌ជាច្រើនទៀតផង។ Vivobook ថ្មីទាំង ២ នេះ បានបំពាក់ជាមួយនឹង CPU Intel Core i7  ជំនាន់ទី11 ជាមួយនឹង ក្រាហ្វិក Intel Iris Xe និងក្រាហ្វិចដាច់ Nvidia MX350, មានរ៉េម 8GB, 512G PCIe SSD ជាមួយនឹង Intel® Optane™ Memory H10 ដូចគ្នា។ 

ASUS VivoBook 14/15 (K413/K513)

Vivobook 14/15 ជាកុំព្យូទ័រយួរដៃចម្រុះពណ៌ បង្កើតឡើងសម្រាប់តម្រូវការនិងការកំសាន្ត។ K413/K513 ជាម៉ូដែលដែលមានតួជាលោហៈ មានជម្រើសពណ៌ដូចជា ពណ៌ស (Dreamy White) ពណ៌ខៀវ (Cobalt Blue) និងពណ៌ខ្មៅ ( Bespoke Black)។ ការបំពាក់ជាមួយនឹង CPU Intel Corei5 ជំនាន់ទី 11 និង ក្រាហ្វិក Intel Iris Xe និងក្រាហ្វិចដាច់ Nvidia MX330, រ៉េម8GB, Wifi6, និងសមត្ថភាពរបស់ 512G PCie SSD បានធ្វើអោយ Vivobook 14 និង 15 វាអាចផ្តល់ជូនដល់អ្នកប្រើប្រាស់នូវបទពិសោធន៏ប្រើប្រាស់ដ៏អស្ចារ្យ។

ដោយ​ ៖ ASUS Cambodia
អត្ថបទទាក់ទង