ទិន្នន័យពី Counterpoint បង្ហាញថា realme ជាម៉ាកផលិតផលសម្រេចបានទិន្នន័យលក់ 50 លានគ្រឿងរហ័សជាងគេ​
ដោយ​ ៖ គង់គីត | 5 ថ្ងៃមុន SHARE

 

ថ្មីៗនេះ បើយោងតាមរបាយការណ៍លក់នៅត្រីមាសទី 3 របស់ស្ថាប័ន Counterpoint បានអោយដឹងថា realme បានប្រើរយៈពេលត្រឹមតែ 9 ត្រីមាសប៉ុណ្ណោះ ក៏សម្រេចបាននូវចំនួនលក់រហូតដល់ 50 លានគ្រឿង ក្លាយជាយីហោស្មាតហ្វូនដែលមានអ្នកប្រើប្រាស់រហូតដល់ 50 លានគ្រឿងលឿនជាងគេក្នុងពិភពលោក។ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង realme ទទួលបានចំនួនលក់កំពូលលំដាប់ទី 4 ក្នុងត្រីមាសទីមួយឆ្នាំ2020 ហើយជាមួយគ្នានេះដែរ ចំនួនលក់កន្លះឆ្នាំបន្ទាប់ក៏មានការកើនឡើងជាបន្តលំដាប់ សង្ឃឹមថានឹងក្លាយជាម៉ាកលំដាប់កំពូលទី 3 នៅត្រីមាសទី 4 ខាងមុខនេះ។

នៅពីក្រោយលទ្ធផលនៃការជោគជ័យរបស់ realme នេះ គឺបានមកពីការខំប្រឹងប្រែង ដែលតែងតែព្យាយាមទំនាក់ទំនងជាមួយអ្នកប្រើប្រាស់និងខិតខំរកអ្វីដែលថ្មីៗ។ realme តែងតែព្យាយាមនិងខិតខំស្រាវជ្រាវទៅលើបច្ចេកវិទ្យាជឿនលឿន បង្កើនជម្រើសស្មាតហ្វូនកាន់តែច្រើនដល់យុវវ័យ។ មកដល់បច្ចុប្បន្ននេះ realme កម្ពុជាបានប្រកាសនូវម៉ូឌែលជាច្រើន ចាប់ពីម៉ូឌែលទាបដល់ម៉ូឌែលខ្ពស់ មានដូចជាត្រកូល C Series, Number Series និង X Series ស្ទើរតែគ្របដណ្តប់គ្រប់ជួរតម្លៃ ធ្វើអោយអ្នកប្រើប្រាស់ទាំងអស់ មានជម្រើសកាន់តែសម្បូរបែប ជាមួយគ្នានេះដែរ ក៏ទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ជាច្រើនផងដែរ រួមទាំងទទួលបានពានរង្វាន់ដូចជា Japan Good Design Award  Red Dot Design Award, German Design Award, Excellence Product Design Award,  Australian International Design Awards, Golden Point Design Award និង Five top international Design Awards។

មួយវិញទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ realme មិនត្រឹមតែបានបង្កើតត្រកូល C Series ថ្មី ដែលមានអេក្រង់ធំនិងថាមពលថ្មធំនោះទេ ជាមួយគ្នានេះដែរ ក៏មាន Number series ដែលមានបំពាក់កាមេរ៉ា 64MP និងបច្ចេកវីទ្យាសាកថ្មលឿន 65W សម្រាប់អ្នកប្រើប្រាស់ រួមទាំង realme X50 5G ជាស្មាតហ្វូនលំដាប់ Flagship ដែលមានបំពាក់ជាមួយនឹងបន្ទះឈីប Snapdragon 865 ផងដែរ។ លើសពីនេះ realme នៅតែបន្តសកម្មភាពជាក់ស្តែង ធ្វើជាយីហោដែលយល់ពីអ្នកប្រើប្រាស់បំផុត និងបន្តផ្តល់ជូននូវផលិតផលដែលពេញនិយមដល់យុវវ័យ។

ដើម្បីត្រៀមខ្លួនកាន់តែល្អសម្រាប់ការប្រគួតប្រជែងមួយទៀត realme នឹងយកស្មារតី “ឆ្ពោះទៅមុខ” ជាពាក្យស្លោករបស់ម៉ាកដាក់ចូលទៅក្នុងសម័យបច្ចេកវិទ្យាថ្មី ព្យាយាមយករបកកំហើញ និងមុខងារថ្មីៗសម្រាប់បំពាក់ទៅលើស្មាតហ្វូន។ ជាក់ស្ដែង ដូចជាការបង្កើតប្រព័ន្ធ AIoT ដោយមានការស្រាវជ្រាវយ៉ាងស៊ីជម្រៅទៅលើបច្ចេកវិទ្យា និងមុខងារបង្កើតនូវការរស់នៅបែបទាន់សម័យថ្មីមួយសម្រាប់យុវវ័យជុំវិញពិភពលោក ធ្វើអោយការរស់នៅកាន់តែឆ្លាតវៃ។

ជាចុងក្រោយ realme បានបញ្ជាក់ថា នឹងបន្តនាំយកផលិតផលល្អៗមកជូនដល់អតិថិជន ហើយនឹងមិនប្រែគោលគំនិតរបស់ខ្លួនឡើយ។ realme នឹងបន្តស្មារតីឆ្ពោះទៅមុខ ជាមួយនឹងយុទ្ធសាស្រ្ត “ស្មារហ្វូន + AIoT” ប្រើប្រាស់បច្ចេកវិទ្យានាំមុខ នាំមកជូននូវផលិតផលដែលមានមុខងារជឿនលឿន ការរចនាពេញនិយម ប៉ុន្តែមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់។

ដោយ​ ៖ realme Cambodia
អត្ថបទទាក់ទង