Galaxy A51 ចាប់ផ្ដើមទទួលបានការអាប់ដេតទៅ One UI 2.5 ផ្លូវការហើយ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា Samsung បានព្យាយាមធ្វើការបញ្ចេញកំណែអាប់ដេត One UI 2.5 ជំនាន់ចុងក្រោយ ទៅទូរសព្ទលំដាប់កំពូល នឹងបង្គួររបស់ខ្លួនជាច្រើនម៉ូឌែលរួចមកហើយ ក្នុងនោះមានដូចជា Galaxy S10 Series, S9 Series, Note 9 និងម៉ូឌែលមួយចំនួនទៀត។ ដោយឡែក ខណៈពេលនេះ Samsung ក៏បានទម្លាក់វាទៅអោយទូរសព្ទឆ្លាតលំដាប់កណ្ដាល Galaxy A51 ជាផ្លូវការដូចគ្នាផងដែរ។

ពិតណាស់ ពេលនេះ Samsung បានចាប់ផ្តើមបញ្ចេញកំណែអាប់ដេតនៃស្បែក Interface One UI ជំនាន់ 2.5 ដែលមានស្ថេរភាពសម្រាប់ម្ចាស់ Galaxy A51 ជាផ្លូវការហើយ។ ជាក់ស្ដែង Galaxy A51 ទើបទទួលបានកំណែអាប់ដេតថ្មី ដែលបានពាំនាំមកនូវ One UI 2.5 ជាមួយការពង្រឹងប្រព័ន្ធសុវត្ថិភាព ប្រចាំខែតុលា ឆ្នាំ 2020 នេះផងដែរ ដែលកំណែអាប់ដេតថ្មីនេះ មានលេខ Firmware Version សម្គាល់ A515FXXU4CTJ1 សម្រាប់ទីផ្សារប្រទេសរុស្ស៊ី។ មិនតែប៉ុណ្ណោះ ក្នុងកំណែអាប់ដេតថ្មីនេះ ក៏បាននាំយកមុខងារថ្មីៗមួយចំនួន ទៅអោយ Galaxy A51 ផងដែរ ដូចជា Bitmoji Stickers សម្រាប់មុខងារ Always On Display និងជួសជុលបញ្ហាដែលកើតមាន ដើម្បីអោយការប្រើប្រាស់កាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។ ជាងនេះទៅទៀត Galaxy A51 ថែមទាំងទទួលបានការអាប់ដេតលើ Keyboard ដែលអាចអោយើង Search YouTube នៅក្នុង Keyboard បានដោយផ្ទាល់តែម្ដង និងក៏មានមុខងារថ្មីៗមួយចំនួនទៀតផងដែរ។ 

សូមបញ្ជាក់ផងដែរថា កំណែអាប់ដេតនេះ Samsung បានចាប់ផ្ដើមទម្លាក់ទៅអោយប្រទេសរុស្ស៊ីមុនគេ ដោយឡែកសម្រាប់ប្រទេសមួយចំនួនទៀត អាចនឹងទទួលបានក្នុងពេលខាងមុខឆាប់ៗនេះដូចគ្នា។ អញ្ចឹង ប្រិយមិត្តអាចឧស្សាហ៍ចូលឆែកមើលកំណែអាប់ដេតថ្មីនេះ នៅក្នុង Settings បាន បើមិនទាន់ឃើញមានទេ ប្រហែលជាត្រូវរង់ចាំមើលប៉ុន្មានថ្ងៃទៀតទើបបាន។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង