Samsung អាចនឹងកំពុងតែសម្ងំអភិវឌ្ឍន៍បន្ទះឈីប Exynos លំដាប់កំពូលចំនួន 2 បន្ថែមទៀត​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

តាមរយៈដំណឹងទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា Samsung ត្រៀមនឹងប្រកាសចេញបន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី Exynos 2100 ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ហើយវាត្រូវបានគេរំពឹងថា នឹងត្រូវយកបំពាក់នៅលើទូរសព្ទឆ្លាតលំដាប់កំពូល Galaxy S21 Series ដែលអាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងដើមខែមករា ឆ្នាំ 2021 ខាងមុខនេះ។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រល្បីឈ្មោះ SamMobile យើងក៏ទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា ខណៈពេលនេះក្រុមហ៊ុន Samsung កំពុងតែសម្ងំអភិវឌ្ឍន៍បន្ទះឈីប Exynos លំដាប់កំពូលចំនួន 2 បន្ថែមទៀត។ ដោយមួយមានឈ្មោះសម្គាល់ថា Exynos 9855 ហើយវាអាចនឹងត្រូវយកទៅបំពាក់នៅលើ Galaxy S22 Series ដែលអាចនឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ 2022។ ខណៈដែលបន្ទះឈីបមួយផ្សេងទៀត មានឈ្មោះសម្គាល់ថា Exynos 9925 អាចនឹងភ្ជាប់មកជាអង្គគណនាក្រាហ្វិក Radeon របស់ក្រុមហ៊ុន AMD។

ផ្អែកទៅតាមព័ត៌មានដែលទទួលបាន បានបង្ហាញថាឲ្យយើងដឹងថា បន្ទះឈីបមានឈ្មោះសម្គាល់ថា Exynos 9925 អាចនឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ 2023 ខាងមុខ។ អញ្ចឹងបើដំណឹងមួយនេះគឺជាការពិតមែននោះ មានន័យថា យើងទាំងអស់គ្នាត្រូវរង់ចាំរហូតដល់ទៅឆ្នាំ 2023 ឯណោះ ទើបបានឃើញវត្តមានទូរសព្ទឆ្លាតលំដាប់កំពូលរបស់ Samsung បង្ហាញខ្លួនមកជាមួយបន្ទះឈីបដែលភ្ជាប់មកជាមួយអង្គគណនាក្រាហ្វិក Radeon របស់ក្រុមហ៊ុន AMD។

 

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង