កាស Mi Air 2 Pro ចេញផ្លូវការ មានមុខងារកាត់បន្ថយសំឡេងរំខាន ជាមួយតម្លៃខ្ទង់ ៤១ ម៉ឺនរៀល (104 ដុល្លារ)​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីពេលកន្លងទៅនេះ យើងបានដឹងហើយថា Xiaomi បានប្រកាសចេញ កាសឥតខ្សែជាច្រើនរបស់ខ្លួន រួមមានទាំង Mi Air 2s និង Mi Air 2 SE ហើយក្នុងនោះ យើងឃើញថាត្រកូល Mi Air ពិតជាមានរូបរាងស្រដៀងគ្នាជាមួយនឹង AirPods របស់ Apple អញ្ជឹងដែរ។ ដោយឡែក ពេលនេះ Xiaomi ទើបតែធ្វើការប្រកាសចេញនូវកាស Mi Air 2 Pro ជំនាន់ថ្មីមួយទៀត ដែលមានរូបរាងខុសប្លែកពីជំនាន់មុនច្រើនទៀតផង។

ពិតប្រាកដណាស់ កាសឥតខ្សែ Mi Air 2 Pro វាមានតួខ្លួនស្រោបដោយជ័រប្លាស្ទិច ដែលមាន Case អាចទ្រទ្រង់ការសាកបញ្ចូលថ្ម តាមរយៈរន្ធ USB-C ប៉ុន្តែមិនអាចសាកតាម Wireless បានឡើយ។ លើសពីនេះទៅទៀត Xiaomi បានប្រាប់អោយដឹងថា Mi Air 2 Pro បានបំពាក់មកជាមួយប្រព័ន្ធ Bluetooth 5.0 ដែលអាចធ្វើការភ្ជាប់ទៅកាន់ទូរសព្ទបានលឿនរហ័ស។ បន្ថែមពីនេះ វាមានបាសបញ្ចេញសម្លេងទំហំ 12mm ដែលផ្ដល់នូវគុណភាពសម្លេង បានច្បាស់ល្អ និងមានមុខងារកាត់បន្ថយសំឡេនរំខាន Active Noise Cancelling យ៉ាងពេញលេញថែមទៀតផង។ មួយវិញទៀត កាស Mi Air 2 Pro ថ្មីនេះ ក៏មានមុខងារប៉ះបញ្ជាជាច្រើនទៀត ដូចជាអាចបញ្ជាអោយលេង ឬបញ្ឈប់បទចម្រៀង, បញ្ជាជំនួយការសំឡេង, ទទួលការហៅចូល និងវាមានថាមពលថ្មអំ ដែល Xiaomi បានបញ្ជាក់ថាវាអាចប្រើជាប់បានរយៈពេលខ្ទង់ 7 ម៉ោងលើការសាកថ្មម្ដង ហើយពេលប្រើជាមួយ Case អាចរស់បាន 28 ម៉ោងផងដែរ។

ជាចុងក្រោយ កាសឥតខ្សែ Mi Air 2 Pro បានបង្ហាញខ្លួនមកជាមួយពណ៌ Matte Black និងវាត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី 21 តុលាខាងមុខ ហើយវាក៏ត្រូវបានដាក់អោយ Pre-Order លើគេហទំព័រ JD.com ចាប់ពីពេលនេះទៅហើយ ដែលត្រូវបានដាក់លក់នៅប្រទេសចិន ក្នុងតម្លៃប្រមាណជា ៤១ ម៉ឺនរៀល (104 ដុល្លារ)។

ដោយ​ ៖ NoteBookCheck
អត្ថបទទាក់ទង