ឧបករណ៍ iOS / Android នឹងអាចសាកល្បងលេងហ្គេម League of Legends: Wild Rift នៅថ្ងៃទី 27 ខែតុលាខាងមុខ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ប្រិយមិត្តដែលជាអ្នកចូលចិត្តលេងហ្គេមប្រភេទ Multiplayer Online Battle Arena ឬហៅកាត់ថា MOBA ក៏ដូចជាអ្នកដែលគាំទ្រហ្គេម League of Legends ប្រហែលជាបានដឹងហើយថា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ 2020 កន្លងទៅ ក្រុមហ៊ុន Riot Games បានអនុញ្ញាតឲ្យមនុស្សមួយចំនួនអាចសាកល្បងលេងហ្គេម League of Legends: Wild Rift ក្នុងលក្ខណៈ Close Beta។

បន្ទាប់ពីបានដាក់ឲ្យមនុស្សមួយចំនួនអាចសាកល្បងលេងហ្គេម League of Legends: Wild Rift ក្នុងលក្ខណៈ Close Alpha អស់រយៈពេលជិត 1 ខែរួចមក កាលពីយប់មិញនេះ តាមរយៈតាមរយៈ Youtube Channel ផ្លូវការ “League of Legends: Wild Rift” របស់ខ្លួន Riot Games បានបង្ហោះវីដេអូថ្មីមួយដែលបញ្ជាក់ឲ្យយើងបានថា នៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2020 ខាងមុខនេះ ពួកគេនឹងអនុញ្ញាតឲ្យឧបករណ៍ដែលដំណើរការដោយ iOS / Android អាចសាកល្បងលេងហ្គេម League of Legends: Wild Rift ជំនាន់ Open Beta ជាផ្លូវការ ហើយសម្រាប់តំណាក់កាលដំបូងពួកគេចាប់ផ្តើមពីប្រទេស កូរ៉េ, ជប៉ុន, ហ្វីលីពីន,សឹង្ហបូរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងថៃ។ ជាងនេះទៅទៀត តាមរយៈគេហទំព័រផ្លូវការរបស់ Riot Games ក៏បានបញ្ជាក់ឲ្យយើងដឹងផងដែរថា ប្រទេសកម្ពុជា, មីយ៉ាន់ម៉ា, ឡាវ, ប្រ៊ុយណេ និងទីម័រខាងកើត ក៏អាចចូលរួមសាកល្បងលេងហ្គេម League of Legends: Wild Rift ជំនាន់ Open Beta នៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2020 ខាងមុខនេះផងដែរ ។

តាមរយៈវីដេអូដដែលនេះ Riot Games ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា សម្រាប់ទ្វីបអឺរ៉ុប, អូសេអានី, តៃវ៉ាន់, វៀតណាម និងប្រទេសដែលបានបញ្ជាក់ពីខាងលើ League of Legends: Wild Rift នឹងត្រូវដាក់ឲ្យលេងជាផ្លូវការនៅអំឡុងខែធ្នូ ឆ្នាំ 2020។ សម្រាប់ទ្វីបអាមេរិកវិញ League of Legends: Wild Rift នឹងត្រូវដាក់ឲ្យលេងជាផ្លូវការ នៅក្នុងចន្លោះខែមីនា និងមិថុនា ឆ្នាំ 2021 ខាងមុខ។ ដើម្បីឲ្យដឹងកាន់តែច្បាស់ជាងនេះ ប្រិយមិត្តទាំងអស់គ្នាអាចចុចទស្សនាវីដេអូនៅខាងក្រោមនេះបាន។

ដោយ​ ៖ Riot Games
អត្ថបទទាក់ទង