realme 7i មានកាមេរ៉ា 64MP បូករួមថាមពលថ្មធំ 5,000mAh និងអេក្រង់ 90Hz ជាមួយតម្លៃក្រោម 250 ដុល្លារ អាចចាប់ផ្តើមកុម្ម៉ង់ទិញបានហើយ​
ដោយ​ ៖ ឡេង | 3 ថ្ងៃមុន SHARE

 

ពិតមែនណាស់ ភាពងាយស្រួល និងមុខងារដ៏សម្បូរបែប នៃផ្នែកកាមេរ៉ារបស់ទូរសព្ទឆ្លាត ធ្វើឲ្យមនុស្សជាច្រើនអាចកត់ត្រា ការរស់នៅបានតាមចិត្ត ឃើញនូវភាពស្រស់ស្អាតនៃជីវិតរបស់ពួកគេ។ នាថ្ងៃទី 16 ខែតុលា ឆ្នាំ 2020 កាលពីម្សិលមិញនេះ realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យា បានដាក់ប្រកាសជាផ្លូវការនូវ realme 7i “ទូរសព្ទឆ្លាតមានកាមេរ៉ាក្រោយ 4 គ្រាប់ មានលេនដើមទំហំធំ 64MP ដែលមានតម្លៃក្រោម 250 ដុល្លារដ៏កម្រ” ហើយនេះក៏ជាលើកដំបូងដែល realme បាននាំយកបច្ចេកវិទ្យាកាមេរ៉ាក្រោយចំនួន 4 គ្រាប់ រួមទាំងលេនទំហំធំ 64MP មកបំពាក់លើជួរតម្លៃ 249 ដុល្លារ រួមជាមួយនឹងថាមពលថ្មធំ 5,000mAh អេក្រង់កម្រិត90Hz ធ្វើឲ្យវាក្លាយជាទូរសព្ទឆ្លាតថតរូប ដែលមានតម្លៃសមរម្យជាងគេ នឹងនាំមកនូវបទពិសោធន៍ ក្នុងតម្លៃកាន់តែសមរម្យ ហើយធ្វើការបញ្ជាទិញទុកមុនឥឡូវនេះ នឹងមានការថែមជូននូវកាដូជាច្រើន។

សម្រាប់ផ្នែកគ្រឿងបំពាក់ realme 7i “64MP Power Master” ម៉ូឌែលនេះ បានបំពាក់នូវកាមេរ៉ា Ultra Clear 4គ្រាប់, ថាមពលថ្មធំ 5,000mAh រួមជាមួយនឹងដំណោះស្រាយសាកថ្មលឿន 18W និងមានកម្រិតអេក្រង់ 90Hz បំពាក់នូវបន្ទះឈីប Snapdragon 662 SoC មានអង្គផ្ទុក 8GB +128GB ដែលមានពីរពណ៌ សម្រាប់ជ្រើសរើស នោះគឺពណ៌បៃតង Aurora Green និងពណ៌ខៀវថ្លា Porla Blue ផងដែរ។

ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យុវវ័យ ទូរសព្ទឆ្លាតម៉ូឌែល realme 7i បានបំពាក់នូវកាមេរ៉ា 4គ្រាប់ 64MP Ultra Clear ដែលអាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវ ព្រមទាំងផ្តល់សាច់ម៉ត់បានគ្រាន់បើផងដែរ ដោយគ្រាន់តែធ្វើការដកទូរសព្ទមកចុចថត វានឹងមានកម្មវិធី Software កែសម្រួលបានយ៉ាងល្អ ជូន។ វាក៏រួមមានកាមេរ៉ា 8MP ប្រភេទលេនទូលាយ Ultra Wide Angle, កាមេរ៉ា 2MP ប្រភេទលេនថតវត្ថុជិតៗ Ultra Macro Mode និងកាមេរ៉ា 2MP សម្រាប់ថតបែបព្រាលផ្ទៃខាងក្រោយ (Portrait Mode) មិនត្រឹមតែធ្វើឲ្យអ្នកប្រើប្រាស់រីករាយ នៅក្នុងពិភពម៉ាក្រូនោះទេ ថែមទាំងអាចចាប់យកនូវ រូបភាពព្រាលផ្ទៃខាងក្រោយ ដែលមានភាពច្នៃប្រឌិត កត់ត្រានូវរាល់ការចងចាំល្អៗក្នុងការរស់នៅ។

realme 7i ថែមទាំងមានមុខងារ Night Filters ជាច្រើនដូចជា Cyberpunk, Flamingo, Modern Gold ធ្វើឲ្យការថតពេលយប់កាន់តែប្លែក ជាមួយគ្នានេះដែរ កាមេរ៉ាមុខទំហំ 16MP ក៏អាចថតបានកាន់តែដូចធម្មជាតិពិតៗ។

នៅពេលកំពុងថតវីដេអូ realme 7i ថែមទាំងអាចបើកនូវ មុខងារទប់លំនឹង UIS Max ដែលអាចថតបានកាន់តែនឹងច្បាស់។ សម្រាប់អ្នកដែលមិនចេះ តែចូលចិត្តនិងចង់ធ្វើ Vlog នោះគឺថា realme 7i  អាចថតវីដេអូដោយខ្នាត21:9 មានរាងទ្រវែង ដែលអាចថតបានវីដេអូ ដូចទៅនឹងខ្នាតភាពយន្ត ដូច្នេះអ្នកនឹងឃើញថា ការរស់នៅកាន់តែមានភាពអស្ចារ្យ ហើយម្នាក់ៗសុទ្ធតែអាចធ្វើជា អ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។

ទោះជាធ្វើការថតនៅក្រៅរយៈពេលយូរ ថាមពលថ្មធំ 5,000mAh របស់ realme 7i គឺល្មមអាចទ្រទ្រង់បានមួយថ្ងៃ ហើយអ្វីដែលសំខាន់នោះគឺ ថាមពលថ្ម 5% អាចនិយាយ WhatsApp បានរយៈពេល 66 នាទី បើតាមការអះអាងរបស់ realme ផ្ទាល់ ដោយការសាកលឿន 18W ក៏អាចជួយសាកថ្មបាន ក្នុងរយៈពេលលឿនទៀត។

សម្រាប់ផ្នែកបទពិសោធន៍មើលឃើញ realme 7i មានកម្រិតអេក្រង់ 90Hz មិនថាលេង Facebook, មើលវីដេអូ ឬក៏លេងហ្គេម គឺសុទ្ធតែអាចធ្វើឲ្យ អ្នកទទួលបានបទពិសោធន៍មើលយ៉ាងរលូន។ 

បន្ថែមជាមួយនឹងមុខងារកាមេរ៉ាសម្បូរបែបរបស់ realme ឥឡូវនេះ ពួកយើងគ្រាន់តែប្រើ realme 7i ដែលមានលេនដើមទំហំធំ 64MP គឺអាចថតបានរូបភាពដែលច្បាស់ ហើយនាអនាគត realme នឹងនាំយកមកនូវទូរសព្ទឆ្លាត ដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យ នាំឲ្យអ្នកប្រើប្រាស់ដែលប្រើទូរសព្ទឆ្លាត ដើម្បីកត់ត្រា បង្កើត ចែករំលែក និងមើលរូបភាពឬវីដេអូ ទទួលបានបទពិសោធន៍កាន់តែប្រសើរឡើង។ សម្រាប់អ្នកធ្វើការបញ្ជាទិញទុកមុននូវ realme7i តាមបណ្តាហាងផ្សេងៗឥឡូវនេះ នឹងមានការថែមជូនពិសេសនូវ កាបូបស្ពាយក្រោយ ហើយការដាក់លក់ផ្លូវការ គឺនៅថ្ងៃទី23ខែតុលាខាងមុខនេះ។

ដោយ​ ៖ realme Cambodia
អត្ថបទទាក់ទង