AnTuTu បង្ហាញថា iPad Air ឆ្នាំ 2020 អាចទាញយកពិន្ទុសរុបបានច្រើនជាង iPhone 12​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុននេះ Apple បានប្រកាសចេញ iPhone 12 Series ជាផ្លូវការ ហើយពួកវាសុទ្ធតែបំពាក់មកជាមួយបន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី A14 Bionic ទំហំ 5nm។ ទាក់ទងទៅនឹងបន្ទះឈីប A14 Bionic នេះដែរ នៅក្នុងថ្ងៃនេះ យើងបានប្រទះឃើញរូបភាព Screenshot របស់កម្មវិធី AnTuTu ចំនួន 2 សន្លឹក ដែលបង្ហាញឲ្យយើងដឹងថា iPad Air ឆ្នាំ 2020 អាចទាញយកពិន្ទុសរុបបានច្រើនជាង iPhone 12។

ដោយ iPad Air ឆ្នាំ 2020 ប្រើប្រាស់បន្ទះឈីប A14 ជាមួយ RAM 4GB មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 660038 ពិន្ទុ ដោយក្នុងនោះវាទទួលបានពិន្ទុ CPU សរុបចំនួន 183817, ពិន្ទុ GPU សរុបចំនួន 261927, ពិន្ទុ Memory សរុបចំនួន 117268 និងចុងក្រោយគេវាទទួលបានពិន្ទុ UX សរុបចំនួន 97026។ ខណៈដែល iPhone 12 ប្រើប្រាស់បន្ទះឈីប A14 ជាមួយ RAM 4GB ដូចគ្នា មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 564899 ពិន្ទុ ដោយក្នុងនោះវាទទួលបានពិន្ទុ CPU សរុបចំនួន 167894, ពិន្ទុ GPU សរុបចំនួន 201085, ពិន្ទុ Memory សរុបចំនួន 105677 និងចុងក្រោយគេវាទទួលបានពិន្ទុ UX សរុបចំនួន 90243។

អញ្ចឹងបើផ្អែកទៅតាមលទ្ធផលខាងលើនេះ បានបង្ហាញឲ្យយើងដឹងថា iPhone 12 ទទួលបានពិន្ទុ CPU ពី AnTuTu តិចជាង iPad Air ឆ្នាំ 2020 ខ្ទង់ប្រហែលជា 9.5% និងពិន្ទុ GPU តិចជាង iPad Air ឆ្នាំ 2020 ដល់ទៅខ្ទង់ប្រហែលជា 30% ឯណោះ។ ទាក់ទងទៅនឹងលទ្ធផលមួយនេះ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា Apple អាចនឹងធ្វើការ Underclocked បន្ទះឈីប A14 នៅលើ iPhone 12 ដើម្បីកំឲ្យវាជួបបញ្ហាឡើងកម្តៅ និងប្រើប្រាស់ថាមពលច្រើន ព្រោះថា iPhone 12 មានទំហំតួខ្លួន និងថាមពលថ្មតូចជាង iPad Air ឆ្នាំ 2020 ច្រើនគួរសមដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង