កុំព្យូទ័រ Mac ប្រើ CPU ផ្អែកលើស្ថាបត្យកម្ម ARM ដំបូងរបស់ Apple អាចនឹងត្រូវប្រកាសចេញនៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខ​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Mark Gurman ត្រូវជាភ្នាក់ងាររបស់ Bloomberg បានរាយការណ៍មកថា កុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM ដំបូងរបស់ Apple នឹងត្រូវប្រកាសចេញនៅក្នុងព្រឹត្តការណ៍ពិសេសមួយផ្សេងទៀតរបស់ Apple ដែលនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខនេះតែម្តង។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Jon Prosser យើងក៏ទទួលបានដំណឹងថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា កុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM ដំបូងរបស់ Apple អាចនឹងត្រូវប្រកាសចេញនៅព្រឹត្តិការណ៍ពិសេសថ្មីមួយផ្សេងទៀតរបស់ Apple ដែលអាចនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខ។ ផ្អែកទៅតាមការអះអាងរបស់ លោក Mark Gurman បាននិយាយថា កុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM ដំបូងរបស់ Apple នឹងបង្ហាញខ្លួនមកជាក្នុងនាមជាកុំព្យូទ័រយួរដៃ MacBook។

លើសពីនេះ បើយោងទៅតាមដំណឹងដែលទទួលបានកន្លងមក ក៏បានបង្ហាញឲ្យយើងដឹងបន្ថែមទៀតថា កុំព្យូទ័រ Mac ប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM ដំបូងរបស់ Apple អាចនឹងបង្ហាញខ្លួនមកជាមួយអេក្រង់ទំហំ 12 ឬ 13 អ៊ីញ ថាមពលថ្មអាចប្រើប្រាស់បានខ្ទង់ចន្លោះពី 15 ទៅ 20 ម៉ោង, កម្លាំង CPU ខ្លាំងប្រហាក់ប្រហែលទៅនឹងបន្ទះឈីប A14X ទំហំ 5nm ក៏ដូចជាមានកម្រាស់តួខ្លួនស្តើងថែមទៀតផង។ 

ដោយ​ ៖ Jon Prosser
អត្ថបទទាក់ទង