NASA សហការជាមួយ Nokia ដើម្បីនាំយកសេវាប្រព័ន្ធ 4G ទៅកាន់ឋានព្រះច័ន្ទក្នុងពេលខាងមុខនេះ​
ដោយ​ ៖ ឡេង | 3 ថ្ងៃមុន SHARE

 

រដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសនៃសហរដ្ឋអាមេរិក NASA កំពុងមានគម្រោងនាំយកសេវាប្រព័ន្ធ 4G ទុកសម្រាប់ទំនាក់ទំនងនៅលើព្រះច័ន្ទ នៅក្នុងពេលខាងមុខនេះ ដោយរួមមានជំនួយពីក្រុមហ៊ុន Nokia ថែមទៀតផង។ នាពេលថ្មីៗកន្លងទៅនេះ NASA បានប្រកាសជាផ្លូវការថា Nokia នឹងទទួលបានប្រាក់ 14.1 លានដុល្លារពី NASA ដើម្បីអាចឲ្យគម្រោងមួយនេះ ទទួលជោគជ័យបាន ស្របពេលដែល ពួកគេក៏មានគម្រោងឡើងទៅឋានព្រះច័ន្ទម្ដងទៀត នៅអំឡុងឆ្នាំ 2024 ខាងមុខនេះ។

ជាការពិតណាស់ បើទោះបីជានៅឆ្នាំ 2024 នោះ គឺក្រុមការងារ NASA ត្រូវឡើងទៅព្រះច័ន្ទម្ដងទៀតក៏ពិតមែនក្ដី ប៉ុន្ដែពួកគេមិនទាន់បញ្ជាក់ឲ្យច្បាស់ថា នឹងមានគម្រោងនាំយកសេវាប្រព័ន្ធ 4G ទៅកាន់ភពនោះជាមួយ Nokia ភ្លាមៗនៅឡើយនោះទេ។ ចំណែកឯអត្ថប្រយោជន៍ ដែលពួកគេនឹងទទួលបាន នៅពេលសេវាប្រព័ន្ធ 4G បានទៅដល់ឋានព្រះច័ន្ទ នោះគឺរួមមានដូចជា ការទំនាក់ទំនងតាមច័ន្ទគតិ អាចនៅចម្ងាយកាន់តែឆ្ងាយ, បង្កើនល្បឿន និងអាចផ្តល់នូវភាពជឿជាក់ច្រើនជាង ឧបករណ៍ទំនាក់ទំនងក្នុងពេលបច្ចុប្បន្ននេះ ជាដើម។ ចំពោះមូលហេតុដែលពួកគេមិនប្រើប្រាស់ 5G នោះក៏ដោយសារតែ 5G មិនអាចបញ្ចូនសេវាបានឆ្ងាយដូចជា 4G នោះទេ ហើយណាមួយទៀត វាក៏នៅមិនទាន់អភិវឌ្ឍន៍បានធំទូលាយដូចជា 4G ដែលមានអ្នកយល់ដឹងជាយូរឆ្នាំមក ផងដែរ។

ប្រសិនបើក្រុមការងារ NASA អាចនាំយកសេវា 4G ទៅលើឋានព្រះច័ន្ទបាន នោះពួកគេនឹងអាចកាន់តែងាយស្រួល សម្រាប់ធ្វើការទំនាក់ទំនងគ្នា, ផ្ទេរទិន្នន័យទៅវិញទៅមក ក៏ដូចជាអាចធ្វើការផ្សាយបន្ដផ្ទាល់ (Live) មកកាន់ភពផែនដីជាសាធារណៈភ្លាមៗ ដើម្បីអាចឲ្យយើងចូលរួមទស្សនាក៏ថាបាន។ អ៊ីចឹង ក្រុមការងារយើងនឹងចុះផ្សាយជូនបន្ដទៀត នៅពេលដែលទទួលបានដំណឹងថ្មីៗបន្ថែម ក្នុងពេលខាងមុខនេះ ហើយក៏កុំភ្លេចរង់ចាំទាំងអស់គ្នា។

ដោយ​ ៖ XDA
អត្ថបទទាក់ទង