ពេលនេះ Galaxy S20 FE បានដាក់លក់ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ ជាមួយតម្លៃ 649 ដុល្លារ និងមានការថែមជូនកាដូជាច្រើនទៀត​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

ដូចដែលយើងបានដឹងហើយថា Samsung បានប្រកាសចេញជាផ្លូវការនូវ Galaxy S20 FE អស់រយៈពេលប៉ុន្មានសប្ដាហ៍មកហើយ។ ដោយឡែក ឥឡូវនេះ ក្រុមហ៊ុនយក្សប្រចាំប្រទេសកូរ៉េខាងត្បូងមួយនេះ បាននាំយកស្មាតហ្វូន Galaxy S20 FE (Fan Edition) មកលក់ផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ ជូនជាពិសេសដល់អ្នកស្រឡាញ់ និងគាំទ្រស្មាតហ្វូនរបស់ Samsung តែម្ដង ហើយវាមានតម្លៃសមរម្យមួយទៀតផង បើធៀបនឹងស្មាតហ្វូនកំពូលមួយចំនួនទៀត។

ជាក់ស្ដែងស្មាតហ្វូន Samsung Galaxy S20 FE នេះគឺត្រូវបានបង្កើតឡើងយ៉ាងពិសេស និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទូទៅ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗមួយចំនួន ដូចទៅនឹងកំពូលស្មាតហ្វូន Galaxy S20 Series អញ្ចឹងដែរ។ លើសពីនេះ Galaxy S20 FE បានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិពិសេស មួយចំនួនដូចជា មានកម្លាំងម៉ាស៊ីនខ្លាំង អាវក្រោះការពារទឹកនិងធូលីកម្រិត IP68 មានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ក៏ដូចជាមានថាមពលថ្មធំល្មម ជាមួយតម្លៃអាចទទួលយកបានផងដែរ។ 

ខាងក្រោមនេះ គឺជាសមត្ថភាព និងលក្ខណៈពិសេសមួយចំនួនរបស់ Samsung Galaxy S20 FE៖

- ទំហំអេក្រង់៖ 6.5 អ៊ីញ ជាប្រភេទ Super AMOLED

- អេក្រង់គាំទ្រ៖ 120Hz Refresh Rate, HDR10+

- ទំហំផ្ទុក៖ RAM 8GB + 128 GB អាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1TB

- កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 32 MP

- កាមេរ៉ាក្រោយ 3 គ្រាប់៖ 12 MP (Wide), 8 MP (Telephoto), 12 MP (Ultra-Wide)

- ប្រើប្រាស់បន្ទះឈីប៖ Exynos 990 

- ថាមពលថ្ម៖ 4,500mAh (សាកថ្មល្បឿនលឿនឥតខ្សែបានកម្លាំង 15 W និងប្រើខ្សែល្បឿនលឿន 25W)

- ជម្រើសពណ៌៖ Cloudy Navy (ខៀវ), Cloudy Lavender (ស្វាយខ្ចី), Cloudy Mint (បៃតងខ្ចី), Cloudy Red (ក្រហម)

- តម្លៃ៖ 649 ដុល្លារ

***រាល់ការជាវ Galaxy S20 FE ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 22 ខែតុលា ឆ្នាំ2020 នេះ នឹងទទូលបានការថែមជូនដ៏ពិសេសដូចជា៖ 

- បាស JBL Flip 5 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

- ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

អញ្ចឹង នេះគឺជា Galaxy S20 FE ជំនាន់ថ្មី ដោយវាបានភ្ជាប់មកជាមួយចំណុចពិសេសជាច្រើន រួមមានអេក្រង់ច្បាស់ល្អ រូបរាងទាន់សម័យ និងមានកម្លាំងមាស៊ីនខ្លាំង មិនតែប៉ុណ្ណោះ វាមានតម្លៃត្រឹមតែ $649 ប៉ុណ្ណោះ ដែលអាចឲ្យអ្នកមានបំណងទិញស្មាតហ្វូនថ្មីពិចារណាមើលបាន។

សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចអញ្ជើញមកសួរ និងធ្វើសេត្ត Galaxy S20 FE ដោយផ្ទាល់នៅតាមហាងដេប៉ូចែកចាយផលិតផលរបស់ Samsung ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32។

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង