Galaxy Note 9 និង Galaxy A71 ទទួលបានការអាប់ដេតទៅកាន់ One UI 2.5 ជាផ្លូវការហើយ​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

ដូចដែលប្រិយមិត្តភាគច្រើន បានបានជ្រាបរួចមកហើយថា កាលពីពេលកន្លងទៅនេះ Samsung បានសម្រេចចិត្តធ្វើការបញ្ចេញកំណែអាប់ដេតថ្មី ដោយបានពាំនាំមកនូវមុខងារពិសេសជាច្រើន រួមទាំង One UI ជំនាន់ 2.5 ទៅអោយទូរសព្ទឆ្លាត Galaxy S10 Series និង S10 Lite ជាផ្លូវការ។ ដោយឡែក ខណៈពេលនេះ Samsung ក៏បានទម្លាក់វាទៅអោយ Galaxy Note 9 និង Galaxy A71 ជាផ្លូវការដូចគ្នា។

ជាការពិតណាស់ ដោយពេលឥឡូវនេះ Samsung បានចាប់ផ្តើមបញ្ចេញកំណែអាប់ដេតនៃស្បែក Interface One UI ជំនាន់ 2.5 ដែលមានស្ថេរភាពសម្រាប់ម្ចាស់ Galaxy Note 9 និង Galaxy A71 ជាផ្លូវការហើយ។ ជាក់ស្ដែង Galaxy Note 9 និង Galaxy A71 ទើបទទួលបានកំណែអាប់ដេតថ្មី ដែលបានពាំនាំមកនូវ One UI 2.5 ជាមួយការពង្រឹងប្រព័ន្ធសុវត្ថិភាព ប្រចាំខែតុលា ឆ្នាំ 2020 នេះផងដែរ។ កំណែអាប់ដេតថ្មីនេះ មានលេខ Firmware Version សម្គាល់ A715FXXU3ATI8 សម្រាប់ទីផ្សារសកល ហើយចំពោះ Galaxy Note 9 មិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេ។ 

មិនតែប៉ុណ្ណោះ ក្នុងកំណែអាប់ដេតថ្មីនេះ ក៏បាននាំយកមុខងារពិសេសៗមួយចំនួននៅលើ Galaxy Note20 Series ទៅអោយ Galaxy Note 9 ផងដែរ នោះគឺមុខងារភ្ជាប់ Wireless DeX។ លើសពីនេះ Galaxy Note 9 និង A71 ក៏មានមុខងារមួយចំនួនទៀត ដូចជា Bitmoji Stickers សម្រាប់មុខងារ Always On Display និងការកែប្រែមុខងារ Pro Video Mode ក្នុងកាមេរ៉ា អោយកាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។ កាន់តែពិសេសជាងនេះទៅទៀត ទូរសព្ទទាំង 2 នេះ ថែមទាំងទទួលបានការអាប់ដេតលើ Keyboard ដែលអាចអោយើង Search YouTube នៅក្នុង Keyboard បានដោយផ្ទាល់តែម្ដង និងក៏មានមុខងារថ្មីៗមួយចំនួនទៀតផងដែរ។

អញ្ចឹង សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ Galaxy Note 9 និង Galaxy A71 អាចឧស្សាហ៍ចូលឆែកមើលកំណែអាប់ដេតថ្មីនេះ នៅក្នុង Settings បាន បើមិនទាន់ឃើញមានទេ ប្រហែលជាត្រូវរង់ចាំមើលប៉ុន្មានថ្ងៃទៀតសិនទើបបាន។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង