Huawei Matebook D 14 ជាមួយតម្លៃ 649 ដុល្លារ មានមុខងារ Huawei Share អាចបំពេញការងារបានច្រើនយ៉ាងនិងរូបរាងទាន់សម័យ​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

បច្ចុប្បន្ននេះ កុំព្យូទ័របានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការរស់នៅរបស់មនុស្សស្ទើរតែគ្រប់គ្នា អាស្រ័យហេតុនេះទើបក្រុមហ៊ុន Huawei ងាកមកផលិតនូវកុំព្យូទ័រយួរដៃដែលសុទ្ធតែបំពាក់នូវបច្ចេកវិទ្យាទំនើបទាន់សម័យគឺ Huawei Share ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចចែករំលែកអេក្រង់ពីទូរសព្ទបាន។ ថ្មីៗនេះ ក្រុមហ៊ុនចិនមួយនេះ បានបញ្ចេញនូវកុំព្យូទ័រយួរដៃស៊េរីថ្មី ដែលមានឈ្មោះហៅថា Huawei Matebook D 14 និងតម្លៃ 649 ដុល្លារផងដែរ។

***ខាងក្រោមនេះគឺលក្ខណៈសម្បត្តិពិសេសៗមួយចំនួនរបស់កុំព្យូទ័រយួរដៃ Huawei Matebook D 14៖

១. រូបរាងស្តើង ស្រាល ឆ្នាំងសាកទំហំតូច ល្បឿនសាកលឿនកម្លាំង 65W ជាមួយតម្លៃត្រឹមតែ $649 

ពិតណាស់ កុំព្យូទ័រយួរដៃស៊េរីថ្មី Huawei Matebook D 14 មានរូបរាងស្តើង និងស្រាលត្រឹមតែ 1.38 គីឡូក្រាមតែប៉ុណ្ណោះ ហើយចំណែកឯឆ្នាំងសាកវិញ តូចប្រហែលគ្នានឹងឆ្នាំងសាកថ្មទូរសព្ទ ហើយមានល្បឿនសាកលឿនកម្លាំងដល់ 65W តាមរយៈ USB ប្រភេទ Type-C ពិតជាងាយស្រួលដាក់តាមខ្លួន ស្ពាយឬក៏កាន់ទៅណាមកណាមិនបារម្ភថាធ្ងន់នោះទេ ដែលបង្កលក្ខណៈងាយស្រួល សម្រាប់បំពេញកិច្ចការងារសាលា ឬ ការងារផ្សេងៗ។

ដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថា ប្រើសិនបើចង់បានកុំព្យូទ័រយួរដៃ មានរូបរាងស្ដើង និងស្តើងបែបនេះ ភាគច្រើនវាមានតម្លៃរាងថ្លៃបន្តិច ប៉ុន្តែសម្រាប់ Huawei Matebook D 14 មានរូបរាងស្រស់ស្អាត ជាមួយពណ៌ទាន់សម័យនេះ វាតម្លៃត្រឹមតែ $649 តែប៉ុណ្ណោះ ដែលអាចឲ្យគ្រប់គ្នាដែលកំពុងសិក្សា នៅតាមអនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ ឬ បងៗបុគ្គលិកក្រុមហ៊ុន អាចមានលទ្ធិភាពជាវមកប្រើប្រាស់បាន ព្រោះងាយស្រួលដាក់តាមខ្លួនបានស្ទើរតែគ្រប់ទីកន្លែង។ 

២. មុខងារ Huawei Share អេក្រង់ពីទូរសព្ទ

លើសពីនេះ Huawei Matebook D 14 ពិតជាមានភាពទាក់ទាញ និងទាន់តែសម័យ ដោយវាបំពាក់នូវបច្ចេកវិទ្យា Huawei Multi-Screen Collaboration ដែលអនុញ្ញាតឲ្យយើងអាច Share អេក្រង់ពីទូរសព្ទដៃ ទៅលើអេក្រង់កុំព្យូទ័របានយ៉ាងងាយស្រួល។ 

របៀបភ្ជាប់៖ ដំបូងយើងគ្រាន់តែបើក NFC នៅក្នុងទូរសព្ទដៃរបស់យើង បន្ទាប់មកយកទូរសព្ទ ដាក់នៅលើកុំព្យូទ័រយួរដៃដែលមាន Huawei Share នោះវានឹងតភ្ជាប់ដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុច Allow នៅលើអេក្រង់កុំព្យូទ័រជាការស្រេច មិនតែប៉ុណ្ណោះ ក៏យើងអាចប្រើ QR Code ដើម្បីតភ្ជាប់បានថែមទៀតផង។ បន្ទាប់ពីភ្ជាប់ហើយ យើងអាចផ្ទេរឯកសារចេញចូលបានយ៉ាងងាយស្រួល រហ័សទាន់ចិត្តតែម្តង។

៣. កម្រិតបង្ហាញច្បាស់ និងមានបំពាក់នូវប្រព័ន្ធការពារភ្នែក ដែលទទួលស្គាល់ដោយប្រទេសអាល្លឺម៉ង់

កុំព្យូទ័រយួរដៃម៉ាក Huawei Matebook D14 បានបំពាក់អេក្រង់លាត ទំហំ 14 អ៊ីញ ប្រភេទ IPS ក្នុងកម្រិតបង្ហាញ FHD (1920x1080 ភិចសែល) ជាមួយផ្ទៃអេក្រង់លាតដល់ 84 ភាគរយ។ កាន់តែពិសេស Matebook D 14 មានបំពាក់នូវបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland  របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោងផងដែរ។ 

៤. កម្លាំងម៉ាស៊ីនខ្លាំង និងអង្គផ្ទុកទិន្នន័យធំ

Huawei Matebook D 14 បានប្រើនូវ CPU AMD Ryzen™ 5 3500U ជាមួយក្រាហ្វិកកាត Radeon™ Vega 8 Graphics មានរ៉េមទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យ 512GB ជាប្រភេទ SSD ព្រមទាំងដំណើរការដោយ Windows 10 Home ដែលផ្តល់ជូននូវបទពិសោធន៍ថ្មី ក្នុងការបំពេញការងារអាជីវកម្ម រៀនតាមអនឡាញ ឬ ការកំសាន្តជាដើម។ 

៥. កាមេរ៉ាបង្កប់ខ្លួន និង មុខងារ ស្គេនក្រយៅដៃដោះសោរ 

Huawei Matebook D14 បំពាក់នូវកាមេរ៉ាបង្កប់ខ្លួន នៅចន្លោះក្តារចុច F6 និង F7 ហើយនៅពេលដែលលោកអ្នកចង់វីដេអូខល ឬ Zoom Meeting លោកអ្នកអាចចុចលើកាមេរ៉ា វានឹងលោតឡើង ហើយប្រសិនបើចង់បិទវិញ គ្រាន់តែចុចពីលើវាម្ដងទៀតជាការស្រេច។ ការដែល Huawei បំពាក់កាមេរ៉ានៅលើក្តារចុចបែបនេះ ដោយសារតែចង់ធ្វើឲ្យកាន់តែទំនើប និងអាចឲ្យអេក្រង់កុំព្យូទ័រលាតបានពេញគែមល្អ។

សម្រាប់មុខងារ ស្គេនក្រយៅដៃដោះសោរ ពិតជាងាយស្រួលមែនទែនព្រោះវាស្ថិតនៅតែមួយជាមួយនឹងប៊ូតុងបិទបើកកុំព្យូទ័រ វាអាចសម្គាល់ស្នាមម្រាមដៃរបស់យើងលឿន និងដោយស្វ័យប្រវត្តិនៅពេលដែលយើងចុចប៊ូតុង Power អាចដោះសោរបានរហ័សនឹងសុវត្ថិភាពខ្ពស់ នេះមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការងារ ការសិក្សាបានថែមមួយកម្រិតទៀត។ 

សរុបមក Hauwei Matebook D 14 គឺជាកុំព្យូទ័រយួរដៃដែលមានគុណភាពល្អ បំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលសាកសមសម្រាប់ការសិក្សា ឬ បំពេញការងារផ្សេងៗ ហើយរាល់ការជាវ Huawei Matebook D 14 តម្លៃ 649 ដុល្លារ ឥឡូវនេះ នឹងទទួលបាន កាបូបស្ពាយម៉ាក Huawei មួយតម្លៃ 35 ដុល្លារ និង Mouse របស់ Huawei តម្លៃ 20 ដុល្លារ និងប័ណ្ណបញ្ចុះតម្លៃសម្រាប់ការជាវទូរសព្ទនៅ Huawei Showroom ព្រមទាំងមានការធានារហូតដល់ទៅ 3 ឆ្នាំឯណោះ។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង