OPPO A93 នឹងមានលក់ក្នុងទីផ្សារប្រទេសយើងឆាប់ៗខាងមុខនេះ ជាមួយតម្លៃប្រមាណជា 300 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

នៅក្នុងខែតុលានេះ សង្កេតឃើញថាក្រុមហ៊ុនបច្ចេកវិទ្យា OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហោះបង្ហើបពីផលិតផលថ្មីរបស់ខ្លួន ហើយក៏ជាផលិតផលមួយ ដែលទទួលបានការចាប់អារម្មណ៍ច្រើន ព្រមទាំងអាចនឹងស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជាទៀតផង នោះគឺ OPPO A93 នេះឯង។ រំឮកទៅកាលពីខែកក្កដា ឆ្នាំ 2020 រំលងទៅនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនស៊េរី A គឺ OPPO A92 ដែលឃើញមានការគាំទ្រច្រើនគួរសម រហូតធ្វើឲ្យស្មាតហ្វូននេះលក់ដាច់អស់ពីស្តុកថែមទៀតផង។ 

នៅក្នុងនោះ ក៏មានសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើន រួមទាំងម្ចាស់ហាងទូទាំងប្រទេស និងអតិថិជនមួយចំនួនធំ ដែលនិយមប្រើម៉ាក OPPO បានបញ្ចេញមតិយ៉ាងដូច្នេះថា ទូរសព្ទឆ្លាតគ្រប់ស៊េរីទាំងអស់របស់ OPPO គឺបានធ្វើឡើង ឲ្យមានសមត្ថភាពប្រសើរ ក៏ដូចជាប្រើប្រាស់បច្ចេកវិទ្យាទំនើបៗផងដែរ។ លើសពីនេះទៀតនោះ OPPO ស៊េរី A គឺជាស្មាតហ្វូនស្ថិតក្នុងត្រកូលកម្រិតថវិកាមួយ ដែលភាគច្រើនគឺមានតម្លៃប្រមាណ $300 ប៉ុន្តែសម្រាប់សមត្ថភាពកាមេរ៉ា កម្លាំងថ្ម និងល្បឿនដំណើរការវិញ គឺសមល្មមគ្រប់គ្រាន់អាចទទួលយកបាន។ 

ជាក់ស្តែងដូច OPPO A93 ថ្មីនេះអ៊ីចឹង បើយោងតាម Website បរទេសនិង Facebook របស់បណ្តាប្រទេសមួយចំនួន គឺវាមានមុខងារពិសេស និងបច្ចេកវិទ្យាទំនើបៗដូចជា៖

• ទី 1 កាមេរ៉ា៖ OPPO A93 បានបំពាក់មកជាមួយកាមេរ៉ា AI 6 គ្រាប់ ហើយសម្រាប់កាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់នោះវិញញ គឺមានទំហំ និងសមត្ថភាពខុសៗគ្នា ទៅតាមមុខងារផ្សេងៗផងដែរ។ ក្នុងនោះ OPPO A93 ក៏បន្ថែមនូវមុខងារសម្រាប់ថតនៅពេលយប់ដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty,  និង AI Ultra Clear Mode។ ហើយសម្រាប់កាមេរ៉ាមុខបែបលេនទម្លុះអេក្រង់ 2 គ្រាប់ទំហំ 16MP + 2MP នោះវិញ អាចថតជាមួយមុខងារច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty និង AI Color Portrait ជាដើម។

• ទី 2 អេក្រង់៖ OPPO A93 មានអេក្រង់ទំហំ 6.43 អ៊ីញ ជាប្រភេទ Super AMOLED ផ្តល់នូវរូបភាពដិតច្បាស់ ទោះបីស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ លើសពីនេះ វាក៏ជួយកាត់បន្ថយពីការប៉ះពាល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។ 

• ទី 3 រូបរាង៖ OPPO A93 មានការឌីហ្សាញមក ជាមួយរូបរាងបែបស៊ីវិល័យ ដោយមានកម្រាស់ស្តើងត្រឹមតែ 7.48mm រីឯទម្ងន់ស្រាលត្រឹមតែ 164g ប៉ុណ្ណោះ។ មួយវិញទៀត ទូរសព្ទឆ្លាតខាងលើនេះ ក៏បានបំពាក់មុខងារស្កេនស្នាមម្រាមដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿន ក្នុងរយៈពេលត្រឹម 0.3 វិនាទី។

បន្ទាប់បានដឹងពីតម្លៃប្រហាក់ប្រហែលៗ ក៏ដូចជាដឹងពីសមត្ថភាព និងមុខងារស្មាតហ្វូនស៊េរី A នេះរួចអស់ហើយ ប្រហែលជាមានអ្នកឆ្ងល់ហើយថា តើពេលណាស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងមានលក់ផ្លូវការប្រទេសកម្ពុជាយើង? ដូច្នេះ ដើម្បីដឹងពីពេលវេលាជាក់លាក់ និងព័ត៌មានលម្អិតទាក់ទងនឹងវត្តមាន OPPO A93 នេះ សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសយើង។ 

ខាងក្រោមនេះជាវីដេអូដែលបង្ហោះដោយ Youtube Channel ផ្លូវការរបស់ OPPO Cambodia

ដោយ​ ៖ OPPO Cambidia
អត្ថបទទាក់ទង