ទាំងនេះជាដើមហេតុ នៅពីក្រោយភាពជោគជ័យរបស់បុគ្គលល្បីៗទាំង 4 រូប​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ថ្ងៃមុន SHARE

 

កាលពីសប្ដាហ៍មុនក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro Lamborghini Edition មានតម្លៃដល់ទៅ $1999 ឯណោះ ដែលបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើន នៅក្នុងទីផ្សារប្រទេសកម្ពុជា។  មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏បានបញ្ចេញនូវវីដេអូលាតត្រដាងចក្ខុវិស័យ នៅពីក្រោយភាពជោគជ័យរបស់លោក ជី សិលា ស្ថាបនិកក្រុមហ៊ុន Sabay, កញ្ញា ស៊ន សៀវមី ជាកីឡាការិនីឆ្នើមតៃក្វាន់ដូ, លោក ចន សី ស្ថាបនិក Cambo Report និងកញ្ញា ស៊ូ មុនីពេជ្រ ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ធ្យូប កាហ្វេផងដែរ។

លោកអ្នកប្រាកដជាឆ្ងល់ហើយមែនទេ ហេតុអ្វីបានជា OPPO ជ្រើសយកបុគ្គលជោគជ័យទាំង ៤ រូបខាងលើ មកនិយាយទន្ទឹមគ្នាជាមួយស្មាតហ្វូនវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro? ជាការពិតណាស់ ភាពជោគជ័យរបស់បុគ្គលទាំង ៤ រូបនេះ គឺសុទ្ធសឹងតែអាចប្រៀបប្រដូចទៅនឹង ភាពជោគជ័យក្នុងខណៈពេលដែល OPPO ព្យាយាមអភិវឌ្ឍន៍មុខងារសំខាន់ៗ ដែលមានលើស្មាតហ្វូនវៃឆ្លាត OPPO Find X2 Pro ដែរ។ 

សម្រាប់លោក ជី សិលា ស្ថាបនិកក្រុមហ៊ុន Sabay បានបង្កើតនូវមុខជំនួញជាច្រើន ប៉ុន្តែលោកនៅតែមិនបោះបង់ ហើយព្យាយាមបន្តពង្រីកមុខជំនួញធំៗជាច្រើនទៀត គឺប្រៀបប្រដូចទៅនឹង ការព្យាយាមបង្កើនសមត្ថភាព មុខងារសាកថ្មរបស់ស្មាតហ្វូន OPPO ដែលចាប់ផ្តើមពីការសាកថ្មធម្មតា ទៅជាបច្ចេកវិទ្យាសាកថ្ម VOOC រហូតឈានដល់ Super VOOC ហើយក៏គ្រោងនឹងបន្តស្វែងរកបច្ចេកវិទ្យាសាកថ្មថ្មីៗថែមទៀតផង។

រីឯកញ្ញា ស៊ន សៀវម៉ី ជាកីឡាការិនីឆ្នើមតៃក្វាន់ដូ ដែលទទួលបានមេដៃមាសក្នុងការប្រកួត SEA GAME បានឆ្លងការការហ្វឹកហាត់ និងបានបរាជ័យជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែមិនដែលបោះបង់ ហើយនៅបន្តរហូតទទួលបានជោគជ័យ គឺប្រៀបប្រដូចទៅនឹង ការព្យាយាមអភិវឌ្ឍន៍ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន OPPO ដែលបានឆ្លងកាត់ការបរាជ័យជាច្រើនលើកច្រើនសារ រហូតទទួលបានជោគជ័យ និងធ្វើបានកាន់តែប្រសើរ ទៅលើមុខងារ Focus ដែលមានល្បឿនលឿន ក្នុងការចាប់សម្គាល់ប្លង់ផ្សេងៗ។

ចូលមកដល់លោក ចន សី ដែលយើងស្គាល់ថាជាស្ថាបនិក Cambo Report វិញ ពីដំបូងឡើយ លោកជាបុគ្គលម្នាក់ ដែលមនុស្សជុំវិញមិនដែលមើលឃើញពីភាពជោគជ័យឡើយ ប៉ុន្តែលោកនៅតែតស៊ូ អត់ធ្មត់អស់ពេលជាច្រើនឆ្នាំ រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ មកទល់ពេលបច្ចុប្បន្ននេះ។ ចំណុចទាំងនេះ គឺប្រៀបប្រដូចទៅនឹងការខិតខំពង្រឹងបន្ថែម លើផ្នែកអេក្រង់អេក្រង់របស់ស្មាតហ្វូន OPPO ដែលដំបូងឡើយក្រុមហ៊ុនផ្សេងៗបានបដិសេធ ថែមទាំងនិយាយថាមិនអាចទៅរួចឡើយ ក្នុងការបំពាក់នូវអេក្រង់ មានកម្រិត Refresh Rate ដល់ 120Hz ប៉ុន្តែឆ្លងកាត់រយៈពេលជាយូរ ក្រុមហ៊ុនស្មាតហ្វូន OPPO គឺអាចតស៊ូរហូតទទួលបានជោគជ័យ។

ដោយឡែកសម្រាប់កញ្ញា ស៊ូ មុន្នីពេជ្រ ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ធ្យូប កាហ្វេ កាលពីដំបូងឡើយ គាត់មានក្តីស្រមៃចង់បើកយីហោផ្ទាល់ខ្លួន ប្រចាំប្រទេសកម្ពុជា ហើយរហូតដល់ពេលបច្ចុប្បន្ន គឺគាត់ពិតជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ លើមុខជំនួញ និងស្លាកយីហោនោះមែន។ នេះគឺប្រៀបប្រដូចទៅនឹង ស្បែកបំពាក់នៅខ្នងខាងក្រោយរបស់ OPPO Find X2 Pro ដែរ ដែលជានិមិត្តសញ្ញាក្រុមហ៊ុន OPPO ត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំង និងជាស្បែកដែលមានគុណភាពខ្ពស់ តំណាងឲ្យប្រណិតភាព របស់ស្មាតហ្វូនវៃឆ្លាត OPPO Find X2 Pro ផងដែរ។

សូមរំលឹកថា OPPO Find X2 Pro (មានតម្លៃ $1299) ជាស្មាតហ្វូនលំដាប់កំពូល បង្ហាញពីការស្រាវជ្រាវ និងគំនិតច្នៃប្រឌិតថ្មី មានអេក្រង់កោងលាតស្ទើរតែគ្មានគែម ក៏ដូចជាល្បឿន Refresh Rate ខ្ពស់ដល់ 120Hz ធ្វើឲ្យការប្រើប្រាស់ផ្សេងៗ មានភាពរលូន និងមានកម្រិតបង្ហាញដល់ QHD+(3K) Dynamic AMOLED គាំទ្រពណ៌ 1 ពាន់លានប្រភេទ អាចបង្ហាញរូបភាពបានដិតច្បាស់  អមជាមួយបន្ទះឈីប 5G លំដាប់កំពូល Snapdragon 865 រីឯរ៉េមវិញ បានបំពាក់មកទំហំ 12GB និងអង្គផ្ទុក 512GB ជាពិសេសក៏មានបច្ចេកវិទ្យាការពារទឹក IP68 និងបច្ចេកវិទ្យាសាកថ្មលឿន 65W Super VOOC 2.0។ 

សរុបមកវិញ ទូរស័ព្ទវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro គឺជាទូរស័ព្ទវៃឆ្លាតដែលបង្ហាញពីការអត់ធ្មត់ ការរុករក ច្នៃប្រឌិត និងការតស៊ូ ដែលប្រហាក់ប្រហែលទៅនឹង ចក្ខុវិស័យរបស់បុគ្គលពូកែៗទាំង ៤ រូបខាងលើ ដែលជាបុគ្គលជោគជ័យនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រៅពី OPPO Find X2 Pro Lamborghini Edition ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវស្មាតហ្វូនវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro ពណ៌ថ្មីចុងក្រោយគេកាលពីសប្តាហ៍មុននេះ នោះគឺពណ៌ Green Vegan Leather Edition ដែលមានភាពស្រស់ស្អាត និងផ្តល់ជាជម្រើសមួយទៀត សម្រាប់អតិថិជន បន្ថែមពីលើជម្រើស 2 ពណ៌លើកមុន ដូចជាពណ៌ទឹកក្រូច និងពណ៌ខ្មៅហ្នឹងឯង។

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង