កុំព្យូទ័រយួរដៃ MSI GF63 Thin កំពុងស្ថិតនៅតម្លៃចាប់ពី 949 ដុល្លារឡើងទៅ ជាជម្រើសល្អសម្រាប់ Gamer ជាមួយថរិកាមានកំណត់​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កុំព្យូទ័រយួរដៃប្រភេទ Gaming ចំនួនពីរម៉ូឌែលរបស់ក្រុមហ៊ុន MSI ដែលស្ថិតនៅក្នុងចំណោមត្រកូល GF63 Thin សុទ្ធតែភ្ជាប់មកជាមួយតួខ្លួនរឹងមាំ, កម្រាស់ស្ដើងល្មមសម្រាប់ពពួក Gaming, ប្រើប្រាស់ស៊ីភីយូ Intel Core i7 ជំនាន់ទី 10  និងបំពាក់ក្រាហ្វិកកាត NVIDIA រហូតដល់ប្រភេទ GeForce GTX 1650Ti ថែមទៀតផង។ ឈានចូលមកដល់ពេលថ្មីៗនេះ MSI GF63 Thin មានលេខសម្គាល់ 10SCSR-403KH ដែលមានក្រាហ្វិកកាត NVIDIA GeForce GTX 1650Ti ត្រូវបាននៅសល់តម្លៃខ្ទង់ 999 ដុល្លារ រីឯម៉ូឌែលផ្សេងមួយទៀតមានលេខសម្គាល់ 10SCXR-054KH ដែលមានក្រាហ្វិកកាត NVIDIA GeForce GTX 1650 កំពុងមានតម្លៃដាក់លក់ខ្ទង់ 949 ដុល្លារ នៅទីផ្សារស្រុកយើងក្នុងពេលបច្ចុប្បន្ននេះ។

MSI GF63 Thin គ្រប់ជម្រើសម៉ូឌែលទាំងអស់នេះ ត្រូវបានផលិតឡើងមក ជាមួយកម្រាស់ស្តើងល្មមត្រឹម 21.7mm និងមានទម្ងន់ 1.86kg ហើយបន្ថែមពីនេះ ព្រមទាំងមានការឌីហ្សាញបែប Gaming ធ្វើឲ្យទាក់ទាញចិត្តអ្នកនិយមលេងហ្គេមម្យ៉ាងដែរ។ សម្រាប់ផ្នែកផ្ទៃអេក្រង់របស់វាវិញ នោះគឺមានអេក្រង់ទំហំ 15.6 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពនៅកម្រិត Full HD (1920x1080) នៅលើបន្ទះប្រភេទ IPS ដែលមានកម្រិត sRGB 100% នេះ ដោយអាចផ្តល់នូវសាច់រូបភាព បានដិតច្បាស់ ត្រជាក់ភ្នែក។ ចំពោះត្រង់ផ្នែកក្ដារចុច ដែលពួកវាផ្តល់ជូនមកនេះ គឺសម្លេងស្ងាត់ល្អគ្រាន់បើ និងបង្កប់ដោយភ្លើងពណ៌ក្រហមសុទ្ធ ទុកជាជំនួយនៅពេលងងឹតបាន ក៏ដូចជាភ្លើងសម្រាប់លម្អរាងជាដើម។

វាប្រើប្រាស់ស៊ីភីយូ Intel Core i7 ជំនាន់ទី 10 ដែលមានលេខ 10750H ត្រូវបានរត់នៅក្នុងលឿន 2.60GHz និងអាចធ្វើការ Boost Single Core របស់វា ឡើងដល់ 5GHz ក៏បាន។ ហើយវាមានផ្ទុកចំនួន 6 Cores និង 12 Threads ដែលអាចជួយគណនាបានលឿន ជាមួយខួរក្បាលវានេះ។ ចំណែកឯផ្នែក Render វីដេអូ, អូសក្រាហ្វិកហ្គេម វានឹងរត់នៅលើក្រាហ្វិក NVIDIA GeForce GTX 1650 Ti (999 ដុល្លារ) ឬជម្រើសក្រាហ្វិកកាត NVIDIA GeForce GTX 1650 (949 ដុល្លារ) មានភ្ជាប់មកជាមួយ VRAM រហូតដល់ 4GB។ រ៉េមរបស់វាមានរន្ធ Slot ចំនួនពីរ ដោយផ្ដល់ជូនទំហំ 8GB មកស្រាប់ ប៉ុន្ដែយើងក៏អាចបន្ថែមពីក្រៅបានរហូតដល់ទៅ 64GB សម្រាប់អ្នកត្រូវការបើកកម្មវិធីចោលច្រើន។ រីឯទំហំផ្ទុករបស់វាមានបំពាក់ SSD ប្រភេទ PCIe ទំហំ 512GB នៅលើម៉ូឌែលកំពុងដាក់បង្ហាញនេះ វាអាចឲ្យយើងបើកកម្មវិធីបានលឿន និងផ្ទេរឯកសារជាដើម។

លក្ខណៈសម្បត្តិពេញលេញរបស់ MSI GF63 Thin ទាំងពីរនេះ ៖

ដូច្នេះហើយទាំងនេះគឺជាការបង្ហាញអំពី លក្ខណៈសម្បត្តិអំពី MSI GF63 Thin ហើយបើសិនជាប្រិយមិត្តមានចំណាប់អារម្មណ៍ ទាក់ទងជាមួយនឹងម៉ូឌែលទាំងនេះ អាចធ្វើការសាកសួរព័ត៌មាន និងបញ្ជាក់ពីតម្លៃរបស់ពួកវា នៅតាមហាងលក់កុំព្យូទ័រនានា ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន MSI ដោយផ្ទាល់ ឬស្វែងយល់បន្ថែមតាមរយៈតំណភ្ជាប់នៅខាងក្រោមនេះ។

ព័ត៌មានបន្ថែមៈ

- https://www.msi.com/Laptop/GF63-Thin-10SX-GTX

អាចរកទិញបាននៅៈ

- https://vn.msi.com/Promotion/BTS-Cambodia/nb

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង