ទូរសព្ទឆ្លាតជំនាន់ថ្មី realme 7 $289 និង realme 7 Pro $369 ត្រូវបានដាក់ឲ្យកុម្ម៉ង់ទិញទុកមុនហើយ ជាមួយនឹងកាដូបន្ថែមផងដែរ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

នៅថ្ងៃទី 30 ខែកញ្ញា realme ជាម៉ាកទូរសព្ទឆ្លាតដែលមានការរីកចម្រើនឆាប់រហ័សបានដាក់ប្រកាសជាផ្លូវការនូវ realme 7 Pro និង realme 7 នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយនេះក៏ជាលើកដំបូងដែល realme បានយកបច្ចេកវិទ្យាសាកថ្មលឿន 65W និងអេក្រង់ Super AMOLED មកបំពាក់នៅក្នុងទូរសព្ទឆ្លាតដែលមានឈ្មោះផ្តើមដោយលេខ (Number) របស់ខ្លួន ក៏ដូចជាពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ Capture Sharper, Charge Faster ” នៅផ្នែកថតរូបនិងបច្ចេកវិទ្យាសាកថ្មរបស់ realme 7 series មានការវិវត្តិន៍កាន់តែប្រសើរឡើង ថែមទាំងនាំនូវបទពិសោធន៍ដ៏អស្ចារ្យនិងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់វ័យក្មេងផងដែរ។ 

realme 7 Pro បំពាក់ជាមកជាមួយនឹងបន្ទះឈីប Snapdragon 720 គួបផ្សំជាមួយ RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB ក៏ដូចជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperDart កម្លាំង 65W អេក្រង់ Super AMOLED បាសបំពងសំលេងពីរគ្រាប់ គាំទ្រ Dolby Atmos និងកាមេរ៉ា Sony 64MP 4 គ្រាប់ ជាមួយតម្លៃ $369 ។ រីឯ realme 7 វិញបានបំពាក់មកជាមួយបន្ទះឈីប MediaTek Helio G95 គួបផ្សំជាមួយ RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB ថាមពលថ្មធំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន Dart កម្លាំង 30W អេក្រង់ Refresh Rate 90Hz ជាមួយតម្លៃ $289 ហើយលោកអ្នកអាចធ្វើការកម៉្មងបានឥឡូវនេះបាន។

realme គឺជាម៉ាកទូរសព្ទឆ្លាតដំបូងគេដែលបានយកបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 65W ទៅបំពាក់លើទូរសព្ទឆ្លាតដែលមានតម្លៃខ្ទង់ $300 ទៅ $400។ បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង SuperDart កម្លាំង 65W ដែលបំពាក់នៅលើ realme 7 Pro អាចសាកបានថ្ម 13% ចំណាយពេលខ្ទង់ប្រហែលជា 3 នាទី ប៉ុណ្ណោះ ហើយថាមពលថ្មនេះអាចលេង PUBG បាន 3 ប្រគួត លេង Instagram 2 ម៉ោង មើល YouTube បាន2.5 ម៉ោង ឬទុក Stand By បានរយៈពេល 4 ថ្ងៃ ហើយវាអាចសាកថ្មបាន 100% ដោយចំណាយពេលខ្ទង់ប្រហែលជា 34 នាទីប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ realme 7 series ក៏ទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TüV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព សីតុណ្ហភាពនៃកំឡុងពេលសាកថ្មត្រូវបានកំណត់អោយនៅត្រឹមក្រោម 40℃ បង្កើននូវការទុកចិត្តនៃទូរសព្ទឆ្លាតមួយកម្រិតទៀត ធ្វើអោយអ្នកប្រើប្រាស់ទទួលបានភាពរីករាយដែលនាំមកដោយបច្ចេកវិទ្យាដែលកំពុងពេញនិយម។

ដើម្បីជួយឲ្យយុវវ័យចាប់យករូបភាពនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែប្រសើរ realme 7 Pro បានបំពាក់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន  4 គ្រាប់។ រាល់ពេលដែលប្រើមុខងារ 64MP ដើម្បីថតរូប រូបភាពដែលបានមកគឺច្បាស់ជាងរូបដែលថតដោយមុខងារធម្មតា 2 ដង។ កាមេរ៉ា 64MP មានកម្រិតពន្លឺ 1/1.73 ប្រើប្រាស់សេនស័រ Sony IMX 682 មានសមត្ថភាពស្រូបយកពន្លឺ និងធ្វើអោយសាច់រូបភាពកាន់តែច្បាស់ល្អជាងមុន ក៏ដូចជាអមមកជាមួយលេនទូលាយ 8MP លេនម៉ាក្រូ 2MP និងលេនPortrait 2MP ថែមទៀតផង។ ក្រៅពីនេះ realme 7 Pro ក៏បានបំពាក់មកជាមួយមុខងារ Pro NightScape, វីដេអូ NightScape និងមុខងារ Starry គួបផ្សំជាមួយ Night Filters ដែលធ្វើអោយអ្នកប្រើប្រាស់អាចចាប់យករូបភាពស្រស់ស្អាតនាពេលរាត្រីបានយ៉ាងងាយស្រួល។ បន្ថែមពីនេះ realme 7 Pro ក៏បានបំពាក់មកជាមួយកាមេរ៉ា Selfie ទំហំ 32MP មានសមត្ថភាពអាចថតបានស្រស់ស្អាត និងគុណភាពល្អផងដែរ។

សម្រាប់បទពិសោធន៍មើលឃើញ realme បានប្រើប្រាស់អេក្រង់ទំហំ 6.4 អីញ ប្រភេទ Super AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ជាមួយផ្ទៃបង្ហាញដល់ទៅ 90.8% និងអាចគាំទ្រអេក្រង់ Refresh Rate 90Hz ដែលធ្វើឲ្យការអូសបញ្ជាប្រើប្រាស់ទូទៅ ក៏ដូចជាការលេងហ្គេមកាន់តែរលូន និងប្រសើរជាងមុនថែមមួយកម្រិតទៀត។ សម្រាប់រចនាបទខាងក្រៅ realme មានការរចនារូបរាងស្អាត និងទាន់សម័យ គួបផ្សំជាមួយជម្រើសពណ៌កំពុងពេញនិយម គឺពណ៌ប្រាក់ (Mirror Silver) និង ពណ៌ខៀវ (Mirror Blue)។

ក្នុងនាម realme ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានស្មារតីហ៊ានឆ្ពោះទៅមុខ ដូច្នេះហើយទើបrealme 7 series បានវេចខ្ចបមកជាមួយបច្ចេកវិទ្យាទំនើបនិងថ្មីៗ ជាហេតុធ្វើឲ្យទូរសព្ទឆ្លាតជំនាន់ថ្មីទាំង 2 នេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ទូរសព្ទឆ្លាត។ ចាប់ពីថ្ងៃនេះ រាល់ការកម៉្មង់ realme 7 series នៅតាមបណ្តាហាងទាំងអស់មិនត្រឹមតែអាចទទួលបានកាដូបន្ថែមនោះទេ ហើយថែមទាំងទទួលបានកាដូកាបូបកីឡាយួរដៃថែមទៀតផង។ គួរបញ្ជាក់ផងថា realme 7 Series នឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 9 ខែតុលា ឆ្នាំ 2020 ខាងមុននេះតែម្តង។

ដោយ​ ៖ realme Cambodia
អត្ថបទទាក់ទង