ប្រមូលផ្ដុំកម្មវិធី Widgets ថ្មីៗ សម្រាប់ប្រើជាមួយ iOS 14 ដែលកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ននេះ​
ដោយ​ ៖ ឡេង | 4 សប្តាហ៍មុន SHARE

 

ស្របនឹងពេលប្រកាសចេញ iPad ស៊េរីឆ្នាំ 2020, iPad Air 4, Apple Watch 6, Apple Watch SE និងផ្សេងៗមួយចំនួនទៀត នោះក្រុមហ៊ុន Apple ក៏បានដាក់បញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 14/iPadOS 14 ឲ្យអ្នកប្រើប្រាស់ទូទាំងពិភពលោក ធ្វើការអាប់ដេតជាផ្លូវការតែម្ដង។ យើងប្រទះឃើញមុខងារថ្មីៗជាច្រើន បានផ្ទេរខ្លួនចេញពីជំនាន់សាកល្បង (Beta) មកកាន់ជំនាន់ផ្លូវការបាន (Stable) ប៉ុន្ដែអ្វីដែលធ្វើឲ្យមនុស្សភាគច្រើន មានភាពចាប់អារម្មណ៍ខ្លាំងជាងគេ នោះគឺផ្ទាំង Widgets នៅលើ Home Screen ផងដែរ។ ហេតុដូច្នេះហើយ ក្រុមការងារយើងនឹងណែនាំជូន ប្រិយមិត្តអ្នកអានទាំងអស់គ្នា ឲ្យបានដឹងអំពីកម្មវិធី Widgets កំពុងល្បីល្បាញខ្លាំង នៅអត្ថបទខាងក្រោមនេះ។

Color Widgets - ទាញយកឥតគិតថ្លៃ

កម្មវិធីមួយនេះជាអ្នកផ្ដល់ជូនផ្ទាំង Widgets អំពីការដាក់បង្ហាញម៉ោង, កាលបរិច្ឆេទ, ថាមពលថ្ម និងអាចឲ្យយើងកំណត់ដោយខ្លួនឯងបាន។ ការកំណត់គឺរួមមានដូចជា ផ្លាស់ប្ដូរពណ៌ផ្ទៃខាងក្រោយ (ផ្ទៃស, ខ្មៅ ឬ ពណ៌), ការអនុញ្ញាតឲ្យប្ដូរពុម្ពអក្សរ និងសូម្បីតែអាចប្ដូរផ្ទៃខាងក្រោយ ឲ្យទៅជារូបភាពណាមួយក្នុង Photos របស់លោកអ្នកបាន ថែមទៀតផង។

Widgetsmith - ទាញយកឥតគិតថ្លៃ

នេះជាកម្មវិធី Widgets សម្រាប់ iOS 14 ដែលមនុស្សភាគច្រើន ទើបតែបានស្គាល់វា ហើយមានគេទាញយកទៅប្រើច្រើនមែនទែន ដោយវាមានមុខងារដាក់បង្ហាញម៉ោង, កាលបរិច្ឆេទ, រូបភាព, អាកាសធាតុ ជាមួយនឹងម៉ូតផ្ដល់ជូនជាច្រើនបែបយ៉ាង។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ទាំងអស់ អាចមានសិទ្ធិកែតម្រូវពួកវាបាន ទៅតាមភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ ឬធ្វើយ៉ាងណាឲ្យស៊ីគ្នាជាមួយ Wallpaper របស់ទូរសព្ទជាដើម។

‎Photo Widget : Simple

ប្រសិនបើអ្នកប្រើប្រាស់មួយចំនួន មិនត្រូវការកែតម្រូវច្រើន និងចង់បានតែកម្មវិធី Widgets មួយ ដែលងាយស្រួលក្នុងការដាក់បង្ហាញរូបភាពនៅលើ Home Screen ដូច្នេះហើយកម្មវិធីមួយនេះ ជាជម្រើសល្អជាងគេបំផុត។ ហាក់បីដូចជា ឈ្មោះរបស់វាអញ្ចឹងដែរ នោះគឺគ្រាន់តែមានតួនាទី ដាក់បង្ហាញរូបភាព ជូនលោកអ្នកប៉ុណ្ណោះ ហើយវាមានភាពងាយស្រួលប្រើប្រាស់ ជាងកម្មវិធីទាំងពីរនៅខាងលើ។

អញ្ចឹង កម្មវិធីទាំងអស់នៅខាងលើនេះ សុទ្ធតែកំពុងពេញនិយម ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ដើម្បីទុកយកមកកែច្នៃផ្ទៃ Home Screen ទូរសព្ទរបស់ពួកគេ ឲ្យកាន់តែទាក់ទាញ ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 14 ដែលទើបនឹងដាក់ឲ្យអាប់ដេត កាលពីពេលថ្មីៗកន្លងទៅ។ ចុះប្រិយមិត្តអ្នកអានទាំងអស់ មានបានរកឃើញកម្មវិធី Widgets ល្អៗផ្សេងក្រៅពីនេះដែរឬទេ? បើសិនជាមាន គឺអាចចែករំលែកតាមរយៈប្រអប់ Comments ដើម្បីអាចឲ្យអ្នកអានដទៃទៀតបានដឹងផង។

ដោយ​ ៖ App Store
អត្ថបទទាក់ទង