ប្រព័ន្ធប្រតិបត្តិការ iOS 14 និង iPadOS 14 នឹងត្រូវដាក់ឲ្យតម្លើងជាផ្លូវការនៅម៉ោង 12 យប់នេះ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

តាមរយៈព្រឹត្តិការណ៍អនឡាញពិសេស Time Flies ដែលធ្វើឡើងកាលពីយប់មិញនេះ Apple បានធ្វើការប្រកាសចេញ Apple Watch Series 6, Apple Watch SE, iPad ជំនាន់ថ្មី, iPad Air ជំនាន់ថ្មី ជាផ្លូវការ។ ស្របពេលនោះដែរ Apple ក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា ប្រព័ន្ធប្រតិបត្តិការ iOS 14 និង iPadOS 14, WatchOS 7 និង Apple TV នឹងត្រូវដាក់ឲ្យតម្លើងជាផ្លូវការ នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2020 ដែលត្រូវនឹងម៉ោង 12 រំលងអធ្រាត្រឈានចូលថ្ងៃទី 17 ខែកញ្ញា ម៉ោងនៅក្នុងប្រទេសយើង។

ប្រព័ន្ធប្រតិបត្តិការ iOS 14 ទទួលបានរចនាបថផ្ទាំង Home Screen ថ្មី, ផ្ទាំង Incoming Call ថ្មី, Wallpaper ថ្មី, Memoji ថ្មី, មុខងារ Widgets, Picture In Picture, App Library, App Clips, Back Tap ក៏ដូចជាមុខងារថ្មីៗជាច្រើនទៀតផងដែរ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iPadOS 14 វិញ ទទួលបានផ្ទាំង Incoming Call ថ្មី, ផ្ទាំង Siri ថ្មី, មុខងារ Sidebars, Scribble និងមុខងារថ្មីៗមួយចំនួនផ្សេងទៀត ផងដែរ។ ជាងនេះទៅទៀត មុខងារស្វែងរក Universal Search និង Toolbars ក៏ទទួលបានកែប្រែ ក៏ដូចជាបន្ថែមលក្ខណៈសម្បត្តិពិសេសមួយចំនួនបន្ថែមទៀតផងដែរ។

* ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ iPhone / iPod ដែលអាចធ្វើការតម្លើងទៅកាន់ប្រព័ន្ធតិបត្តិការ iOS 14 បាន ៖ 

- iPhone 11 

- iPhone 11 Pro 

- iPhone 11 Pro Max

- iPhone XS

- iPhone XS Max

- iPhone XR

- iPhone X

- iPhone 8

- iPhone 8 Plus

- iPhone 7

- iPhone 7 Plus

- iPhone 6s

- iPhone 6s Plus

- iPhone SE (1st generation)

- iPhone SE (2nd genartion)

- iPod Touch (7th generation)

* ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ iPad ដែលអាចធ្វើការតម្លើងទៅកាន់ប្រព័ន្ធតិបត្តិការ iPadOS 14 បាន ៖

iPad Pro 12.9 អ៊ីញ (4th generation)

iPad Pro 11 អ៊ីញ (2nd generation)

iPad Pro 12.9 អ៊ីញ (3rd generation)

iPad Pro 11 អ៊ីញ (1st generation)

iPad Pro 12.9 អ៊ីញ (2nd generation)

iPad Pro 12.9 អ៊ីញ (1st generation)

iPad Pro 10.5 អ៊ីញ 

iPad Pro 9.7 អ៊ីញ

iPad (7th Generation)

iPad (6th Generation)

iPad (5th Generation)

iPad Mini (5th Generation)

iPad Mini 4

iPad Air (3rd generation)

iPad Air 2 

ដោយ​ ៖ Apple
អត្ថបទទាក់ទង