នេះជាតំណរភ្ជាប់សម្រាប់ទស្សនាការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ពិសេស Time Flies របស់ Apple ធ្វើឡើងក្នុងយប់នេះ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

កាលពីសប្តាហ៍មុននេះ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន Apple បានបញ្ជាក់ឲ្យមហាជនដឹងយ៉ាងច្បាស់ថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2020 ដែលត្រូវនឹងម៉ោង 12 រំលងអធ្រាត្រឈានចូលថ្ងៃទី 16 ខែកញ្ញា ម៉ោងនៅក្នុងប្រទេសយើង។ ជាងនេះទៅទៀត Apple ក៏បានបញ្ជាក់ឲ្យយើងបានដឹងដែរថា ព្រឹត្តិការណ៍ពិសេសមួយនេះនឹងត្រូវធ្វើឡើងតាមរយៈអនឡាញ ហើយវាដំណើរការរយៈពេលខ្ទង់ប្រហែលជាជាង 1 ម៉ោង ថែមទៀតផង។

ដោយឡែកនៅក្នុងថ្ងៃនេះ Apple តាមរយៈ YouTube Channel ផ្លូវការរបស់ខ្លួន ពួកគេបានបង្ហោះតំណរភ្ជាប់ថ្មីមួយសម្រាប់ទុកឲ្យមហាជនអាចទស្សនាការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ពិសេស Time Flies របស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនាពេលប៉ុន្មានខាងមុខនេះ។ បើយោងទៅតាមការបញ្ជាក់របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះទាំង 2 រូប គឺលោក Mark Gurman និង Jon Prosser បានបង្ហាញឲ្យយើងដឹងថា នៅក្នុងព្រឹត្តិការណ៍ពិសេស Time Flies ក្រុមហ៊ុន Apple នឹងមិនប្រកាសចេញ iPhone 12 Series នោះទេ ប៉ុន្តែជំនួសមកវិញពួកគេនឹងធ្វើការប្រកាសចេញ Apple Watch Series 6 និង iPad Air ជំនាន់ទី 4 និងផលិតផលថ្មីៗមួយចំនួនផ្សេងទៀត។ 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងក៏មិនអាចប្រាកដបានថា iPhone 12 Series នឹងមិនត្រូវប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ពិសេស Time Flies របស់ Apple នោះដែរ អញ្ចឹងយើងមានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នាតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ចង់តាមដានទស្សនាការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ពិសេស Time Flies របស់ Apple ក៏ដូចជាចង់ដឹងថានៅក្នុងព្រឹត្តិការណ៍ពិសេសមួយនេះ Apple នឹងធ្វើការប្រកាសចេញផលិតផលថ្មីៗអ្វីខ្លះឲ្យមហាជនបានឃើញ អាចរង់ចាំធ្វើការទស្សនាតាមរយៈតំណរភ្ជាប់ខាងក្រោមនេះបាន។

ដោយ​ ៖ Apple
អត្ថបទទាក់ទង