ទូរសព្ទឆ្លាត Android ទាំងនេះអាចគាំទ្រ Wi-Fi 6 ជាមួយល្បឿនកាន់តែលឿន និងស្ថេរភាពជាងមុន​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

ក្រោយពីក្រុមហ៊ុន Apple បញ្ចេញ iPhone 11 Series បានជាងមួយសប្តាហ៍ ក្រុមសម្ព័ន្ធភាព Wi-Fi Alliance (WFA) ក៏បានប្រកាសចេញវិញ្ញាបនប័ត្របណ្ដាញប្រព័ន្ធ Wi-Fi 6 ជាផ្លូវការ ព្រមទាំងមានការបញ្ជាក់ប្រាប់ថា បណ្ដាញប្រព័ន្ធ Wi-Fi Certified 6  ត្រូវបានពឹងផ្អែកលើ ស្តង់ដារផលិតលំដាប់ IEEE 802.11ax ដែលជាបច្ចេកវិទ្យាជំនាន់ថ្មី នឹងធានាបានដោយ ស្ថិតនៅលើកម្រិតដ៏ល្អមួយ រួមបញ្ចូលទាំងប្រព័ន្ធការពារសុវត្ថិភាព មានស្តង់ដារខ្ពស់បំផុត, ដើរកាន់តែរលូនជាងមុន និងប្រើប្រាស់ថាមពលថ្ម កានតែតិចជាងមុន ដែលល្អសម្រាប់គ្រប់ស្ថានភាព ជាមួយឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ថែមទៀតផង។

យ៉ាងណា ភាគច្រើនទូរសព្ទ Android ដែលអាចគាំទ្រ Wi-Fi 6 នេះ សុទ្ធសឹងតែជាម៉ូឌែលលំដាប់កំពូល ឬជំនាន់ថ្មីៗ របស់ក្រុមហ៊ុននីមួយៗ ហើយក្នុងនោះ Samsung គឺជាក្រុមហ៊ុនផលិតទូរសព្ទដំបូងគេ ដែលធ្វើការផ្តល់ជូន Wi-Fi ជំនាន់ចុងក្រោយនេះ ទៅឲ្យអ្នកប្រើប្រាស់ ចាប់ផ្តើមពី Galaxy S10 Series មុនគេ។ ក្រៅពីនេះ រាប់បញ្ចូលទាំងក្រុមហ៊ុន OEMs ផ្សេងទៀត ក៏អាច Support ជាមួយប្រព័ន្ធវ៉ាយហ្វាយជំនាន់ចុងក្រោយ ទៅឲ្យឧបករណ៍ទូរសព្ទឆ្លាតវៃ Android របស់ខ្លួនបានដែរ រួមមានដូចជាក្រុមហ៊ុន ASUS, Honor, Huawei, Lenovo, LG, Meizu, Motorola, OnePlus, OPPO, realme, Samsung, Sony, vivo, Xiaomi និង ZTE ជាដើម ដូចបានដាក់បង្ហាញ ក្នុងរូបភាពខាងក្រោម។ 

គួរបញ្ជាក់ផងថា ចំណុចអត្ថប្រយោជន៍នៃ Wi-Fi 6 ជំនាន់ចុងក្រោយនេះ ដោយវាអាចផ្ទេរទិន្នន័យបានលឿនជាងមុន រហូតដល់ទៅ 9.6Gbps ដោយជំនាន់មុនត្រឹមតែ 3.5Gbps, បង្កើនសមត្ថភាព, កាត់បន្ថយភាពយឺតយ៉ាវ និងរក្សាស្ថេរភាពឲ្យបានល្អ នៅពេលតភ្ជាប់ជាមួយ ឧបករណ៍ផ្សេងៗច្រើន ក្នុងពេលតែមួយ ដែលជាជម្រើសល្អបំផុត សម្រាប់ទូរសព្ទឆ្លាត, នាឡិកាឆ្លាតវៃ, ទូរទស្សន៍ឆ្លាតវៃ និងបាសបំពងសម្លេងជាដើម។ 

ដោយ​ ៖ Android Central
អត្ថបទទាក់ទង