Google នឹងបើកព្រឹត្តិការណ៍ប្រកាសចេញ Pixel 5 និងផលិតផលមួយចំនួនទៀត នៅក្នុងថ្ងៃទី 30 កញ្ញាខាងមុខនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

យើងទទួលបានដំណឹងលេចធ្លាយជាច្រើនមកហើយ ទាក់ទងនឹងទូរសព្ទឆ្លាតម៉ូឌែលថ្មីរបស់ Google ដែលគ្រោងនឹងប្រកាសចេញ ក្នុងពេលខាងមុខ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិកមួយនេះ ក៏ធ្លាប់បង្ហើបដែរថាជា Google Pixel 4a 5G និង Pixel 5 នេះឯង។ យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ Google បានប្រកាសចេញជាផ្លូវការហើយពីពេលវេលា ដែលគេនឹងបើកព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីដាក់បង្ហាញផលិតផលថ្មីៗហើយ និយាយឲ្យចំទៅ ព្រឹត្តិការណ៍នោះនឹងត្រូវរៀបចំឡើង នៅថ្ងៃចុងក្រោយ នៃខែនេះតែម្ដង។

ជាការពិតណាស់ បើតាមការបង្ហាញចេញពី Google កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា ពួកគេនឹងបើកព្រឹត្តិការណ៍មួយ នៅថ្ងៃទី 30 ខែកញ្ញានេះ ដើម្បីប្រកាសចេញផលិតផលថ្មីៗរបស់គេ ជាក់ស្ដែងក្នុងនោះ ទំនងនឹងមានដូចជាទូរសព្ទឆ្លាត Pixel 5, Pixel 4a 5G រួមទាំងអាចមាន Speaker ម៉ូឌែលថ្មី និង Chromecast ថ្មីផងដែរ។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍របស់ Google នោះត្រូវបានគេហៅថា Launch Night In ហើយគេនឹងចាប់ផ្តើមតាមធ្វើការ ផ្សាយបន្តផ្ទាល់នៅលើវេបសាយរបស់ Google ចាប់ពីម៉ោង 1 យប់តទៅ បើគិតក្នុងប្រទេសយើង។ យ៉ាងណាក៏ដោយ Google មិនបានបង្ហើបអ្វីផ្សេងទៀត ក្រៅពីការបង្ហាញខាងលើនេះនោះទេ ដូច្នេះហើយ អ្វីដែលយើងអាចធ្វើបាននោះ គឺមានតែរង់ចាំមើល នៅពេលដែលក្រុមហ៊ុននេះ ប្រកាសចេញតែប៉ុណ្ណោះ ទើបបានដឹងច្បាស់ថា តើគេបានប្រកាសចេញអ្វីខ្លះ ហើយផលិតផលទាំងនោះ មានលក្ខណៈពិសេសយ៉ាងណាដែរ?

និយាយរួមមកវិញ នៅថ្ងៃទី 30 ខែកញ្ញាខាងមុខនេះ Google នឹងប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនជាផ្លូវការ ដោយក្នុងនោះ អ្វីដែលយើងអាចបញ្ជាក់ច្បាស់ គឺអាចមានដូចជា Pixel 5 និង Pixel 4a 5G នេះតែម្ដង ប៉ុន្តែបើតាមការរំពឹងទុកផ្សេងទៀតនោះ គឺអាចនៅមាន Speaker ក៏ដូចជា Chromecast ម៉ូឌែលថ្មីផងដែរ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង