ទទួលបានកាដូសម្ងាត់ភ្លាមៗសម្រាប់បុណ្យភ្ជុំនេះ ដោយគ្រាន់តែជាវទូរសព្ទឆ្លាត ថេប្លេត និងកុំព្យូទ័រយួរដៃម៉ាក Huawei នៅហាង Nojima​
ដោយ​ ៖ សាន់នី | 2 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុន ណូជីម៉ា ខេមបូឌា (Nojima Camodia) នឹងផ្តល់ជូនកាដូសម្ងាត់ភ្លាមៗ ដល់អតិថិជនដែលជាវទូរសព្ទឆ្លាត Huawei Y Series, ថេប្លេត MatePad Series និងកុំព្យូទ័រយួរដៃ Huawei MateBook Series ចាប់ពីថ្ងៃទី 16 ដល់ 18 កញ្ញា 2020 ដើម្បីអបអរសាទរ និងស្វាគមន៍ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលចង់ឡើងស៊េរីទូរសព្ទឆ្លាត ឬថេប្លេត ឬកុំព្យូទ័រយួរដៃ សម្រាប់ការសិក្សារ បំពេញការងារ សម្រាប់បុត្រធីតា សូមប្រញាប់រួសរាន់អញ្ជើញទៅកាន់ហាង ណូជីម៉ា (Nojima) ជាន់ទី1 ផ្សារទំនើប Aeon ភ្នំពេញ  ឬក៏នៅ សែនសុខ ព្រោះកាដូសម្ងាត់នេះ មានចំនួនកំណត់។ 

• ស្មាតហ្វូនស៊េរីថ្មី Huawei Y Series 

Huawei Y5p បំពាក់កាមេរ៉ារាងគ្រាប់ឡុកឡាក់ មានរូបរាងទាន់សម័យ, ថាមពលថ្មទំហំ 3020mAh, ប្រើបន្ទះឈីប Mediatek MT6762R (12nm), មានរ៉េម 2GB, អង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមម៉េម៉ូរីខាងក្រៅទំហំរហូតដល់ 512GB និងដំណើរការដោយ EMUI 10.1 (Based on Android 10)។ Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ 3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរ មានរ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB, ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R (12nm), EMUI 10.1 (Andriod 10), មានថាមពលថ្ម 5000mAh, បំពាក់នូវមុខងារ Reverse Charging Technology អាចសាកថ្មទៅទូរសព្ទផ្សេងទៀត តាមឌុយ OTG ដើម្បីផ្ទេរទិន្នន័យ  រូបភាពឯសារ ក្នុងពេលតែមួយ និងបច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសម្លេង លឺខ្លាំងពិរោះរណ្តំចិត្ត កាត់បន្ថយសម្លេងរំខាននៅជុំវិញ។ 

ស្មាតហ្វូនរៀមច្បង Y6p គឺ Huawei Y7p បំពាក់កាមេរ៉ា AI 3 គ្រាប់ (48MP) មានរូបរាងស្អាត, រ៉េម 4GB និងអង្គផ្ទុកទិន្នន័យ 64GB, ថាមពលថ្ម 4000mAh ចំណែកឯ Huawei Y8p ត្រូវបានក្រុមហ៊ុនហួវៃ កែប្រែនូវមុខមាត់ថ្មី កាន់តែទាន់សម័យ ជាមួយនឹងរូបរាងស្តើង មានទំហំអេក្រង់ 6.3” OLED Huawei Dewdrop Display, កម្រិតបង្ហាញ FHD+ (2400 x 1080) ភ្ជាប់បច្ចេកវិទ្យាស្គេនស្នាមម្រាមដៃលើអេក្រង់, មានកាមេរ៉ាក្រោយ AI 3 គ្រាប់ (48MP) ថតច្បាស់ស្អាត មិនថាព្រឹកថ្ងៃយប់ ឬទីកន្លែងដែលពន្លឺខ្សោយ។ វាមានរ៉េម 6GB, អង្គផ្ទុកទិន្នន័យ 128GB  អាចបន្ថែមម៉េម៉ូរីខាងក្រៅរហូតដល់ 256GB, ដំណើរការដោយ EMUI 10.1 (Based on Android 10) និងមានថាមពលថ្ម4000mAh ឆ្នាំងសាក Type C។

• ថេប្លេត MatePad Series 

Huawei MatePad T8 ត្រូវបានក្រុមហ៊ុនរចនាឡើងយ៉ាងប្រណិត ជាមួយនឹងរូបរាងតូចស្តើង ទម្ងន់ស្រាលបំផុត 310g ងាយស្រួលដាក់តាមខ្លួន, មានអេក្រង់ធំ 8 អ៊ីញ (លាត 80%), មានថាមពលថ្ម 5100mAh, បំពាក់នូវមុខងារអានសៀវភៅ (eBook Mode) ជាពិសេស អាណាព្យាបាលអាចគ្រប់គ្រងការកម្សាន្ត និងការសិក្សារបស់បុត្រធីតាខ្លួន តាមរយៈមុខងារគ្រប់គ្រងក្មេងលេង (Kid Mode) បាន។ 

ចំណែក Huawei MatePad ជាថេបប្លេតស៊េរីថ្មី មានរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ និងបំពាក់អេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display ក្នុងទំហំធំ 10.4” មានរន្ធបំពងសំលេងធំៗ ចំនួន4 របស់ក្រុមហ៊ុន Harman Kardon សំឡេងលឺច្បាស់ ពុំចាំបាច់ត្រូវការបាសបន្ថែម, មានមុខងារ eBook Mode, មុខងារ Multi-Window  អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ App ម្តងបី ក្នុងពេលតែមួយ។ ជាពិសេស បំពាក់បច្ចេកវិទ្យា Share អេក្រង់ពីទូរសព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារ ពីទូរសព្ទទៅថេបប្លេត និងពីថេបប្លេតទៅទូរសព្ទ បានរហ័សទាន់ចិត្ត ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែ USB និងចំណាយពេលយូរ។

Huawei MatePad Pro ជាកូនកាត់កុំព្យូទ័រយួរដៃ ភ្ជាប់មកជាមួយនឹង ខ្មៅដៃ Huawei M-Pencil សម្រាប់សសេរលើអេក្រង់ ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាស អញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ ជាពិសេស វាបំពាក់នូវបច្ចេកវិទ្យាឈានមុខគឺ Share អេក្រង់ពីទូរសព្ទ ងាយស្រួលសម្រាប់ការទាញឯកសារចេញចូល។ Huawei MatePad Pro មានរូបរាងតូចច្រឡឹង ទម្ងន់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញ 16.7 លានពណ៌ (Huawei FullView Display) ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។

  

• កុំព្យូទ័រយួរដៃ MateBook Series 

Huawei Matebook D15 ជាប្រភេទកុំព្យូទ័រយួរដៃ ដែលរចនាមានរាងស្តើង ទំងន់ស្រាលត្រឹមតែ 1,5គីឡូក្រាម ប្រើឆ្នាំងសាកថ្មរហ័ស 65W Type-C ដែលអាចសាកថ្មបានលឿន ត្រឹមតែ 30 នាទី សាកបានរហូតដល់ 53%។ Matebook D 15 គឺអ្នកប្រើប្រាស់អាចដោះសោរបានរហ័ស និងសុវត្ថិភាពបំផុត ជាមួយការមុខងារស្គេនស្នាមម្រាមដៃ។ វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿន និងដោយស្វ័យប្រវត្តិ នៅពេលអ្នកចុចប៊ូតុងថាមពល ហើយវាក៏បំពាក់ AMD R3500U Processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 ក្រាហ្វិច មាន Hardisk ជាប្រភេទ SSD ល្បឿនលឿន ទំហំធំ 256GB SSD បូកថែម Hardisk រហូតដល់ទំហំ 1T HDD។ 

Huawei MateBook D14 ត្រូវបានក្រុមហ៊ុន Huawei សម្រិតសម្រាង ជាមួយនឹងរូបរាងកាន់តែស្តើង ទំងន់ស្រាលត្រឹមតែ 1.38 គីឡូក្រាម, មានអេក្រង់លាតពេញគែមទំហំ 14" IPS FHD (1920x1080), កម្រិតបង្ហាញ FullView Display (84% Screen-Ratio ) ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។  Huawei MateBook D14 ប្រើឆ្នាំងសាកថ្មកាន់តែតូច Pocket Charger ប៉ុន្តែល្បឿនសាកថ្មរហ័ស 65W Type-C ជាពិសេស អាចប្រើសម្រាប់សាកទូរសព្ទដៃក៏បាន ថែមទៀត។  Huawei MateBook D14 មានភាពកាន់តែលេចធ្លោ ជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញ ដំណើរការស្វ័យប្រវិត្ត សម្រាប់សុវត្ថិភាពឯកជនភាព។ MateBook D14 បំពាក់ CPU AMD Ryzen™ 5 3500U ប្រើប្រាស់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home, មានរ៉េម 8GB និង Storage 512 SSD។

Huawei MateBook 13 មានទម្ងន់ត្រឹមតែ 1.3kg រូបរាងស្តើងតូចស្លីម អមជាមួយនឹងរចនាបថអេឡេហ្គង់ល្អប្រណិត ភ្លឺចែងចាំងគ្រប់ជ្រុង ដូចគ្រាប់ពេជ្រ, មានអេក្រង់ទំហំ 13អ៊ីញ ប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 2K (2160 x 1440), សមាមាត្រអេក្រង់ 88% ដែលការបង្ហាញកាន់តែធំ ដំណើរការដោយ CPU Intel® Core™ i5-10210U ជំនាន់ទី10, ប្រើប្រាស់ OS Windows 10 Home Edition, មាន Graphics NVIDIA® GeForce MX250, ម៉េម៉ូរី 16GB និង Storage សម្រាប់ផ្ទុកទិន្នន័យ 512GB, បំពាក់បច្ចេកវិទ្យាសម្បូរបែបដូចជា Touch Screen (សម្រាប់ Hardware), ស្គេនស្នាមម្រាមដៃ Login នៅលើប៊ូតុង Power, កាមេរ៉ាសុវត្ថិភាព POP UP  និង បច្ចេកវិទ្យាចែករំលែក អេក្រង់ទូរសព្ទទៅកុំព្យូទ័រ និងថាមពលថ្ម 41.7Wh, ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Huawei 65W Super Charge និងអាចបើកវីដេអូជាប់ រហូតដល់ទៅ 11.6h។

Huawei Matebook X Pro តម្លៃ  $1699 មានរូបរាងស្រាល តូចស្លីមស្អាត មានទម្ងន់ត្រឹមតែ 1.33kg អមជាមួយនឹងរចនាបថអេឡេហ្គង់ល្អប្រណិត មានអេក្រង់ទំហំ 13.9អ៊ីញ ប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 3K (3000 x 2000) សមាមាត្រអេក្រង់ 91% ដែលការបង្ហាញកាន់តែធំ ជាមួយនឹង100% sRGB ដំណើរការដោយ CPU Intel® Core™ i7-10510U Processor ជំនាន់ទី 10, មាន Graphics NVIDIA® GeForce® MX250, 16GB + 1TB SDD បំពាក់បច្ចេកវិទ្យាសម្បូរបែប ដូចជា Touch Screen (សម្រាប់ Hardware) ដែលអនុញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើ Screenshot ដោយគ្រាន់តែអូសម្រាមដៃបីចុះក្រោម ជាការស្រេច។ បច្ចេកវិទ្យាស្គេនម្រាមដៃ Login នៅលើប៊ូតុង Power លឿនរហ័សទាន់ចិត្តគ្រាន់តែ “ចុចមួយ (One Touch)” អាចចូលដល់ផ្ទាំង Desktop តែម្តងប្រកបដោយសុវត្ថិភាព, Speakers 4 គ្រាប់ បំពងសម្លេងបានលាន់លឺច្បាស់ល្អ ពិរោះរណ្តំ 3600 ភ្ជាប់ Microphones 4 មានឥទ្ធិពលស្រូបសម្លេងច្បាស់ អាចចាប់យកសម្លេងរបស់អ្នកក្នុងរយៈចំងាយ 4ម៉ែត្រ ដោយគ្មានសម្លេងរំខាន តាមរយៈមុខងារកាត់បន្ថយសម្លេងរំខាន,  កាមេរ៉ាសុវត្ថិភាព POP UP, ថាមពលថ្ម 56Wh គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទស្សនាវីដេអូជាប់គ្នារយៈពេល 13ម៉ោង, ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស សាក 30នាទី ប្រើប្រាស់ជាប់បាន 6ម៉ោង។ លើសពីនេះ ក្រុមហ៊ុន ហួវៃ បានបំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខគេ Huawei Multi-Screen Collaboration អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច Share អេក្រង់ទូរសព្ទ ទៅកាន់តែកុំព្យូទ័រ ងាយស្រួលផ្ទេរឯកសារ ទៅវិញទៅមក បានយ៉ាងឆាប់រហ័ស មិនចាំបាច់ចំណាយពេលប្រើខ្សែ USB តភ្ជាប់ពីទូរសព្ទដៃ ទៅកុំព្យូទ័រ ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏អ៊ីម៉ែល ដែលមានភាពសុំាញុំា។

សរុបមក ទាំងនេះជាផលិតផលម៉ាក ហួវៃ ដែលអ្នកអាចពិចារណាទិញបាន ព្រោះទទួលបានទាំងផលិតផលល្អ ភ្ជាប់ជាមួយបច្ចេកវិទ្យាឈានមុខសម្បូរបែប និងចំណេញបានកាដូ សន្ធឹកសន្ធាប់ថែមទៀត។ ប្រសិនបើចង់បានកាដូសម្ងាត់ សម្រាប់អ៊ុតពេលបុណ្យភ្ជុំបិណ្ឌ សូមអញ្ជើញជាវនៅហាង ណូជីម៉ា (Nojima) ជាន់ទី 1 ផ្សារទំនើប Aeon ភ្នំពេញ ឬក៏នៅ សែនសុខ ចាប់ពីថ្ងៃទី 16-18 កញ្ញា 2020។ រួសរាន់ឡើង ព្រោះកាដូសម្ងាត់មានកំណត់!

 

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង