ឧបករណ៍ iOS អាចចុះឈ្មោះដើម្បីត្រៀមសាកល្បងលេងហ្គេម League of Legends: Wild Rift ជំនាន់ Beta ហើយ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

យមិត្តដែលចូលចិត្តលេងហ្គេមប្រភេទ Multiplayer Online Battle Arena ភាគច្រើនប្រាកដជាបានស្គាល់ពីហ្គេម League of Legends ច្បាស់ជាមិនខាន។ League of Legends (LOL) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Riot Games ហើយវាត្រូវបានដាក់ឲ្យលេងនៅលើកុំព្យូទ័រជាផ្លូវការ កាលពីថ្ងៃទី 27 ខែតុលា ឆ្នាំ 2009។ បើនិយាយដល់ Riot Games កាលពីថ្ងៃទី 16 ខែតុលា ឆ្នាំ 2019 កន្លងទៅ តាមរយៈព្រឹត្តិការណ៍គម្រប់ខួប 10 ឆ្នាំរបស់ខ្លួន ពួកគេបានប្រកាសឲ្យមហាជនដឹងថា ហ្គេម League of Legends: Wild Rift សម្រាប់លេងនៅលើទូរសព្ទឆ្លាតនឹងត្រូវបញ្ចេញឲ្យលេងជាផ្លូវការនៅចុងឆ្នាំ 2020 ខាងមុខនេះតែម្តង។

គួររំលឹកផងថា កាលពីប៉ុន្មានខែមុននេះ Riot Games បានអនុញ្ញាតឲ្យមនុស្សមួយចំនួនដែលរស់នៅក្នុងប្រទេសប្រេស៊ីល និងហ្វីលីពីនអាចសាកល្បងលេងហ្គេម League of Legends: Wild Rift ក្នុងលក្ខណៈ Close Alpha ប៉ុន្តែសម្រាប់តែឧបករណ៍ដែលដំណើរការដោយ Android តែប៉ុណ្ណោះ។ ដូចដែលយើងបានដឹងហើយថា នៅសល់តែរយៈពេលប្រហែលជាជាង 3 ខែ ទៀតប៉ុណ្ណោះ ឆ្នាំ 2021 នឹងឈានចូលមកដល់ហើយ ប៉ុន្តែយើងមិនទាន់ទទួលបានដំណឹងថ្មីនិយាយទាក់ទងទៅនឹងហ្គេម League of Legends: Wild Rift ពី Riot Games ទាល់តែសោះ នេះបើគិតចាប់ពីចុងខែឧសភា ឆ្នាំ 2020 កន្លងទៅ។ ហេតុដូច្នេះហើយធ្វើឲ្យអ្នកដែលកំពុងរង់ចាំលេងហ្គេមមួយនេះមានអារម្មណ៍អន្ទះសាចង់ដឹងថា តើហ្គេម League of Legends: Wild Rift អាចនឹងត្រូវពន្យាពេលក្នុងការដាក់ឲ្យលេងជាផ្លូវការដែរឬទេ? ហើយតើពេលណាទៅទើប Riot Games បញ្ចេញ League of Legends: Wild Rift ជំនាន់ Beta ឲ្យពួកអាចលេងសាកល្បងបាន? 

បើយោងទៅតាមគេហទំព័រផ្លូវការរបស់ Riot Games បានធ្វើឲ្យយើងដឹងថា League of Legends: Wild Rift នឹងមិនត្រូវពន្យាពេលក្នុងការដាក់ឲ្យលេងជាផ្លូវការនោះទេ ដោយក្នុងពេលបច្ចុប្បន្ននេះ Riot Games មានគម្រោងដាក់ហ្គេមមួយនេះឲ្យលេងជាផ្លូវការនៅចុងឆ្នាំ 2020 ខាងមុខនេះ។ ជាងនេះទៅទៀត តាមរយៈប្រភពដដែលនេះ ក៏បានធ្វើឲ្យយើងដឹងផងដែរថា ខណៈពេលនេះ ឧបករណ៍ដែលដំណើរការដោយ iOS អាចធ្វើការចុះឈ្មោះដើម្បីត្រៀមសាកល្បងលេងហ្គេម League of Legends: Wild Rift ជំនាន់ Beta ហើយ។ អញ្ចឹងសម្រាប់ប្រិយមិត្តដែលប្រើ iPhone 6 ឡើងទៅ ហើយមានបំណងចង់ធ្វើការសាកល្បងលេង League of Legends: Wild Rift ជំនាន់ Beta នៅពេលដែល Riot Games បើកដំណើរការ Servers អាចធ្វើការចុះឈ្មោះតាមរយៈតំណរភ្ជាប់មួយនេះបាន Sign Up For Wild Rift ។ 

ដោយ​ ៖ Riot Games
អត្ថបទទាក់ទង