វិញ្ញាបនបត្រ BIS បញ្ជាក់ពីវត្តមានរបស់ OnePlus 8T នឹងអាចបង្ហាញខ្លួនឆាប់ៗ ជាមួយការបំពាក់ឈីប Snapdragon 865​
ដោយ​ ៖ គាលី | 5 ថ្ងៃមុន SHARE

 

ក្រោយពីបានបញ្ចេញទូរសព្ទឆ្លាតលំដាប់កំពូល OnePlus 8 Series កាលពីដើមឆ្នាំ 2020 រួចមក OnePlus ត្រូវបានគេជឿថា កំពុងត្រៀមខ្លួនប្រកាសចេញទូរសព្ទឆ្លាតស៊េរីថ្មីមួយផ្សេងទៀត ដែលស្ថិតក្នុងត្រកូល T គឺ OnePlus 8T Series នៅអំឡុងខែតុលា ឆ្នាំ 2020 ខាងមុខនេះតែម្តង។ 

មិនខុសទេ ទាក់ទងទៅនឹងវត្តមានរបស់ ទូរសព្ទឆ្លាតជំនាន់ថ្មី OnePlus 8T Series នេះ ប្រភព XDA Developer ធ្លាប់រកឃើញក្នុងកូដ OxygenOS 11 ជំនាន់សាកល្បងទី 4 ដោយបង្ហាញពីរូបរាងផ្នែកខាងមុខរបស់ OnePlus 8T ពិតជាស្រដៀងគ្នានឹង OnePlus 8 ដែរ។ ដោយឡែកពេលនេះវិញម្តង វាក៏ត្រូវបានភ្នាក់ងារស្តាង់ដារ Bureau របស់ឥណ្ឌា ចុះបញ្ជីទទួលស្គាល់ហើយ ព្រមទាំងបញ្ជាក់ថា វានឹងបង្ហាញខ្លួនឆាប់ៗ។ តាមរយៈវិញ្ញាបនបត្រ BIS នោះ ប្រាប់តែឈ្មោះសម្គាល់ នៃម៉ូឌែល OnePlus 8T (KB2001) ដូចដែលត្រូវបានគេប្រទះឃើញ ការធ្វើតេស្តពិន្ទុនៅលើ Geekbench កាលពីខែកក្កដា កន្លងទៅអញ្ចឹងដែរ។ ជាក់ស្តែង OnePlus 8T ត្រូវបានគេរំពឹងថា នឹងបំពាក់អេក្រង់លាត ប្រភេទ AMOLED មានលេនទម្លុះអេក្រង់មួយគ្រាប់ ស្ថិតនៅជ្រុងខាងឆ្វេងខាងលើ សម្រាប់ផ្ទុកកាមេរ៉ា Selfie ខណៈផ្នែកកម្លាំងម៉ាស៊ីន វាអាចប្រើប្រាស់ Snapdragon 865 តែមិនមែនជា 865+ ទេ និងមានជម្រើស RAM ទំហំ 8GB ក៏ដូចជាដំណើរការ ដោយប្រព័ន្ធប្រតិបតិ្តការ Android 11 មកស្រាប់ទៀតផង។ ក្រៅពីនេះ ទូរសព្ទត្រកូល T ជំនាន់ថ្មី ក៏នឹងមានការពង្រឹងបន្ថែមទៅលើផ្នែកកាមេរ៉ា, គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន កាន់តែមានកម្លាំងខ្លាំង និងបច្ចេកវិទ្យាសាកឥតខ្សែ ដូចមាននៅលើ OnePlus 8 Pro។ 

យ៉ាងណាមិញ យោងតាមរបាយការណ៍លេចធ្លាយ កាលពីពេលថ្មីៗ បានបង្ហាញថា នៅក្នុងឆ្នាំនេះ នៅក្នុងឆ្នាំនេះ OnePlus អាចនឹងបោះបង់ចោលវត្តមានរបស់ 8T Pro ដូច្នេះ មានន័យថា យើងប្រហែលជានឹងឃើញមានតែម៉ូឌែល OnePlus 8T តែមួយគត់ ហើយដំណឹងមួយនេះ ហាក់បីដូចជាធ្វើឲ្យអ្នកគាំទ្ររបស់ OnePlus មានការខកចិត្តខ្លាំងផងដែរ។ 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង