OPPO A53 អេក្រង់ 90Hz រូបរាងទាន់សម័យ តម្លៃល្អ ល្មមអាចទិញជាកាដូជូនមនុស្សជាទីស្រលាញ់ក្នុងឱកាសភ្ជុំបិណ្ឌនេះ​
ដោយ​ ៖ សាន់នី | 2 សប្តាហ៍មុន SHARE

 

ក្នុងឱកាសពិធីភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ សង្កេតឃើញថាមានប្រជាជនកម្ពុជាច្រើន បានអញ្ជើញទៅវត្តធ្វើបុណ្យដាក់ទាន ហើយអ្នកខ្លះ ក៏បានអញ្ជើញទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និងសាច់ញាតិជិតឆ្ងាយ។  ភាគច្រើន ពួកគាត់បានរៀបចំលុយកាក់ ឬកាដូខ្លះៗ ទុកសម្រាប់អ្នកមានគុណ និងបងប្អូន។  រីឯអ្នកខ្លះទៀត ក៏បានទៅសម្រាកលំហែកាយ នៅតាមរមណីយដ្ឋាននានា។

 

តួយ៉ាង ក្នុងសម័យនេះ ទោះបីជាការរស់នៅឆ្ងាយពីគ្នាក្តី ក៏យើងនៅតែអាចរក្សាទំនាក់ទំនង ជាមួយគ្នាបានយ៉ាងល្អ នៅក្នុងបណ្តាញសង្គម ដូចជា Video Call ឬ Facebook ជាដើម ដែលនេះក៏ដោយសារតែបច្ចេកវិទ្យាទំនើបៗ នាសម័យបច្ចុប្បន្ន។ ជាការពិតណាស់ ដូចដែលអតិថិជន បានដឹងរួចហើយថាសម្រាប់ស្មាតហ្វូនត្រកូល A  Series របស់ក្រុមហ៊ុន OPPO គឺជាតម្រូវការ និងការពេញនិយមច្រើន ព្រោះថា A Series ជាស្មាតហ្វូនដែលមានគុណភាពល្អ និងស្ថិតក្នុងកម្រិតថវិកា ពេញនិយមប្រើ មិនថាសម្រាប់តែបងប្អូនប្រជាជនកម្ពុជាទេ គឺរួមប្រទេសទាំង 10 ក្នុងតំបន់អាស៊ីអាគ្នេយ៍ថែមទៀត។

 

ខាងក្រោមនេះ ជាមុខងារ និងបច្ចេកវិទ្យាពិសេសៗរបស់ OPPO A53 ចំនួន 3 ចំនុច៖ 

• រចនាបថអេក្រង់៖ 

OPPO A53 មានអេក្រង់ធំទូលាយជាមួយការរចនា Neo Punch-Display មានល្បឿនអេក្រង់ 90Hz ហើយមានកម្រិតបង្ហាញរូបភាព Full HD+ ដែលផ្តល់នូវភាពច្បាស់គួរឲ្យកត់សម្គាល់ និងមានផាសុកភាពខ្ពស់ដល់ភ្នែក។ កាន់តែពិសេសនោះ OPPO A53 មានតម្លៃត្រឹមតែ $189 ប៉ុណ្ណោះ។

• កាមេរ៉ា៖

OPPO A53 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាជំនួយសម្រស់ AI ក្នុងកាមេរ៉ា Selfie ខាងមុខកម្រិត 16MP អមមកជាមួយ AI Beauty វៃឆ្លាតក្នុងការសម្គាល់ និងផ្តល់ភាពស្រស់ស្អាតតាមភេទ អាយុ និងសម្បុរស្បែក។

• ថាមពលថ្ម៖ 

OPPO A53 មានទំហំថ្មរហូតដល់ 5000mAh ដោយគ្រាន់តែសាកថ្ម 44នាទី បាន 50% សាកថ្មពេញ 100% ក្នុងរយៈពេលត្រឹមតែ 133នាទី។ មិនតែប៉ុណ្ណោះ វាក៏បំពាក់ជាមួយនឹងបច្ចេកវិទ្យា សាកថ្មលឿន 18W ដើម្បីកាត់បន្ថយពេលវេលា នៃការសាកថ្មរបស់លោកអ្នក ថែមទៀតផង។ 

OPPO A53 បានភ្ជាប់មកជាមួយជម្រើស 2 ពណ៌គឺ Electric Black (ពណ៌ខ្មៅ) និង Fancy Blue (ពណ៌ខៀវ) ដែលសុទ្ធតែពណ៌ត្រូវចិត្ត អ្នកប្រើតែម្តង។ ពិសេសរាល់ការជាវ OPPO A53 លោកអ្នកនឹងទទួលបានកាដូជាបាស Bluetooth ស្រស់ស្អាតមួយ ស៊ីមស្មាតលេខពិសេស (Copper SIM) និងភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងដោយមិនគិតថ្លៃ 12សប្តាហ៍ ថែមទៀតផង សរុបមានតម្លៃ $68 តែប្រសិនបើមិនទាន់បានបាស Bluetooth លោកអ្នកនឹងទទួលបានបណ្ណប្តូររង្វាន់ ដែលនឹងអាចឈ្នះ OPPO A53 ក្នុង ១ សប្តាហ៍ 3គ្រឿង សម្រាប់រយៈពេល 3 សបា្តហ៍ សរុប 9 គ្រឿង។

តោះ! ក្នុងឱកាសពិធីភ្ជុំបិណ្ឌនេះ លោកអ្នកអាចជាវស្មាតហ្វូន OPPO A 53 ជាកាដូដល់អ្នកមានគុណ ញាតិមិត្ត បងប្អូន និងមនុស្សជាទីស្រលាញ់របស់អ្នក នៅស្រុកកំណើតទាំងអស់គ្នាបាន។

 

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង