ប្រូម៉ូសិនទិញ Galaxy A51 ថែមជូនដងថតទប់លំនឹងតម្លៃ $59 ជិតដល់ថ្ងៃផុតកំណត់ហើយ​
ដោយ​ ៖ សាន់នី | 2 សប្តាហ៍មុន SHARE

 

ជិតដល់ថ្ងៃភ្ជុំបិណ្ឌធំហើយ សម្រាប់ការធ្វើដំណើរកម្សាន្ត ជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។ មួយវិញទៀត គឺថារាល់ការទិញស្មាតហ្វូន ជំនាន់ចុងក្រោយម៉ូឌែល Samsung Galaxy A51 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 16 ខែតុលា ឆ្នាំ 2020 អតិថិជនទាំងអស់ នឹងទទួលបាននូវការថែមជូន ដងថតទប់លំនឹង Smooth X តម្លៃ $59 មួយគ្រឿងភ្លាម។

សូមបញ្ជាក់ថា Galaxy A51 មានរាងស្អាតបែបទាន់សម័យ មានកាមេរ៉ាមុខថត Selfie ច្បាស់ល្អទំហំ 32MP និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ជាមួយកាមេរ៉ាគោល ទំហំដល់ទៅ 48 MP មានសមត្ថភាពអាចថត និងចាប់ប្លង់បានច្បាស់ល្អ ពិសេសមានកម្លាំងថាមពលថ្មធំ ទៀតផង អាចកំដរអ្នកបានពេញ 1 ថ្ងៃ ដោយរីករាយ។

បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូន ដងថតទប់លំនឹង Smooth X តម្លៃ $59 នេះ គឺសម្រាប់តែការទិញ Samsung Galaxy A51 ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 16 ខែតុលា ឆ្នាំ 2020 តែប៉ុណ្ណោះ។ រាល់ការទិញ Samsung Galaxy A51 នឹងមានប័ណ្ណធានារយៈពេល 1 ឆ្នាំ ជាផ្លូវការ ពីក្រុមហ៊ុន សាមសុង។

តោះ… ចង់ដឹងថា SmoothX មានមុខងារអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង