ហ្គេម Borderlands 3 ត្រៀមដាក់ឲ្យលេងបាន 4 នាក់ក្នុងអេក្រង់តែមួយ នៅលើ Xbox Series X និង PS5​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ហ្គេមបាញ់ប្រហារបែប First Person ដ៏ពេញនិយមរបស់ក្រុមហ៊ុន Gearbox នឹងអាចរត់ក្រាហ្វិកនៅកម្រិត 4K 60FPS បាន ព្រមទាំងផ្ដល់ជូនមុខងារពិសេស ដែលអនុញ្ញាតឲ្យអ្នកលេង 4 នាក់ ធ្វើការចែកអេក្រង់បញ្ជាលេង នៅក្នុងពេលតែមួយគ្នាបាន សម្រាប់រៀងរាល់ម្ចាស់ Xbox Series X និង PlayStation 5 ទាំងអស់។ នេះយើងចង់សំដៅទៅលើហ្គេម Borderlands 3 ដោយបើអ្នកលេងណាម្នាក់ ធ្លាប់បានជាវរួចមកហើយ នៅលើម៉ាស៊ីនហ្គេមជំនាន់មុន នោះពួកគេនឹងទទួលបានហ្គេមនេះ នៅលើម៉ាស៊ីនហ្គេមជំនាន់ក្រោយ ដោយឥតគិតថ្លៃតែម្ដង។

សម្រាប់វគ្គទី 3 នេះ ត្រូវបានដាក់ឲ្យលេងជាផ្លូវការលើកដំបូង កាលពីអំឡុងខែកញ្ញា ឆ្នាំ 2019 កន្លងទៅនេះ ដើម្បីចូលខ្លួនមកបន្ដតំណែងឲ្យវគ្គទី 2 ដែលចេញតាំងពីឆ្នាំ 2012 មកម្ល៉េះ ហើយក៏បន្ដទទួលបាន ភាពជោគជ័យដូចគ្នាដដែល។ ខណៈពេលដែល ម៉ាស៊ីនហ្គេម Xbox One X និង PlayStation 4 Pro អាចអូសហ្គេមបាញ់ប្រហារមួយនេះ បានត្រឹមតែកម្រិតគុណភាព 3200x1800 ជាមួយ Frame Rate ខ្ទង់ 30FPS ឬកម្រិតគុណភាព 1080p នៅក្នុង Frame Rate ខ្ទង់ 60FPS ដោយឡែក ម៉ាស៊ីនហ្គេម Xbox Series X និង PlayStation 5 ជំនាន់ក្រោយ ប្រាកដជាអាចអូសវាបាន រហូតដល់កម្រិតគុណភាព 4K នៅ 60FPS ថែមទៀតផង។ កាន់តែគួរឲ្យចាប់អារម្មណ៍ នោះគឺថាក្រុមហ៊ុន Gearbox ក៏បន្ថែមជូននូវមុខងារចែកអេក្រង់ Split-Screen ដែលអាចឲ្យអ្នកលេងសរុបចំនួន 3 ឬ 4 នាក់ ធ្វើការបញ្ជាលេងក្នុងអេក្រង់តែមួយបាន ជាមួយការប្រើប្រាស់ម៉ាស៊ីនហ្គេមតែមួយប៉ុណ្ណោះ។

***សូមទស្សនាវីដេអូថតទុកការផ្សាយបន្ដផ្ទាល់ និងបានរៀបរាប់ព័ត៌មានកាន់តែលម្អិតនៅខាងក្រោមនេះ៖

ចំពោះតម្លៃដាក់លក់ហ្គេម Borderlands 3 នៅលើម៉ាស៊ីនហ្គេមជំនាន់ក្រោយ Xbox Series X និង PlayStation 5 គឺមិនត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្ដែយើងបានដឹងហើយថា ប្រសិនបើលោកអ្នកបានជាវនៅលើ Xbox One ឬ PS4 រួចហើយ នឹងមិនចាំបាច់ត្រូវការជាវម្ដងទៀតនោះទេ។ សូម្បីតែហ្គេម The Witcher 3, Dead by Daylight និងហ្គេម Destiny 2 ក៏ទទួលបានការបន្ដឲ្យលេង ដោយឥតគិតថ្លៃ នៅលើម៉ាស៊ីនហ្គេមជំនាន់ក្រោយ តាមលក្ខណៈបែបនេះដែរ។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង