ព្រឹត្តិការណ៍ពិសេសថ្មីមួយទៀតរបស់ PS5 នឹងត្រូវធ្វើឡើងនៅថ្ងៃទី 16 ខែកញ្ញា ខាងមុខ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

កាលពីថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2020 កន្លងទៅ Sony បានរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា “The Future of Gaming” ហើយតាមរយៈព្រឹត្តិការណ៍ពិសេសមួយនេះ Sony បានធ្វើការប្រកាសចេញហ្គេមធំៗ និងហ្គេមផ្តាច់មុខជាច្រើនសម្រាប់លេងនៅលើម៉ាស៊ីនហ្គេម PlayStation 5 ឲ្យមហាជនបានឃើញ។ ជាងនេះទៅទៀត តាមរយៈព្រឹត្តិការណ៍ដដែលនេះ Sony ក៏បានដាក់បង្ហាញពីរចនាបថរូបរាងផ្លូវការរបស់ម៉ាស៊ីនហ្គេមជំនាន់ថ្មី PlayStation 5 និង PlayStation 5 Digital Edition មហាជនបានឃើញផងដែរ។

ដោយឡែកកាលពីយប់មិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួន Sony បានបង្ហោះវីដេអូ Teaser ខ្លីមួយ ដែលបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថា នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ ពួកគេនឹងរៀបចំព្រឹត្តិការណ៍ពិសេសថ្មីមួយផ្សេងទៀត មានឈ្មោះថា “PlayStation 5 Showcase”។ បើយោងទៅតាមការសរសេរបញ្ជាក់នៅលើគេហទំព័រផ្លូវការ Blog.PlayStation.Com របស់ Sony បានធ្វើឲ្យយើងដឹងថាព្រឹត្តិការណ៍ PlayStation 5 Showcase នឹងត្រូវធ្វើឡើងតាមរយៈអនឡាញ ក៏ដូចជានឹងត្រូវផ្សាយតាមរយៈ YouTube និង Twitch ថែមទៀតផង។

តាមរយៈគេហទំព័រផ្លូវការ Blog.PlayStation.Com ដដែល ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា ដំណើរការនៃព្រឹត្តិការណ៍ PlayStation 5 Showcase នឹងមានរយៈពេលខ្ទង់ប្រហែលជា 40 នាទី ហើយតាមរយៈព្រឹត្តិការណ៍ពិសេសថ្មីមួយនេះ Sony នឹងធ្វើការដាក់បង្ហាញហ្គេមធំៗ ក៏ដូចជាអាចនឹងធ្វើការប្រកាសចេញហ្គេមផ្តាច់មុខសម្រាប់លេងនៅលើ PlayStation 5 ថ្មីមួយចំនួនបន្ថែមទៀតផងដែរ។

ដោយ​ ៖ Sony
អត្ថបទទាក់ទង