Galaxy Tab S6 ទើបទទួលបានការអាប់ដេតទៅកាន់ One UI 2.5 ផ្លូវការ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ Samsung បានសម្រេចចិត្តធ្វើការបញ្ចេញ ការធ្វើបច្ចុប្បន្នភាពឡើងទៅកាន់ One UI ជំនាន់ 2.5 សម្រាប់ថេប្លេត Galaxy S10 Series ជាផ្លូវការរូចមកហើយ។ ដោយឡែក មកដល់ពេលនេះ Samsung ក៏បានធ្វើការទម្លាក់កំណែអាប់ដេតឡើងទៅកាន់ One UI ជំនាន់ 2.5 ថ្មីនេះ សម្រាប់ថេប្លេត Galaxy Tab S6 ដែលបានចេញកាលពីឆ្នាំមុនផងដែរ។

ពិតណាស់ Galaxy Tab S6 ទើបទទួលបានកំណែអាប់ដេតឡើងទៅកាន់ One UI 2.5 ដែលបានពាំនាំមកនូវមុខងារថ្មីៗមួយចំនួន ជាមួយការពង្រឹងប្រព័ន្ធសុវត្ថិភាព ប្រចាំខែកញ្ញា ឆ្នាំ 2020 នេះផងដែរ។ ជាក់ស្ដែង កំណែអាប់ដេតថ្មីនេះ មានលេខ Firmware Version សម្គាល់ T860XXU3BTI2 ចំពោះម៉ូឌែលប្រើ Wi-Fi រីឯម៉ូឌែលប្រើស៊ីន មានលេខ Version សម្គាល់ T865XXU4BTI1 ដែលកំណែអាប់ដេតថ្មីនេះ ត្រូវបានទម្លាក់អោយប្រទេសអាល្លឺម៉ង់មុនគេ។ មិនតែប៉ុណ្ណោះ ក្នុងកំណែអាប់ដេតថ្មីនេះ ក៏បាននាំយកមុខងារពិសេសៗមួយចំនួននៅលើ Galaxy Tab S7 Series ទៅអោយ Galaxy Tab S6 ផងដែរ ដោយមុខងារទាំងនោះរួមមានដូចជា Wireless DeX ដែលអនុញ្ញាតអោយយើងប្រើរាល់កម្មវិធីទូរសព្ទ ជាលក្ខណៈ Desktop នៅលើ Monitor ឬ TV ដែលគាំទ្របាន និងមុខងារ Multi Windows អនុញ្ញាតអោយបើកកម្មវិធីបានច្រើនក្នុងពេលតែមួយ។ លើសពីនេះ ក៏មានមុខងារមួយចំនួនទៀត ដូចជា Edge Panel, Voice Recorder និងមុខងារ AR Zone។

សូមបញ្ជាក់ផងដែរថា កំណែអាប់ដេតឡើងទៅ One UI 2.5 ជំនាន់ថ្មីនេះ Samsung បានចាប់ផ្ដើមទម្លាក់ទៅអោយប្រទេសអាល្លឺម៉ង់មុនដំបូងគេ ដោយឡែកសម្រាប់ប្រទេសមួយចំនួនទៀត រួមទាំងប្រទេសយើងផងដែរ អាចនឹងទទួលបាននៅប៉ុន្មានថ្ងៃខាងមុខនេះដូចគ្នា។ អញ្ចឹង សម្រាប់ប្រិយមិត្តដែលជាម្ចាស់ Galaxy Tab S6 អាចឧស្សាហ៍ចូលឆែកមើលកំណែអាប់ដេតថ្មីនេះ នៅក្នុង Settings បាន បើមិនទាន់ឃើញមានទេ ប្រហែលជាត្រូវរង់ចាំមើលមួយរយៈទៀតសិន។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង