ហ្គេម Company of Heroes បានដាក់ឲ្យលេងលើ Android និង iOS ជាផ្លូវការ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងហើយថា Company of Heroes គឺជាហ្គេមបែបប្រើប្រយុទ្ធសាស្ត្រធ្វើសង្រ្គាមមានក្រាហ្វិកច្បាស់ និងវាមានលេងនៅលើកុំព្យូទ័រមុនគេ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាជាហ្គេម ធ្វើសង្រ្គាមដ៏ល្បីមួយ ដែលត្រូវបានដាក់អោយលេងនៅលើ iPad កាលពីដើមឆ្នាំ 2020 នេះ ហើយរហូតពេលឥឡូវនេះវាត្រូវបានដាក់អោយលេងនៅលើទូរសព្ទ Android និង iOS ជាផ្លូវការហើយ។

ជាក់ស្ដែង កាលពីលើកមុន Feral Interactive ដែលជាក្រុមហ៊ុនបានបង្កើតហ្គេមដ៏ល្បីមួយនេះឡើង បានធ្វើការបញ្ជាក់ថាហ្គេម Company of Heroes សម្រាប់លេងនៅលើស្មាតហ្វូន នឹងត្រូវបានដាក់អោយលេងជាផ្លូវការ បន្ទាប់ពីបានដាក់អោយលេងលើ iPad រួចរាល់។ ជាការពិតណាស់ ដូចអ្វីដែលពួកគេបានសន្យាទុកមុនអញ្ចឹង ខណៈពេលនេះក្រុមហ៊ុនខាងលើ បានសម្រេចចិត្តធ្វើការប្រកាសចេញហ្គេម Company of Heroes ដើម្បីដាក់អោយលេង ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ជាផ្លូវការហើយ។ ប៉ុន្តែ យ៉ាងណាលោកអ្នកនឹងត្រូវចំណាយប្រាក់ទិញវា ដើម្បីអាចលេងបាន ពីព្រោះថាវាអាចត្រូវបានដាក់លក់លើ Play Store និង App Store ក្នុងតម្លៃប្រមាណជា ៥៦,000 រៀល (13.99 ដុល្លារ) និងវាមានទំហំនៃការទាញយកប្រហែល 4GB ផងដែរ។ មួយវិញទៀត ហ្គេម Company of Heroes មួយនេះ ក៏បានទាមទារអោយទូរសព្ទឆ្លាត Android និង iOS របស់លោកអ្នកមានកម្លាំងម៉ាស៊ីនខ្លាំងផងដែរ ទើបអាចលេងបានរលូនល្អ។

ជាចុងក្រោយ ហ្គេម Company of Heroes សម្រាប់លេងលើទូរសព្ទ ត្រូវបានដាក់អោយទាញយកជាផ្លូវការតាមរយៈ Play Store និង App Store នៅតាមបណ្ដាទីផ្សារប្រទេសជាច្រើន រួមទាំងទីផ្សារប្រទេសកម្ពុជាយើងផងដែរ រីឯតម្លៃវិញវាអាចប្រែប្រួលទៅតាមប្រទេសនីមួយៗ។ ដូច្នេះ ប្រសិនបើប្រិយមិត្តចង់សាកល្បងលេងហ្គេមមួយនេះ លោកអ្នកអាចចូលទៅកាន់ Play Store ឬ App Store ដើម្បីធ្វើការទិញវាយកមកលេងបាន ឬ អាចចុចលើតំណលីងខាងក្រោមនេះ ក៏បានដូចគ្នា។ 

***ចុចត្រង់នេះ សម្រាប់ Android!

***ចុចត្រង់នេះ សម្រាប់ iOS!

ដោយ​ ៖ Android Police
អត្ថបទទាក់ទង