កម្មវិធីមួយនេះអនុញ្ញាតឲ្យ iPhone / iPad របស់អ្នកអាចបន្តចាក់វីដេអូ YouTube នៅផ្ទៃ Background ក៏ដូចជានៅពេលចាក់សោរឧបករណ៍ផងដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីជាង 3 សប្តាហ៍មុននេះ ក្រុមការងាររបស់យើងបានលើកយកកម្មវិធីល្អមួយមានឈ្មោះថា YouTube Vanced មកណែនាំជូនប្រិយមិត្តដែលកំពុងប្រើប្រាស់ទូរសព្ទឆ្លាត ឬក៏ឧបករណ៍ដែលដំណើរការដោយ Android ដែលមិនទាន់បានស្គាល់ពីវា។ YouTube Vanced គឺជាកម្មវិធីមួយដែលជួយបិទផ្ទាំងពាណិជ្ជកម្មដែលបង្ហាញនៅលើវីដេអូ YouTube ក៏ដូចជាអនុញ្ញាតឲ្យទូរសព្ទឆ្លាត ឬឧបករណ៍ដែលដំណើរដោយ Android របស់អ្នកអាចបន្តចាក់វីដេអូ YouTube នៅផ្ទៃ Background ឬសូម្បីនៅពេលចាក់សោរទូរសព្ទបានថែមទៀតផង។

បន្ទាប់ពីបានបញ្ចេញវីដេអូណែនាំ ក៏ដូចជារបៀបទាញយកនិងដំឡើងរបស់កម្មវិធី YouTube Vanced រួចមក យើងសង្កេតឃើញថាមានប្រិយមិត្តមួយចំនួនបានធ្វើការ Comment សួរថា ចុះសម្រាប់ iOS វិញ តើមានកម្មវិធីណាមួយដែលមានមុខងារស្រដៀងគ្នាទៅនឹង YouTube Vanced ដែរឬទេ? ឃើញដូច្នេះហើយ ទើបខ្ញុំសម្រេចចិត្តលើកយកកម្មវិធីមួយដែលខ្ញុំកំពុងតែប្រើប្រចាំថ្ងៃនៅលើ iPhone និង iPad របស់ខ្ញុំ មកចែករំលែកជូនឲ្យប្រិយមិត្តដែលកំពុងប្រើឧបករណ៍ iDevice បានដឹង។ ដោយកម្មវិធីដែលខ្ញុំនឹងលើកយកមកបង្ហាញនៅក្នុងថ្ងៃនេះមានឈ្មោះថា Private Browser with Adblock។ គួរបញ្ជាក់ផងថា កម្មវិធីមួយនេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹង Web Browser អញ្ចឹងដែរ ប៉ុន្តែវាអនុញ្ញាតឲ្យ iPhone / iPad របស់អ្នកអាចបន្តចាក់វីដេអូ YouTube នៅផ្ទៃ Background ក៏ដូចជានៅពេលចាក់សោរឧបករណ៍ផងដែរ

ជាងនេះទៅទៀត វាក៏អនុញ្ញាតឲ្យអ្នកអាចធ្វើការ Download យកវីដេអូណាមួយចេញពី YouTube ទុកសម្រាប់ស្តាប់ ឬមើលនៅពេលក្រោយ ក៏ដូចជាអាចធ្វើការកំណត់ពេលវេលាឲ្យវាឈប់ចាក់វីដេអូដោយស្វ័យប្រវត្តិបានផងដែរ។ លើសពីនេះ វាក៏ជួយបិទផ្ទាំងពាណិជ្ជកម្មដែលបង្ហាញនៅលើវីដេអូ YouTube ថែមទៀតផង។ កាន់តែពិសេសទៀតនោះ វាក៏អាចគាំទ្រមុខងារចាក់សោរដោយប្រើលេខសម្ងាត់ និង Face ID ទៀតផង ដូច្នេះភាពឯកជនរបស់អ្នកកាន់តែមានសុវត្ថិភាពជាងមុនថែមមួយកម្រិតទៀត។ ប៉ុន្តែអ្វីដែលជាចំណុចអវិជ្ជមានរបស់កម្មវិធី Private Browser with Adblock មួយនេះ គឺថាវាមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរកម្រិតបង្ហាញរបស់វីដេអូនៅលើ YouTube នោះទេ ដោយវាកំណត់ឲ្យវីដេអូបង្ហាញក្នុងកម្រិត 360p តែប៉ុណ្ណោះ។

ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់សាកល្បងប្រើប្រាស់កម្មវិធីមួយនេះ អាចធ្វើការទាញយកតាមរយៈតំណរភ្ជាប់មួយនេះបាន Private Browser with Adblock។ គួររំលឹកផងថា នេះគឺជាកម្មវិធីដំឡើងពីបន្ថែម (Third-Party App) អញ្ចឹងហើយវាអាចនឹងមានហានិភ័យមួយចំនួនផងដែរ ហេតុដូច្នេះហើយមុននឹងទាញយកមកប្រើប្រាស់សូមធ្វើការពិចារណាឲ្យបានច្បាស់លាស់។ 

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង