ម្សិលមិញនេះ ក្រុមហ៊ុន Huami បានធ្វើការប្រកាសចេញនូវ នាឡិកាដៃឆ្លាតវៃ ដែលមានតំលៃសមរម្យនៅលើយីហោ Amazfit របស់ខ្លួន ដែលវាមានឈ្មោះផ្លូវការថា Amazfit Neo។ ចំពោះ លក្ខណៈពិសេស ដែលលេចធ្លោរបស់នាឡិកាមួយនេះ រួមមានដូចជា មានរូបរាងជ្រុងប្លែក មានមុខងារវាស់ជំហានដើរ និងកម្មវិធីតាមដានសកម្មភាព ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់មួយចំនួនទៀត។
ពិតណាស់ បើតាមការបង្ហាញរបស់ Huami បានបញ្ជាក់ថា នាឡិកាឆ្លាតវៃមួយនេះ ត្រូវបានរចនារូបរាងឡើង ដែលមើលទៅគឺស្រដៀងគ្នានឹងនាឡិកាទូទៅដែរ ប៉ុន្តែយើងនឹងចាប់អារម្មណ៍មកវិញ នៅពេលដែលមើលទៅលើគែម និងខ្សែរបស់វា ពោលគឺវាមានគែមរាងជ្រុង មិនមូលទាលដូច Smart Watch ដទៃទៀតឡើយ។ មិនត្រឹមតែប៉ុណ្ណោះ តួខ្លួនរបស់វាត្រូវបានធ្វើឡើងដោយជ័រដ៏រឹងមាំ ព្រមទាំងមានលក្ខណៈជ្រុងៗបន្តិចផងដែរ ជាមួយអេក្រង់សខ្មៅ ដែលមានទំហំ 1.2 អ៊ីញ ជាប្រភេទ STN LCD។ លើសពីនេះទៅទៀត នាឡិកា Amazfit Neo វានឹងធ្វើការបង្ហាញម៉ោង ជាលក្ខណៈ Always On Display តែម្ដង ហើយសម្រាប់នៅពេលយប់ វាក៏មានភ្លើងបំភ្លឺដើម្បីមើលម៉ោងផងដែរ និងឃើញមានប៊ូតុងបញ្ជាជាច្រើន ដែលមានលក្ខណៈប្លែកពី Smartwatch ដទៃទៀត។ មួយវិញទៀត វាក៏មានប្រព័ន្ធការពារទឹកបានជម្រៅដល់ 50 ម៉ែត្រ ឬ ជួយការពារពីការធ្លាក់បានល្អ។
ក្រៅពីនេះ Amazfit Neo មានថាមពលថ្មទំហំ 160mAh ដែលមានការបញ្ជាក់ថា វាអាចប្រើប្រាស់បានរហូតដល់ទៅរយៈពេល 28 ថ្ងៃ ហើយពេលបិទ Bluetooth និងមុខងារវាល់ចង្វាក់បេះដូង វាអាចរស់បានដល់ 37 ថ្ងៃឯណោះ។ ជាងនេះទៅទៀត Amazfit Neo អាចធ្វើការភ្ជាប់ប្រើបានទាំងជាមួយ Android និង iOS សម្រាប់ធ្វើការបង្ហាញសារដំណឹងផ្សេង ថែមទៀតផង។ ចំពោះតម្លៃវិញ Huami បញ្ជាក់ថាវាមានតម្លៃក្នុងប្រទេសចិនខ្ទង់ ១៧ ម៉ឺនរៀល (44 ដុល្លារ) និងមានជម្រើសពណ៌បៃតង, ទឹកក្រូច និងពណ៌ខ្មៅ។ ជាចុងក្រោយ យើងសង្ឃឹមថា វាក៏នឹងអាចមានលក់នៅក្នុងទីផ្សារស្រុកយើងដែរផងចុះ។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0