ក្រុមអ្នកស្រាវជ្រាវបានប្រើកាមេរ៉ាធំបំផុត ដើម្បីថតយករូបភាពទំហំ 3200MP ដំបូងគេលើលោក​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

នៅក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែមានការរីកចម្រើនឡើងជាបន្តបន្ទាប់ ហើយទៅលើផ្នែកកាមេរ៉ាវិញ យើងក៏ឃើញមានកែប្រែយ៉ាងច្រើនដែរ ជាក់ស្ដែងឃើញមានសេនស័រកាមេរ៉ាទំហំកាន់តែធំៗឡើង ដែលធ្វើឲ្យវាសមត្ថភាពចាប់យករូបភាព បានកាន់តែប្រសើរជាងមុន។ ដោយឡែក នៅក្នុងពេលនេះ ក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Stanford បានធ្វើការថតយករូបភាពទំហំបំផុតលើលោក ដោយប្រើប្រាស់កាមេរ៉ាធំបំផុតមិនធ្លាប់មានដូចគ្នា ពោលគឺជាកាមេរ៉ាដែលមានទំហំដល់ 3200MP ថែមទៀតផង។

ជាការពិតណាស់ បើតាមកាបង្ហាញចេញពី SLAC National Accelerator Laboratory បានបញ្ជាក់ថា កាមេរ៉ាទំហំធំដល់ 3200MP នោះ នឹងត្រូវដំឡើងនៅក្នុងសាកលវិទ្យាល័យ Legacy Survey of Space and Time ក្នុងប្រទេសឈីលី ដើម្បីយកទៅសិក្សាទាក់ទងនឹង Dark Energy, Dark Matter ក៏ដូចជាធ្វើការបង្កើតភាពយន្ត “largest astronomical movie of all time” ផងដែរ។ គួរបញ្ជាក់ដែរថា រូបភាពដែលថតចេញពីកាមេរ៉ានោះ វាពិតជាមានទំហំខ្លាំងមែនទែន ពោលគឺបើសិនជាចង់បង្ហាញរូបភាពនោះ ពេញលេញតាមទំហំពិតរបស់វា គឺគេត្រូវការបន្ទះបង្ហាញទូរទស្សន៍ 4K ចំនួន 378 គ្រឿងឯណោះ។ ដោយសារតែវាមានទំហំធំបែបនេះហើយ ទើបវាអាចធ្វើឲ្យយើងឃើញ រូបភាពតូចៗដែលថតចេញពីកាមេរ៉ានោះ បានយ៉ាងច្បាស់គួរសម ជាក់ស្ដែងគេអាចមើលឃើញ កូនបាល់ក្នុងទីលានវាយកូនហ្គោល ពីលើចម្ងាយដល់ទៅ 15 miles ឬស្មើនឹងជាង 24km ទៀតផង។ កាមេរ៉ាទំហំធំ 3200MP នេះដែរ វាបានកើតឡើងពីសេនស័រកាមេរ៉ាទំហំ 16MP ដល់ទៅជាង 189 សេនស័រ ដាក់ឲ្យធ្វើការជាមួយគ្នា។

សូមបន្ថែមថា សេនស័រកាមេរ៉ាទាំង 189 នោះ ត្រូវបានគេដាក់ភ្ជាប់គ្នាដោយប្រើប្រាស់ឧបករណ៍ដែលគេហៅថា Charge-Coupled Devices (CCDs) ហើយ CCDs ត្រូវបានគេដាក់ជាកញ្ចប់ហៅថា Rafts ហើយនៅក្នុងនោះដែរ គេបានបែងចែក Rafts ចំនួន 21 សម្រាប់ធ្វើការចាប់យករូបភាពទំហំសរុបទៅគឺ 3.2 ពាន់លានភិចសែល ប៉ុន្តែក្នុងនោះ ក៏មាន Rafts ចំនួន 4 ផ្សេងទៀតដែរ ប៉ុន្តែមិនមែនប្រើសម្រាប់ចាប់រូបភាពឡើយ។ យ៉ាងណាក៏ដោយ គេឃើញថា រូបភាពដែលថតចេញពីកាមេរ៉ាទំហំ 3200MP ដំបូងនោះ គឺពិតជាមានសារៈសំខាន់ ក្នុងការតេស្តសាកល្បងដំបូងនេះ ហើយគេក៏បានរំពឹងថា នឹងដាក់ឲ្យធ្វើការប្រើប្រាស់សាកល្បងពេញលេញ នៃកាមេរ៉ាមួយនេះ នៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំក្រោយផងដែរ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង