Mouse ជំនាន់ថ្មីរបស់ Razer បង្ហាញខ្លួនផ្លូវការ មានម្លៃខ្ទង់ ៦០ ម៉ឺនរៀល និងសាកសមបំផុតសម្រាប់ Gamer​
ដោយ​ ៖ គង់គីត | 4 ខែមុន SHARE

 

ដូចដែលប្រិយមិត្តបានដឹងហើយថា Razer គឺជាក្រុមហ៊ុនធំមួយ ដែលមានផលិតគ្រឿងអេឡិចត្រូនិចជាច្រើន សម្រាប់ដាក់លក់នៅក្នុងទីផ្សារ ដែលក្នុងនោះរួមមានទាំងគ្រឿងបន្លាស់ ផ្សេងៗរបស់កុំព្យូទ័រ ស្មាតហ្វូន ក៏ដូចជាឧបករណ៍ផ្តោតទៅលើការលេងហ្គេម ជាច្រើនទៀត។ ដោយឡែក នៅក្នុងពេលនេះ Razer ក៏បានបញ្ចេញ Gaming Mouse ស៊េរីថ្មី មួយប្រភេទទៀត ដែលផលិតឡើងជាពិសេស សម្រាប់អ្នកដែលនិយមចូលចិត្តលេងហ្គេមផងដែរ។

ពិតប្រាកដណាស់ សម្រាប់ Mouse Razer Naga Pro ជំនាន់ថ្មីនេះ វាពិតជាគួរអោយចាប់អារម្មណ៍មែនទែន ដោយវាបានបំពាក់មកជាមួយជម្រើសប៉ូតុង Option ចំនួន 2, ចំនួន 6 និងដល់ 12 ប៊ូតុង ហើយថែមទាំងមានសេនស័រ DPI ខ្ពស់ដល់ទៅ 20,000 ឯណោះ ដែលយើងធ្លាប់ឃើញមានបំពាក់លើ Death Adder V2 រួចមកហើយ។ មិនតែប៉ុណ្ណោះ វាមានទាំងការភ្ជាប់តាមរយៈ Bluetooth និងវាថែមទាំងជួយកាត់បន្ថយការ Lag HyperSpeed Wireless នៅពេលអ្នកប្រើការភ្ជាប់តាម USB Dongle 2.4GHz ទៀតផង។ លើសពីនេះទៅទៀត ក្រុមហ៊ុន Razer បានធ្វើការអះអាងថា Gaming Mouse Naga Pro នេះ មានថាមពលថ្មអាចប្រើបានដល់ 150 ម៉ោង ទៅលើការភ្ជាប់តាមរយៈ Bluetooth និងអាចប្រើបានប្រហែល 100 ម៉ោង នៅពេលភា្ជប់តាមរយៈ 2.4GHz Wireless Receiver ផងដែរ។ បន្ថែមពីនេះ Razer បានលើកឡើងថា វាពិតជាសាកសមណាស់សម្រាប់ការលេងហ្គេមបែប MOBAs, MMOs RTSs និងពពួកហ្គេម Battle Royale ដូចជា Fortnite ជាដើម ពីព្រោះវាមានប៊ូតុងបញ្ជាច្រើនសម្រាប់កំណត់។

សរុបមក Gaming Mouse ម៉ូឌែលថ្មីនេះ ត្រូវបាន Razer ដាក់លក់ក្នុងតម្លៃខ្ទង់ ៦០ ម៉ឺនរៀល ឬស្មើនឹង 149.99 ដុល្លារ សម្រាប់ទីផ្សារក្រៅស្រុក ហើយចំពោះតម្លៃរបស់វាអាចនឹងមានការប្រែប្រួល តម្រូវទៅតាមទីផ្សារនីមួយៗ ផងដែរ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង