Gigabyte ប្រកាសចេញកុំព្យូទ័រហ្គេម Aorus ជំនាន់ថ្មីប្រើស៊ីភីយូ Intel ជំនាន់ទី 10 ជាមួយក្រាហ្វិកកាត RTX 2070 Max-Q​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ យើងឃើញថាមានក្រុមហ៊ុនកុំព្យូទ័រជាច្រើន បានបញ្ចេញកុំព្យូទ័រយួដៃជំនាន់ថ្មីរបស់ខ្លួន ដោយម៉ូឌែលនីមួយៗ ភាគច្រើនគឺសុទ្ធតែបានបំពាក់មកជាមួយ CPU ជំនាន់ចុងក្រោយបង្អស់របស់ Intel ផងដែរ។ ដោយឡែក នៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏មាន Gigabyte មួយដែរ ដែលបានប្រកាសចេញ កុំព្យូទ័រយួរដៃប្រភេទហ្គេម ស្ថិតក្នុងត្រកូល Aorus របស់ខ្លួនចំនួន 2 ម៉ូឌែល ដែលបានបំពាក់មកជាមួយ CPU និង GPU របស់ Intel ក៏ដូចជា NVIDIA ផងដែរ។

ជាការពិតណាស់ សម្រាប់ម៉ូឌែលតម្រូវទៅលើការលេងហ្គេមនេះ មានឈ្មោះផ្លូវការថា Aorus 15P WB និង Aorus 15P KB ដោយពួកវាបានបំពាក់មកជាមួយស៊ីភីយូ Intel Core i7-10750H ហើយអាចធ្វើការដំឡើង RAM បានដល់ទំហំ 64GB ដែលអ្នកប្រើប្រាស់ ក៏មានសិទ្ធជ្រើសរើសលើក្រាហ្វិកកាតបានផងដែរ។ មិនខុសនោះទេ ទៅលើផ្នែកក្រាហ្វិកកាតវិញ Gigabyte បានបញ្ជាក់ថា ពួកវាបានប្រើប្រាស់ GPU របស់ NVIDIA នោះគឺ RTX 2060 ទំហំ 6G ជាប្រភេទ GDDR6 រឺក៏ជម្រើសប្រើ GeForce RTX 2070 Max-Q មានទំហំ 8GB ប្រភេទ GDDR6 ដូចគ្នា។ ចំពោះផ្នែកអេក្រង់វិញ Aorus 15P Series បានបំពាក់មកជាមួយអេក្រង់ទំហំ 15.6 អ៊ីញ ជាប្រភេទ IPS Anti-Glare Display ក្នុងកម្រិតបង្ហាញរូបភាព FHD ជាមួយល្បឿន Refresh Rate ដល់ 144Hz ដូចគ្នា។ លើសពីនេះទៅទៀត កុំព្យូទ័រយួរដៃ Aorus 15P Series ត្រូវបានសហការជាមួយក្រុម Esports រួមទាំង G2 Esports និងរនាបថរូបរាង ហើយវាមានទម្ងន់ត្រឹម 2 គីឡូក្រាមប៉ុណ្ណោះ។ 

កាន់តែពិសេសជាងនេះ វាបានបំពាក់មកជាមួយ Keyboard ដែលមានភ្លើង RGB នៅក្នុងគ្រាប់ចុចនីមួយៗ ហើយ Gigabyte បានអះអាងថាវាថាមពលថ្ម អាចប្រើប្រាស់បានដល់ខ្ទង់ 8 ម៉ោងទៀតផង។ ក្រៅពីនេះ Aorus 15P Series មានភ្ជាប់មកជាមួយរន្ធ I/O ជាច្រើនដូចជារន្ធ USB-A ចំនួន 3, USB-C 1, រន្ធ HDMI, SD Card Reader, រន្ធដោតកាស, Ethernet និងរន្ធសាកថ្មជាដើម។ ដោយឡែក ចំពោះតម្លៃវិញ Gigabyte បានធ្វើការដាក់លក់កុំព្យូទ័រយួរដៃ Gaming មួយនេះ ក្នុងតម្លៃចាប់ពីខ្ទង់ ៦ លាន ៤០ ម៉ឺនរៀលឡើងទៅ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង