លម្អិតពីផលិតផលថ្មីៗរបស់ ASUS ដែលបានបំពាក់ជាមួយនឹង CPU Intel ជំនាន់ទី ១១ ដំបូងគេ ជាទម្រង់ Intel Evo Platform Design ទៀតផង!​
ដោយ​ ៖ រិទ្ធ | 2 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុន ASUS បានប្រកាសពីឡេបថប់ជំនាន់ថ្មី របស់ខ្លូននៅក្នុងកម្មវិធី Built for Brilliance រួមបញ្ចូលជាមួយនឹង CPU ជំនាន់ទី ១១ របស់ Intel® Core™ និង ជាឡេបថប់ដំបូងគេ ដែលបានទទួលស្គាល់ជាទម្រង់ Intel® Evo™ ។ ឡេបថប់ទាំងនោះរួមមាន ZenBook Flip S (UX371) ដែលជាឡេបថប់មានរាងស្ដើងជាងគេ និង ជាឡេបថប់របស់ ASUS ដំបូងគេដែលត្រូវបានទទួលស្គាល់ នៅក្នុងទម្រង់ Intel Evo Platform, ZenBook S (UX393) ឡេបថប់ដែលស្ដើងនិងស្រាលជាងគេ 3:2 3.3K, ZenBook 14 (UX435EA/EG) ឡេបថប់ដែលតូចជាងគេ របស់ត្រកូល ZenBook ទំហំ ១៤អ៊ីងជាមួយនឹង ScreenPad, ZenBook 14 Ultralight (UX435EAL/EGL) ឡេបថប់១៤អ៊ីង ដែលស្រាលជាងគេនៃត្រកូល ZenBook មានទម្ងន់ស្រាល 980ក្រាម, ZenBook Pro 15 (UX535) ឡេបថប់តូចជាងគេទំហំ ១៥អ៊ីង ដែលមានអេក្រង់ជាប្រភេទ 4K OLED, និង ExpertBook B9 (B9400) ឡេបថប់ទំហំ ១៤អ៊ីង ដែលជាប្រភេទ Business Laptop។ ឡេបថប់ប្រចាំឆ្នាំ ២០២០ របស់ ASUS បានស្វែងរកដំណោះស្រាយដ៏ល្អបំផុតមួយ ក្នុងវិស័យឧស្សាហកម្ម ដើម្បីផ្តល់នូវផលិតភាព និងបទពិសោធន៍កាន់តែប្រសើរ ដល់អ្នកប្រើប្រាស់។

លោក Samson Hu ដែលជា នាយកប្រតិបត្តិការរងរបស់ AUS បាននិយាយថា “ក្រុមហ៊ុន ASUS ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន ដែលឈានមុខនៃការរចនាកុំព្យូទ័រ និងការបង្កើតអ្វីដែលថ្មីៗ។ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន ASUS គឺជាក្រុមហ៊ុនដំបូង ដែលតែងតែផ្ដល់ជូននូវឡេបថប់បំពាក់ CPU ជំនាន់ចុងក្រោយគេរបស់ Intel”។ គាត់បានបន្តទៀតថា “ឡេបថប់ឆ្នាំនេះ គឺផ្ដល់ជូននូវបទពិសោធន៍ថ្មីៗ ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ដោយបានបំពាក់ដោយបច្ចេកវិទ្យាទំនើប នៅចុងម្រាមដៃរបស់ពួកគេ។ តាមរយៈការផ្តល់ភាពអស្ចារ្យ ដល់អ្នកប្រើប្រាស់ជាមួយនឹង display ចុងក្រោយគេបង្អស់, សម្លេង, Software និងបច្ចេកវិទ្យាភ្ជាប់បណ្តាញចុងក្រោយបំផុត, ASUS ផ្តល់នូវការបង្កើតថ្មី ដែលមិនគួរឱ្យជឿ និងផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ទាក់ទង នឹងឧបករណ៍របស់ពួកគេ”។

ឡេបថប់របស់ ASUS ថ្មីៗនេះ បានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី  នៃការអនុវត្តសម្រាប់ឡេបថប់ដែលស្តើង ស្រាលនិងផ្តល់អានុភាព ដល់អ្នកប្រើប្រាស់ ដែលនឹងទទួលបានបទពិសោធន៍ចុងក្រោយ ក្នុងផលិតភាព ការច្នៃប្រឌិត ល្បែង និងការកម្សាន្ត។ ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿននិងមុខងារដែលមិនធ្លាប់មាន សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃ ហើយរួមបញ្ចូលជាមួយនឹង Intel® WiFi 6 និង Thunderbolt ™ 4 ផ្តល់នូវការតភ្ជាប់ ដែលអាចទុកចិត្តបានលឿន។ ក្រាហ្វិច Intel Iris Xe ថ្មីផ្តល់នូវក្រាហ្វិចកម្រិតខុសគ្នា សម្រាប់បទពិសោធន៍ប្រព័ន្ធផ្សព្វផ្សាយជំនាន់ក្រោយ។

ក្រុមហ៊ុន ASUS បានផ្តល់នូវបទពិសោធន៍កុំព្យូទ័រយួរដៃ មិនគួរឱ្យជឿសម្រាប់អ្នកប្រើប្រាស់។ ក្នុងអំឡុងពេលនៃកម្មវិធីសម្ពោធនេះ ក្រុមហ៊ុន ASUS បានបង្ហាញរូបរាង Zenbook Flip S (UX371, FHD LED-backlit 1W panel version) ដែលត្រូវបានបញ្ជាក់ថា ជាការរចនាកុំព្យូទ័រយួរដៃរបស់ Intel Evo platform ដោយធានាថាវា ត្រូវនឹងការបញ្ជាក់ជំនាន់ទី ២ និងការច្នៃប្រឌិតថ្មីរបស់ Project Athena របស់ Intel ។ កុំព្យូទ័រយួរដៃផ្សេងទៀត នៅក្នុងឆ្នាំ ២០២០ ត្រូវបានកំណត់គោលដៅ សម្រាប់ការផ្ទៀងផ្ទាត់ផ្អែកលើស្តង់ដារទាំងនេះ ដោយរង់ចាំការត្រួតពិនិត្យ និងការសាកល្បងបន្ថែមទៀត។ កុំព្យូទ័រយួរដៃជាមួយនឹងការផ្ទៀងផ្ទាត់របស់ Intel Evo នាំមកនូវការរួមបញ្ចូលគ្នាដ៏ល្អ នៃការបំពេញមុខងារនិងការឆ្លើយតបខ្ពស់ ការប្រើប្រាស់ថាមពលថ្មប្រកប ដោយប្រសិទ្ធភាព និងការមើលឃើញដ៏អស្ចារ្យ ដើម្បីបង្កើតកុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលផ្តល់នូវបទពិសោធន៍ពិសេស បានគ្រប់ទីកន្លែង។ បន្ថែមលើប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ កុំព្យូទ័រយួរដៃ ដែលមានមូលដ្ឋានលើ Intel Evo មានក្រាហ្វិច Intel Iris Xe, Intel WiFi 6 និង Thunderbolt 4 ។

អនុប្រធាន របស់ក្រុមហ៊ុន Mobile Computing Platforms Intel បាននិយាយថា “ក្រុមហ៊ុន ASUS មានកុំព្យូទ័រយួរដៃស៊េរីថ្មី ដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យា ដំណើរការថ្មី របស់ Intel™ និងការច្នៃប្រឌិតប្រកបដោយបទពិសោធន៍ ដែលយើងសម្រេចរួមគ្នាតាមរយៈគំរោង Project Athena រួមទាំងទម្រង់ Intel Evo platform ដំបូងគេដែលមាននៅ ASUS Zenbook Flip S”។ គាត់ក៏បានបន្តទៀតថា “ប្រព័ន្ធដំណើរការរបស់ Intel® Core™  ជំនាន់ទី ១១ របស់យើង ជាមួយក្រាហ្វិច Intel Iris Xe ផ្តល់ជូននូវដំណើរការល្អបំផុតសម្រាប់កុំព្យូទ័រយួរដៃស្តើង និងស្រាល ដែលមានភាពខុសប្លែកគ្នាជាច្រើន ចំពោះជីវិតដែលផ្តល់នូវផលិតភាព ការបង្កើត និងការកម្សាន្តផ្សេងៗ”។

កុំព្យូទ័រស៊េរីថ្មីក៏ត្រូវបានបំពាក់ដោយ Microsoft Windows ដើម្បីផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់។ លោក Nicole Dezen អនុប្រធានផ្នែកដៃគូផ្នែកលក់នៃក្រុមហ៊ុន Microsoft Corp បាននិយាយថា “ក្រុមហ៊ុន ASUS នៅតែបន្តជំរុញការច្នៃប្រឌិត នៅគ្រប់ Window PCs ដើម្បីបំពេញតំរូវការរបស់អតិថិជនដែលមានការវិវត្តជាប្រចាំ” ។ គាត់បន្តទៀតថា “ពីកុំព្យូទ័រយួរដៃ ExpertBook B9  ដែលត្រូវនឹងស្តង់ដារយោធានិងភាពងាយស្រួលសំរាប់អ្នកជំនួញ មកកុំព្យូទ័រយួរដៃ ZemBook របស់ពួកគេដែលមានក្រាហ្វិចការចុងក្រោយគេ, សម្លេង និងWifi ៦ ចុងក្រោយបំផុតអតិថិជន ប្រាកដជាពេញចិត្តនឹងសុវត្ថិភាពនិងផលិតភាពរបស់កុំព្យូទ័រថ្មីទាំងនេះ”។

ក្រុមហ៊ុន ASUS រួមបញ្ចូលគ្នានូវដំណើរការរបស់ Intel ចុងក្រោយបំផុតផ្ដល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់ពិសេសដោយផ្អែកលើទម្រង់ Intel Evo និងបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីផ្តល់នូវកុំព្យូទ័រយួរដៃល្អដែលផ្តល់ថាមពលដល់អ្នកប្រើប្រាស់ នៅក្នុងពិភពលោកឲ្យមានការវិវត្តជានិច្ច។

ASUS និងបច្ចេកវិទ្យាឈានមុខ នៅក្នុងឧស្សាហកម្មកុំព្យូទ័រថ្មី

បន្ថែមលើការដាក់បញ្ចូលកុំព្យូទ័រយួរដៃ ដែលបានផ្ទៀងផ្ទាត់នៅលើទម្រង់ Intel Evo និងការផ្តល់កុំព្យូទ័រយួរដៃជាមួយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ការបង្កើតកុំព្យូទ័រយួរដៃ នៅឆ្នាំនេះ ផ្តល់អានុភាពដល់អ្នកប្រើប្រាស់ ជាមួយនឹងដំណោះស្រាយទាន់សម័យ ពីក្រុមហ៊ុន ASUS រួមទាំងកុំព្យូទ័រមួយចំនួនដែលឆ្លើយតប ទៅនឹងការកើនឡើងនៃការធ្វើការពីចម្ងាយ។

កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន ASUS ដែលបំពាក់ដោយអេក្រង់ OLED ផ្តល់ជូននូវរូបភាពច្បាស់ ជាក់ស្តែង និងមិនប៉ះពាល់ដល់ភ្នែក។ អេក្រង់នីមួយៗផ្ដល់នូវពណ៌ Ultra-vivid color និង Blur-free motion ជាមួយនឹង 100% DCI-P3 color gamut និង អេក្រង់ឆ្លើយតបលឿន រហូតដល់ 0.2 ms, VESA DisplayHDR™ 500 True Black, 1,000,000:1 contrast ratio, និង PANTONE® Validated certification។ ពួកគេក៏ត្រូវបានបញ្ជាក់ដោយ TÜV Rheinland ថាបានកាត់បន្ថយពន្លឺពណ៌ខៀវហើយមិនមានពន្លឺភ្លឺរលោងសម្រាប់ការការពារភ្នែករបស់អ្នក។

ASUS ScreenXpert 2.0 នៅលើ ASUS ScreenPad ផ្តល់នូវផលិតភាព និងសមត្ថភាពជាមួយនឹងការរចនានៃការប្រើប្រាស់កាន់តែរលូន ជាមួយនឹងការងារជាច្រើន ក្នុងពេលតែមួយ ដែលមាននៅលើកម្មវិធីរបស់ ASUS។ MYASUS គឺជា software មួយប្រភេទទៀត ដែលផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់កម្មវិធី ASUS និង software ដែលត្រូវបានរចនាឡើង ដើម្បីជួយអ្នកប្រើប្រាស់ រក្សាប្រព័ន្ធកុំព្យូទ័ររបស់ពួកគេ បង្កើនប្រសិទ្ធភាពប្រតិបត្តិការកុំព្យូទ័ រនិងទាក់ទងក្រុមហ៊ុន សម្រាប់សេវាកម្មនិងការគាំទ្របន្ទាប់ពីការទិញ។ ការគ្រប់គ្រងប្រព័ន្ធយ៉ាងទូលំទូលាយ ដែលមាននៅក្នុង MyASUS រួមទាំង Fan Profile ដែលជាឧបករណ៍បញ្ជាល្បឿនកង្ហារ ដោយផ្អែកលើការប្រើប្រាស់របស់អ្នក។ Fan Profile អនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ប្រព័ន្ធកង្ហារ របស់ម៉ាស៊ីនជា Whisper Mode សម្រាប់កន្លែងធ្វើការដែលមានភាពស្ងប់ស្ងាត់, Performance Mode សម្រាប់ការធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង នូវថាមពលនិងកម្តៅរបស់ម៉ាស៊ីន ឬ Standard Mode សម្រាប់ការងារប្រចាំថ្ងៃ។

ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ នៅពេលធ្វើការពីផ្ទះឬពីចម្ងាយ ក្រុមហ៊ុន ASUS ក៏ផ្តល់នូវបច្ចេកវិទ្យា ASUS Wifi Master និង AI noise-canceling audio។ បច្ចេកវិទ្យា ASUS WiFi Master ដែលរួមបញ្ចូលប្រព័ន្ធ WiFi SmartConnect, WiFi Stabilizer, និង WiFi RangeBoost ធានាថាអ្នកប្រើប្រាស់រីករាយនឹងការតភ្ជាប់ មានស្ថេរភាព និងល្បឿនលឿន។ ប្រព័ន្ធសម្លេង AI noise-canceling  សម្រាប់ដកសំលេងរំខាន ដែលមិនចង់បានចេញពីការនិយាយ ឬសម្លេងរំខាននានា ដែលនៅជុំវិញខ្លូនអ្នកប្រើប្រាស់ក្នុងកំឡុង ពេលការធ្វើការហៅចេញ។ អ្នកអាចរកកម្មវិធី ClearVoice Mic and Speaker បានតាមរយៈ MYASUS វានឹងមិនចាប់យកសំលេងរំខាន ព័ទ្ធជុំវិញនោះទេ ផ្ទុយទៅវិញវានឹងផ្តោតលើសំលេងនីមួយៗដែលទទួលបាន ដោយមេក្រូ ផ្តល់អោយអ្នកប្រើប្រាស់នូវសម្លេងដ៏ច្បាស់។

កុំព្យូទ័រយួរដៃរបស់ ASUS ជាមួយនឹង Intel Core ជំនាន់ទី ១១

ASUS ZenBook Flip S (UX371)

កុំព្យូទ័រយួរដៃ ZenBook Flip S គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលត្រូវបានផ្ទៀងផ្ទាត់ថា ជាកុំព្យូទ័រយួរដៃ Intel Evo platform design។ នេះគឺជាកុំព្យូទ័រយួរដៃ ដែលអាចយកតាមខ្លួន បានយ៉ាងស្រួលដែលកម្រាស់ 13.9 mm និង ទម្ងន់ 1.2kg។ អេក្រង់ touchscreen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយ កម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និងភាពឌិតនៃពណ៌អេក្រង់។ វាក៏បានបញ្ជាក់ពី TÜV Rheinland-certified សម្រាប់ការថែរក្សាភ្នែក ហើយវាក៏អាចប្រើប្រាស់ជាមួយនឹងប៊ិចរបស់ ASUS Pen ក្នុងក្មរិតសម្ពាធ 4096។

ZenBook Flip S មានការរចនាលំដាប់ខ្ពស់ ប្រកបដោយភាពប្រណិត ដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែង ពណ៌ក្រហម។ កុំព្យូទ័រនេះអាចបង្វិល បានរហូតដល់ 360°  អាចប្រើប្រាស់បានជាកុំព្យូទ័រយួរដៃ, និង Tablet - ឬក៏បែបណាក៏បានទៅតាមការប្រើប្រាស់ របស់អ្ននប្រើ។ ASUS NumberPad 2.0 អនុញ្ញាតឱ្យបញ្ចូលទិន្នន័យ បានរហ័សហើយការរចនាក្តារចុចថ្មីកាន់តែទូលាយបន្ថែមភាពងាយស្រួល។

ប្រព័ន្ធដំណើរការត្រូវបាន ផ្ដល់ឲ្យរហូតដល់ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ ១៦ ជីហ្កាបៃនិង 1 TB PCIe® 3.0 x4 SSD ។ សម្រាប់ការតភ្ជាប់ចុងក្រោយ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និងរន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ។

ASUS ZenBook Flip 13 (UX363)

ZenBook Flip 13 មានកម្រាស់ត្រឹមតែ 13.9mm និងទម្ថន់ 1.3kg មានអេក្រង់ដែលអាច បត់បានរហូតដល់ 360° ដែលអាចប្រើប្រាស់បានជា កុំព្យូទ័រយួរដៃ Table ឬអ្វីៗផ្សេងទៀតបាន។ វាក៏មាន ErgoLift hinge ដែលអាចបង្ហើបនិងរុញក្តារចុចទៅមុខ ដើម្បីងាយស្រួលវាយ និងធ្វើឱ្យប្រព័ន្ធត្រជាក់ដើរបានល្អ។

ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តង ZenBook Flip 13 គឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ។ ZenBook Flip 13 អាចសាកថ្មបានលឿនជាមួយនឹងឆ្នាំងសាក ដែលមានថាមពល ៦៥ វ៉ាត់ហើយឧបករណ៍ ASUS USB-C®ងាយស្រួលសាកអាចឱ្យអ្នកប្រើប្រាស់ទាញយក អត្ថប្រយោជន៍ពីឧបករណ៍សាក USB-C ឬ USB-C Power Delivery (PD) យ៉ាងទូលំទូលាយ។

ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen។ អេក្រង់នេះអាចគាំទ្រដល់កម្រិតសម្ពាធ ៤០៩៦ ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួល ។ សម្រាប់ដំណើរការរបស់ម៉ាស៊ីនវិញ, ZenBook Flip 13 ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិច Intel Iris Xe និងរ៉េមទំហំ ១៦ ជីកាបៃ សម្រាប់ការផ្ទុកបានរហូតដល់ 1TB PCIe 3.0 SSD ។

ASUS ZenBook S (UX393)

ZenBook S គឺជាកុំព្យូទ័រយួរដៃទំហំ ១៣.៩ អ៊ីញ ដែលអាចទទួលយកបាន ដោយមានគំរូទម្រង់សមាមាត្រ ៣: ២។ វាមានកំរាស់ 15.7mm និងទម្ងន់ 1.35kg  និងត្រូវបានរចនាឡើង បានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួម ដោយលោហៈធាតុដែលមានរាងតូចច្រឡឹង ដែលបង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ ៣: ២ មានទំហំសមល្មម ដែលផ្តល់នូវកន្លែងមើលឃើញកាន់តែច្បាស់។ ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័ស ដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង។

ការរចនាលំដាប់ខ្ពស់ប្រកប ដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និងអក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញ យ៉ាងល្អឥតខ្ចោះ។ វាក៏មាន ErgoLift hinge ដែលអាចបង្ហើប និងរុញក្តារចុចទៅមុខ ដើម្បីងាយស្រួលវាយនិងធ្វើឱ្យប្រព័ន្ធត្រជាក់ដើរបានល្អ។

ចំពោះការដំណើរការល្អឥតឈប់ឈរ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ដែលមានរ៉េមរហូតដល់ ១៦ ជីហ្កាបៃនិង 1TB PCIe 3.0 x4 M.4 SSD។ វាមានរន្ធដោត HDMI និងUSB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និងរន្ធដោតកាត MicroSD ។

Software ចុងក្រោយបង្អស់របស់ MyASUS អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកុំព្យូទ័រយួរដៃ និងស្មាតហ្វូនរបស់ពួកគេហើយ ASUS NumberPad 2.0 ផ្តល់នូវការបញ្ចូលទិន្នន័យជាលេខបានយ៉ាងងាយស្រួល។ កាមេរ៉ាអ៊ីប្រភេទ IR (IR Camera) អនុញ្ញាតឱ្យអ្នកប្រើអាចស្កេនមុខបានយ៉ាងងាយស្រួលជាមួយ Window Hello។

ASUS ZenBook 14 Ultralight (UX435EAL/EGL)

មានទម្ងន់ត្រឹមតែ 980ក្រាម Zenbook 14 Ultralight មានរួមបញ្ចូលទាំងភាពងាយស្រួល ក្នុងការយកតាមខ្លូនជាមួយនឹង សមត្ថភាពដំណើរការខ្លាំង និងមានរូបរាងស្អាត ដែលជាជម្រើសដ៍ល្អសម្រាប់អ្នកដែលចូលចិត្តយកឡេបថប់តាមខ្លួន។

Zenbook 14 Ultralight ដំណើរការដោយប្រព័ន្ធដំណើរការ Intel Corei7 ជំនាន់ទី១១ រួមជាមួយក្រាហ្វិក Intel Iris Xe(UX435EAL) រី ក្រាហ្វិកដាច់ NVIDIA® GeForce® MX450 (UX435EGL)។ 

សម្រាប់រូបភាពដែលមើលមិនសូវច្បាស់ ZenBook 14 Ultralight ត្រូវបានបំពាក់នូវគែមដ៏ស្តើង ដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង ៤ នៃអេក្រង់ ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំង ដែលលាតដណ្តប់សឹងតែ 92% នៃផ្ទៃឡេបថប់។

ZenBook 14 Ultralight ត្រូវបានគេឌីហ្សាញ ដើម្បីផ្តល់នូវបទពិសោធន៏ដ៏ល្អបំផុត សម្រាប់អ្នកប្រើប្រាស់ ជាមួយនឹង ក្តារចុចរបស់ ASUS ដែលផ្តល់ភាពងាយស្រួល ក្នុងការវាយបញ្ចូលទិន្នន័យ ចំណែកឯ ErgoLift hinge ដែលមានផ្តល់នូវភាពងាយស្រួល ក្នុងការវាយផ្សេងៗនិងមានជាមួយសំណុំ នៃរន្ធ I/O port រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI 2.0 និងរន្ធ Micro SD មួយ។ វាក៏បានរួមបញ្ចូលទាំង Intel wifi6 (802.11ax) ដែលជាបច្ចេកវិទ្យាលឿនក្នុងការភ្ជាប់ ដែលមានបន្ថែមជាមួយនឹង ASUS WiFi Master technology។

ASUS ExpertBook B9 (B9400)

ASUS ExpertBook B9 មានលក្ខណៈពិសេសត្រង់ តួនៅឡេបថប់មានរាងតូចងាយស្រួល ក្នុងការកាន់ ដែលមានទម្ងន់ត្រឹមតែ 880g ដែលមានលក្ខណៈនិងរូបរាងស្តើង ដែលផ្តល់ងាយស្រួលក្នុង ការយកតាមខ្លួន។ វាត្រូវបានគេបង្កើតមកសម្រាប់ ការយកតាមខ្លូនជាមួយនឹងថ្ម កាន់ពេញមួយថ្ងៃ និង មានការរចនាទៅលើប្រព័ន្ធផ្ទុកទិន្នន័យចំនួន២ , រន្ធដោត I/o Port មកមួយឈុតនិងមាន ក្តារចុចលេខជំនាន់ថ្មីរបស់ ASUS មានបច្ចេកវិទ្យា ទំនើបដែលធ្វើអោយការងារ មានភាពល្អប្រសើរ និងមានប្រសិទ្ធភាព។ វាបានតម្លើងយ៉ាងរឹងមាំដោយ magnesium-lithium alloy និងមានបន្ថែមជាមួយ រចនាសម្ព័ន្ធយ៉ាងរឹងមាំ។ វាត្រូវបំពេញជាមួយនឹង US MIL-STD 810H ដែលជាកម្រិត US military standards និងមានសុវត្ថិភាពក្នុងការរក្សានៅទិន្នន័យ។

ExpertBook B9បានបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី១១ រួមជាមួយក្រាហ្វិក Intel Iris Xe graphics និង ប្រព័ន្ធ ដ៏លឿន Intel WiFi 6, ដែលផ្តល់នូវ ការទាញទិន្នន័យ បានយ៉ាងរហ័សនិងក្រាហ្វិកលឿន។ SDD ពីរ ដែលមានជាមួយនឹង បច្ចេកវិទ្យា RAID 0 និង RAID 1 ដែលផ្តល់នៅជម្រើសដ៏លឿន ក្នុងការបញ្ជូនទិន្នន័យ និង មានសុវត្ថិភាពក្នុងការបម្រុងទុកទិន្នន័យ។ បន្ថែមជាមួយនឹងដំណោះស្រាយ វីដេអូ ដែលរួមបញ្ចូលជាមួយនឹង AI Noise  canceling audio សម្រាប់សម្លេងកាន់តែច្បាស់ និងរួមជាមួយ ASUS WiFi Master technology សម្រាប់បច្ចេកវិទ្យា ការតភ្ជាប់បណ្តាញInternet មានស្ថេរភាព។ ExpertBook B9 រូមបញ្ចូលទាំង ប្រអប់គ្រឿងបន្លាស់ ដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយវាក៏អាចជាប្រអប់បឈ្ឈរឡេបថបផងដែរ។ វាអាចចល័តបានគ្រប់ទីកន្លែង មានសមត្ថភាពខ្លាំងនិងស្វិតស្វាញ, ExpertBook B9  គឺជាដៃគូដ៏ល្អបំផុតសម្រាប់ពិភពក្រុមហ៊ុន។

ASUS ZenBook 14 (UX435EA/EG)

ZenBook 14 គឺជាឡេបថប់ដែលអាចយកតាមខ្លួនបាន ដែលរួមបញ្ចូលជាមួយនឹង សមត្ថភាពខ្លាំង និង មានងាយស្រួលយកតាមខ្លួន ដោយសារតែទម្ងន់ស្រាលស្តើង និងមានភាពស្រស់ស្អាត។ វាមានទម្ងន់ ស្រាលត្រឹមតែ 1.19kg, ZenBook 14 ក៏រួមបញ្ចូលទាំងបច្ចេកវិទ្យាថ្មី របស់ ASUS គឺអេក្រង់ទី២ សម្រាប់ធ្វើអោយ  ផលិតភាពប្រសើរឡើង និងបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង ក្រាហ្វិក Intel Iris Xe integrated graphics (UX435EA) រឺក៏ NVIDIA GeForce MX450 discrete graphics (UX435EG)។

ការបន្ថែមចុងក្រោយនេះគឺ ZenBook Classic series ក៏មានមានបំពេញជាមួយនឹងរន្ធ I/O ports រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន ២, USB 3.2 Gen1 Type-A, រន្ធ HDMI2.0 និងរន្ធ Micro SDមួយ, រន្ធដោតកាស។ ZenBook 14 ក៏ត្រូវបានបំពាក់នូវគែមដ៏ស្តើង ដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង ៤ នៃអេក្រង់ អ្វីដែលពិសេសខ្លាំងត្រង់វាស្តើង ដែលលាតដណ្តប់សឹងតែ 92% នៃផ្ទៃឡេបថប់ដែលមាន ២ ទ្រង់ទ្រាយគឺ Pine Grey and Lilac Mist។

ASUS ZenBook Flip 15 (UX564)

ZenBook Flip 15 គឺមានភាពប្លែក ស្អាតនិងល្អ។ ជាមួយនឹងអេក្រង់ 4K UHD OLED NanoEdge ដែលមានកម្រិត ច្បាស់ និងមាន touch Screen  ដោយមានបំពាក់ជាមួយ PANTONE មានសុពលភាពសម្រាប់ភាពត្រឹមត្រូវនៃពណ៌, TÜV Rheinland សម្រាប់ថែទាំភ្នែក ដែលផ្តល់នូវ 100% DCI-P3 color gamut និងមានលក្ខណៈពិសេសត្រង់ 360° ErgoLift hinge។ ការឌីហ្សាញនៃ ZenBook Flip 15 មានផ្ទៃលាតសឹងតែ ៩០% នៃឡេបថប់។ វាត្រូវបានគាំទ្រដោយ ASUS Pen active stylus ជាមួយនឹងការទទួលសម្ពាធ 4096 ដង ដែលមានជាមួយ ASUS WiFi Master technology ដែលអាចជួយអោយ បណ្តាញផ្សេងៗ មានស្ថេរភាព និងមាននៅរន្ធដោត I/O ports ដែលរួមបញ្ចូលទាំង Thunderbolt 4 USB-C និងមានបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Coreជំនាន់ទី ១១ ដែលមានបំពាក់ជាមួយក្រាហ្វិក NVIDIA® GeForce® GTX 1650 Ti ដែលជាប្រភេទក្រាហ្វិក សម្រាប់លេងហ្គេមបង្កើនល្បឿន ផលិតភាព និងភាពច្នៃប្រឌិត។ ZenBook Flip 15 គឺជាដៃគូដ៏សាកសម ប្រកបដោយភាពច្នៃប្រឌិតរួមបញ្ចូលគ្នា នូវការសមត្ថភាពដំណើរការ ដែលអាចបត់បែនបាន ជាមួយនឹងការយកតាមខ្លួន ដោយងាយស្រួល។

ASUS VivoBook Flip 14 (TP470)

VivoBook Flip 14គឺជាឡេបថប់ ដែលអាចបត់បែនបាន យ៉ាងងាយស្រួលជាមួយនឹង បន្ទះបង្ហាញប្រភេទ touchscreen ជាមួយនឹងការអាចបង្វិលបាន ៣៦០ដឺក្រេ ដែលអាចប្រើជាឡេបថប់បឈ្ឈរ និងថេប្លេតបាន។ វាក៍អាចប្រើជាមួយនឹង ASUS Pen active stylus សម្រាប់ការបញ្ចូលទិន្នន័យ និងការសរសេរបានត្រឹមត្រូវ ហើយអាចដំណើរការបានយ៉ាងល្អផងដែរ។

គ្រប់យ៉ាងគឺស្រាលជាមួយ vivobook Flip 14 , ដែលមានបំពាក់ជាមួយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី១១ រួមជាមួយក្រាហ្វិក with Intel Iris Xe ដែលមានបំពាក់ដោយអង្គចងចាំ ដែលអាចតម្លើងបាន រហូតទៅដល់16GB និងមាន PCIe SSDអាចតម្លើងបានរហូតដល់ 1TB និងរន្ធដោត I/Oដែលមាន រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB-C។ វាក៏មានរូបរាងពណ៌ខ្មៅរលោង Indie Black និងទឹកប្រាក់រលោង Transparent Silver។ ចំណែកឯ Enter Key ក៏មានពណ៌លឿងដែរ។ VivoBook Flip 14 គឺជាឡេបថប់ដែលល្អបំផុតសម្រាប់ការកម្សាន្ត និងធ្វើការងារគ្រប់ទីកន្លែង។

ASUS ZenBook 13/14 (UX325/UX425)

Zenbook 13(UX325) និង Zenbook 14 (UX425) គឺជាឡេបថប់មាន ទំហំ 13និង 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និងស្តើង ជាងជំនាន់មុនៗ។ Zenbook 13 មានទំងន់ត្រឹមតែ 1.07kg ហើយម៉ូដែលទាំងពីរ មានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោត ទូលាយល្អដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader។ វាគឺជាឡេបថប់ទំហំ 13 អ៊ីង និង 14 អ៊ីង ដែលស្តើងជាងគេ និងផ្តល់ជូននូវការតភ្ជាប់ដ៏ល្អ។ 

អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេណអេក្រង់ដល់ទៅ 90% នៃផ្ទៃឡេបថប់ ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ។ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ ក្នុងការប្រើប្រាស់ ASUS NumberPad 2.0, ការប្រប្រាស់ថ្ម បានដល់ទៅ 21 ម៉ោង, ការរចនាក្តារចុច Edge-to-edge, Ergolife hinge ដែលធ្វើអោយបាតឡេបថប់ហើបឡើង និង IR កាម៉េរ៉ា ដែលស្កេនមុខបានយ៉ាងរហ័ស។ Zenbook13/14 មានជម្រើសពីរពណ៌ ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង ពណ៌ ស បែកស្វាយ Lilac Mist។ កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី 11 មាន រ៉េម 32GB ដែលអាចធ្វើការបានជាច្រើនមុខ ក្នុងពេលតែមួយ ជាមួយនឹង 1TB PCIe 3.0 x2 SSDs និង ប្រព័ន្ធ Wifi6 (802.11ax) ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អ និងបានលឿន។

ASUS VivoBook S13/S14/S15 (S333/S433/S533)

Vivobook S13(S333), S14 (S433), និង S15(S533) ជាប្រភេទឡេបថប់ 13/14/15 អ៊ីញ ផ្តល់ជូននូវភាពស្រស់ស្អាត នៃលក្ខណៈនិងកម្លាំង ដែលបំពាក់ជាមួយរូបរាងដ៏លេចធ្លោ។ ឡេបថប់ Vivobook S បានរចនាជាមួយ នឹង Daimond-cut edges ដែលមើលទៅភ្លឺដូចជាគ្រាប់ពេជ្រ និងផ្ទៃឆ្នូតរលោង មានជម្រើសពណ៌ជាច្រើន ដែលអ្នកអាចជ្រើសរើស ទៅតាមបុគ្គលិកលក្ខណៈរបស់អ្នក។ អ្វីដែលពិសេសនោះគឺ ការរចនាពណ៌នៅលើ Enter Key ដែលមិនមានពីមុនមក និងមានភាពស្រស់ស្អាត។ Vivobook S ថ្មីនេះបានបំពាក់ជាមួយនឹង CPU Intel Core i7  ជំនាន់ទី 11 ជាមួយនឹង Intel Iris Xe graphics, មានរ៉េម 16GB, PCIe SSD ជាមួយនឹង Intel® Optane™ Memory H10 ដែលជូននូវល្បឿនលឿន ក៏ដូចជាការផ្តល់ជូននូវរន្ធដោត ដែលសាកសមក្នុងការប្រើប្រាស់ផងដែរ។

ASUS VivoBook 14/15 (K413/K513/X413/X513)

Vivobook 14/15 ជាឡេបថប់ចម្រុះពណ៌ ដែលបង្កើតឡើង សម្រាប់តម្រូវការនិងការកម្សាន្ត។ ឡេបថប់ X413/X513 ជាម៉ូឌែលដែលមានតួជាប្លាស្ទិក មានជម្រើសពណ៌ដូចជា ពណ៌ស (Dreamy White) ពណ៌ខៀវ (Cobalt Blue) និងពណ៌ខ្មៅ ( Bespoke Black)។ រីឯ ម៉ូដែល K413 និង K513 ត្រូវបានរចនាគំរបពីដែក ដែលមានពណ៌ ទឺកមាស (Hearty Gold) ពណ៌ខ្មៅ (Indie Black) និងពណ៌ទឹកប្រាក់ (Transparent Silver)។ ការបំពាក់ជាមួយនឹង CPU Intel Corei7 ជំនាន់ទី 11 និង ក្រាហ្វិក Intel Iris Xe, រ៉េម 16GB, Wifi 6, និងសមត្ថភាពរបស់ PCie SSD បានធ្វើអោយ Vivobook 14 និង 15 ផ្តល់ជូនដល់អ្នកប្រើប្រាស់នូវបទពិសោធន៍ ប្រើប្រាស់ដ៏អស្ចារ្យ។ ASUS NumberPad 2.010 របស់ Vivobook 14 បានធ្វើអោយការងារគណនារបស់អ្នកកាន់តែ មានភាពងាយស្រួល និងមានប្រសិទ្ធិភាព, ការរចនាពណ៌នៅលើ Enterkey, ក៏ដូចជាការបំពាក់នូវ Dual-storage នៅលើ Vivobook 15 ដែលធ្វើអោយល្បឿនដំណើរការនៃ SSD និង HDD កាន់តែលឿន។

ASUS laptops with 10th Generation Intel Core processors

ASUS ZenBook Pro 15 (UX535)

Zenbook Pro 15 គឺជាឡេបថប់ម៉ូដែលក្រោយគេបង្អស់នៃ Zenbook Pro ដែលជាតម្រួវការសម្រាប់ការច្នៃប្រឌិត ក៏ដូចជាលេចថបដែលតូចជាងគេទំហំ 15.6 អ៊ីញ ដែលបំពាក់ជាមួយនឹងអេក្រង់ 4K UHD ULED touchscreen។ ភាពឆើតឆាយរបស់ Zenbook Pro 15 អនុញ្ញាតអោយអ្នកបង្កើត ភាពច្នៃប្រឌិត បង្កើតការងាររបស់គេបានគ្រប់ទីកន្លែង។ ការរចនាគែមទាំងបួនកាន់តែស្ដើង NanoEdge 4K UHD OLED touchscreen។ អេក្រង់ធំទូលាយ ដែលផ្ដល់នូវពណ៌ DCI-P3 color ធានាបាននូវពណ៌ច្បាស់ 100% និង បរិវេណអេក្រង់ដល់ទៅ 88% នៃផ្ទៃឡេបថប់ ដែលធ្វើអោយការមើលកាន់តែច្បាស់ ត្រជាក់ភ្នែក។ 

Zenbook Pro 15 បំពាក់ជាមួយនឹង CPU Intel® Core™ i7 និង i5 H-series processors រ៉េម 16G, ក្រាហ្វិក NVIDIA GeForce GTX 1650 Ti និង 1TB PCIe 3.0 x4 SSD។ 

សម្រាប់ការបង្កើតផលិតភាព Zenbook Pro 15 បានបូកបញ្ចូលនូវ ASUS ScreenPad™ ចុងក្រោយគេបង្អស់ ជាមួយនឹង 5.65 អ៊ីង secondary color touchscreen បង្កើតឡើងនៅលើ Touchpad ដែលធ្វើអោយការទំនាក់ទំនងកាន់តែងាយស្រួល តាមរយៈ ScreenXpert 2.0. 

Zenbook Pro 15 បានបំពាក់ជាមួយ សមត្ថភាពខ្ពស់ ថ្ម 96 វ៉ាត់ ម៉ោង និង រន្ធដោតដូចជា៖ 3 USB-C®, USB 3.2 Gen 1 Type-A, HDMI 2.0, an audio jack, and a SD card reader។ Ergolift hinge ធ្វើអោយការវាយឯកសាររបស់អ្នក កាន់តែមានភាពងាយស្រួល ក៏ដូចជាការបំពាក់នូវ IR កាម៉េរ៉ា ដែលអាចធ្វើការស្កេនមុខរបស់អ្នក ជាមួយកម្មវិធី Windows Hello។ Wifi 6 (802.11ax) ផ្តល់ជូនការចាប់យក Internet បានលឿន ដែលបង្កើតឡើងដោយ ASUS WiFi Master Premium technology។

ASUS Zen AiO 24/22 (A5400/A5200)

Zen AiO 24/22 គឺជា All-in-one PCs ដែលមានកម្លាំងម៉ាស៊ីនខ្លាំង និងរូបរាងដ៏ស្រស់ស្អាត។ រូបរាងដ៏ស្រស់ស្អាតនេះបានភ្ជាប់ជាមួយ នឺងជើងទ្រធ្វើពីដែក ជាមួយ Frabric-protected, និង សម្លេងដែលធានាដោយ Harman Kardon។ អេក្រង់ទំហំ 23.8/21.5 អ៊ីង NanoEdge Display និង បរិវេណអេក្រង់ដល់ទៅ 93% នៃផ្ទៃ ដែលមាននៅក្នុង Zen AiO 24/22 PCs ធ្វើអោយការទស្សនា កាន់តែត្រជាក់ភ្នែក។ 

វាបានបំពាក់ជាមួយនឹង CPU Intel Core i7 processor និងក្រាហ្វិក ដាច់ NVIDIA® MX330, ដែលវាពិតជាធ្វើអោយការកាត់តរូបភាព និងវីដេអូកាន់តែមានភាពរលូន ក៏ដូចជាការ Render 3D graphics ផងដែរ។ Dual SSD អាចប្រើប្រាស់ជាមួយ RAID 0 និង RAID 1 ដែលផ្តល់ជម្រើស សម្រាប់ការផ្ទេរទិន្នន័យលឿនជាងមុនឬ ការទុកទិន្នន័យអោយមានសុវត្ថិភាព។ ការបញ្ចូលរន្ធ HDMI អាចភ្ជាប់បានជាមួយកុំព្យូទ័រយួរដៃ ឧបករណ៍ចល័ត Game Console ឬ Set-top TV box សម្រាប់ការទស្សនា Screen កាន់តែធំ។

ដោយ​ ៖ Asus
អត្ថបទទាក់ទង