សាកទស្សនារឿង Netflix មួយចំនួនដោយឥតគិតថ្លៃ តាមរយៈតំណរភ្ជាប់នេះ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

យុទ្ធសាស្រ្ដទីផ្សារថ្មីរបស់ Netflix គឺផ្ដល់ជូននូវខ្សែភាពយន្ដមួយចំនួន និងបូករួមទាំងរឿងភាគមួយភាគដំបូង ឲ្យមនុស្សទូទាំងពិភពលោកទាំងអស់ ធ្វើការសាកទស្សនាដោយគិតឥតថ្លៃនោះទេ។ អ្នកទាំងអស់គ្នាមិនចាំបាច់ត្រូវការ បង្កើតគណនីថ្មី ឬ ទាមទារឲ្យដាក់កាតឥណទានឡើយ ដោយគ្រាន់តែចុចចូលតំណរភ្ជាប់នោះ គឺអាចចាប់ផ្ដើមចាក់ទស្សនាបានតែម្ដង។

គួរបញ្ជាក់ឲ្យបានដឹងច្បាស់ផងថា រឿងភាគដូចជារឿង Stranger Things, ELITE, The Boss Baby: Back in Business, When They See Us, Love is Blind, Our Planet ក៏ដូចជារឿង Grace Frankie ដែលក្រុមហ៊ុន Netflix ដាក់ឲ្យសាកទស្សនាដោយឥតគិតថ្លៃនេះ គឺហាក់បីដូចជាមានតែមួយភាគដំបូងប៉ុណ្ណោះ ហើយបើចង់បន្ដទស្សនាថែមទៀត នឹងត្រូវចុះឈ្មោះជាសមាជិក របស់ពួកគេដដែល។ យ៉ាងណាមិញ សម្រាប់ខ្សែភាពយន្ដមួយចប់វិញនោះ អ្នកនឹងអាចទស្សនាបាន ចាប់ពីដើមរហូតដល់ចប់ ដែលរួមមានដូចជា ខ្សែភាពយន្ដ Murder Mystery, Bird Box និង The Two Popes ដោយឥតគិតថ្លៃ ផងដែរ។ វាពិតជាយុទ្ធសាស្រ្ដទីផ្សារពិសេស សម្រាប់អនុញ្ញាតឲ្យសេវាកម្ម Netflix ទាក់ទាញសមាជិកថ្មីបាន និងផ្ដល់ជូនបទពិសោធន៍បន្ដិច លើការទស្សនាតាមរយៈ Netflix ចំពោះអ្នកមិនធ្លាប់ដែលសាកប្រើពីមុនមក ជាដើម។

***ដើម្បីចូលទៅសាកទស្សនារឿង Netflix មួយចំនួនដោយឥតគិតថ្លៃ សូមចុចតំណរភ្ជាប់នេះ

ជាការពិតណាស់ កាលពីពេលមុនៗមក Netflix ក៏ធ្លាប់បានប្រើប្រាស់យុទ្ធសាស្រ្ដបែបនេះដែរ ដោយបានចាក់បញ្ចាំងរឿង To All the Boys I've Loved Before ដោយឥតគិតថ្លៃ សម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក និងបានបង្ហោះវីដេអូឯកសារមួយចំនួន ទៅលើវេបសាយ YouTube ឲ្យទស្សនាដោយឥតគិតថ្លៃ ថែមទៀតផង។

ដោយ​ ៖ Netflix
អត្ថបទទាក់ទង