តួឯករឿង Black Panther លោក Chadwick Boseman បានទទួលមរណភាព ដោយសារតែជំងឺមហារីកពោះវៀនធំ​
ដោយ​ ៖ ឡេង | 3 សប្តាហ៍មុន SHARE

 

រៀងរាល់អ្នកគាំទ្រខ្សែភាពយន្ដរបស់ Marvel ភាគច្រើន សុទ្ធតែបានស្គាល់លោក Chadwick Boseman ដែលបានអ្នកដើរតួអង្គឯកជា Black Panther ដោយគាត់ក៏ធ្លាប់មានការសម្ដែង នៅក្នុងខ្សែភាពយន្ដ 21 Bridges កាលពីឆ្នាំ 2019 និងខ្សែភាពយន្ដ Da 5 Bloods ត្រូវបានចាក់បញ្ចាំង កាលពីអំឡុងខែមិថុនា ឆ្នាំ 2020 កន្លងទៅនេះ។ ក្រោយពីគាត់បានតស៊ូព្យាបាល ជំងឺមហារីកពោះវៀនធំ អស់រយៈពេលប្រមាណជាង 4 ឆ្នាំមក (តាំងពីឆ្នាំ 2016) រហូតមកដល់ប៉ុន្មានម៉ោងមុននេះ ក្រុមការងាររបស់គាត់ ក៏បានបង្ហោះសារលើគណនី Twitter ប្រាប់ទៅកាន់អ្នកគាំទ្រថា គាត់បានទទួលមរណភាពហើយ។

បើយោងតាមសារថ្មីមួយនោះ បានលើកឡើងឲ្យដឹងថា ជំងឺមហារីកពោះវៀនធំរបស់គាត់ គឺស្ថិតនៅក្នុងដំណាក់កាលទី 3 កាលពីឆ្នាំ 2016 ហើយបានឈានចូលដល់ ដំណាក់កាលទី 4 នៅក្នុងរយៈពេលខ្ទង់ 4 ឆ្នាំចុងក្រោយនេះ។ លោក Chadwick Boseman មានអាយុ 43 ឆ្នាំហើយក្នុងឆ្នាំ 2020 និងបានទទួលមរណភាព នៅក្នុងផ្ទះរបស់គាត់ ជាមួយប្រពន្ធ និងក្រុមគ្រួសាររបស់គាត់។ ទោះបីជាគាត់មិនដែលបាននិយាយប្រាប់ អំពីស្ថានភាពរបស់គាត់កាលពីមុនមកមកមែន ប៉ុន្ដែគាត់មានកិត្តិយសនឹងបានដើរតួជា ស្ដេច King T’Challa នៅក្នុងសាច់រឿង Black Panther ក៏ដូចជាតំណាងឲ្យអំណាច របស់ជនជាតិស្បែកខ្មៅ ជុំវិញពិភពលោក។

គាត់បានកើតក្នុងឆ្នាំ 1977 នៅទីក្រុង Anderson នៃរដ្ឋ South Carolina សហរដ្ឋអាមេរិក ដែលមានជីវិតតស៊ូច្រើន ជាពិសេស នៅពេលចាប់អាជីពជា អ្នកសម្ដែងលើកដំបូងៗ ហើយគាត់ក៏ធ្លាប់មានអារម្មណ៍ថា ដោយសារតែ ពណ៌របស់ស្បែករបស់គាត់ផងដែរ។ យ៉ាងណាមិញ នៅទីបញ្ចប់ គាត់ក៏បានសម្រេចជោគជ័យមិនតិចឡើយ ហើយអ្នកគាំទ្ររបស់គាត់ ក៏នៅតែគោរពស្រឡាញ់ និងបានបញ្ចេញពីអារម្មណ៍នឹក តាមរយៈអ៊ឺនធើណេត។

ដោយ​ ៖ Variety
អត្ថបទទាក់ទង