ហ្គេម Tom and Jerry: Chase បានដាក់ឲ្យលេងលើ Android និង iOS ជាផ្លូវការហើយ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ពេលថ្មីៗនេះ ក្រុមហ៊ុន NetEase Games និង Warner Bros. បានធ្វើការប្រកាសចេញហ្គេមមួយមានឈ្មោះថា Tom and Jerry: Chase ដែលវាគឺជាប្រភេទ Casual Mobile Game មានក្រាហ្វិកបែបតុកត្តា ដ៏ស្រស់ស្អាត។ មិនតែប៉ុណ្ណោះ ឥឡូវនេះ ហ្គេម Tom and Jerry: Chase មួយនេះ វាត្រូវបានដាក់ឲ្យលេងលើ ប្រព័ន្ធប្រតិបត្តិការ Android និង iOS ជាផ្លូវការហើយ។

ពិតប្រាកដណាស់ ពេលថ្មីៗនេះ NetEase Game ដែលជាក្រុមហ៊ុនបង្កើតហ្គេម Rules of Survival ទើបបានសម្រេចចិត្តធ្វើការប្រកាសចេញហ្គេម Tom and Jerry: Chase ដើម្បីដាក់ឲ្យលេងទាំងនៅលើ Android និង iOS នៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីពេលនេះតទៅហើយ។ ជាក់ស្ដែង ប្រទេសដែលទទួលបានហ្គេមនេះ រួមមានដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបូរី ឡាវ ព្រុយណេ ភូមា ទីម័រខាងកើត និងប្រទេសកម្ពុជាយើងជាដើម ដែលអ្នករស់នៅក្នុងប្រទេសទាំងនេះ អាចធ្វើការទាញយកមកលេងបានតាមរយៈ Play Store និង App Store។ ចំពោះរបៀបលេងវិញ ហ្គេម Tom and Jerry: Chase នេះ បានអនុញ្ញាតឲ្យអ្នកលេងអាចជ្រើសរើសតួអង្គលេងជា Tom ឬ Jerry ខណៈដែលលេងជា Jerry យើងអាចចាប់ដៃគូជាក្រុម និងពេលលេងជា Tom យើងអាចលេង Solo តែម្នាក់ឯងប៉ុណ្ណោះ។

សរុបមក ពេលនេះហ្គេម Tom and Jerry: Chase ត្រូវបានដាក់ឲ្យទាញយកតាមរយៈ Google Play Store និង Apple App Store ជាផ្លូវការហើយ។ ដូច្នេះ ប្រសិនបើប្រិយមិត្តចង់សាកល្បងលេងហ្គេមមួយនេះ លោកអ្នកអាចចូលទៅកាន់ Play Store និង App Store ដើម្បីធ្វើការទាញយកបាន ឬ អាចចុចលើតំណលីងខាងក្រោមនេះក៏បានដូចគ្នា។

***ចុចត្រង់នេះ សម្រាប់ Android!

***ចុចត្រង់នេះ សម្រាប់ iOS!

ដោយ​ ៖ IGN
អត្ថបទទាក់ទង