អាចទេដែល ទូរសព្ទលំដាប់កំពូល Xiaomi Mi 10 Ultra នឹងបង្ហាញខ្លួនមកជាមួយកាមេរ៉ាបង្កប់ក្រោមអេក្រង់?​
ដោយ​ ៖ គាលី | 5 ខែមុន SHARE

 

សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹតិ្តការណ៍គម្រប់ខួប 10 ឆ្នាំ នៃការបង្កើតក្រុមហ៊ុន Xiaomi នឹងឈានចូលមកដល់ គឺនៅថ្ងៃទី 11 ខែសីហាឆាប់ៗខាងមុខនេះតែម្តង។ ជាងនេះទៀត លោក Lei Jun ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងថ្ងៃនោះ ពួកគេនឹងមានអ្វីពិសេស ទុកបង្ហាញឲ្យមហាជនភ្ញាក់ផ្អើល ដោយនោះគឺជាទូរសព្ទឆ្លាតម៉ូឌែលថ្មី ស្ថិតនៅក្នុងត្រកូល Mi 10 ដែលវានឹងមានឈ្មោះហៅថា Xiaomi Mi 10 Ultra សម្រាប់លក់នៅលើទីផ្សារសកល។ 

ទាក់ទងទៅនឹងទូរសព្ទឆ្លាតជំនាន់ថ្មីខាងលើនេះដែរ វាត្រូវបានកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Ice Universe ជឿថា វាអាចនឹងធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង ចំពោះលក្ខណៈសម្បតិ្តរបស់វា។ ប៉ុន្តែ ប្រភពខាងលើមិនបានបង្ហើបឲ្យយើងថា នោះគឺជាអ្វីនៅឡើយទេ។ យ៉ាងណា បើយោងតាមទៅតាមលោក Ross Young ត្រូវជាអ្នកជំនាញវិភាគទៅលើអេក្រង់ដ៏ល្បីឈ្មោះមួយរូប បានបង្ហាញឲ្យដឹងថា Xiaomi Mi 10 Ultra អាចនឹងក្លាយទៅជាទូរសព្ទឆ្លាតដំបូងគេ ដែលប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ ត្រូវបានដាក់លក់លើទីផ្សារ។ ថ្វីត្បិតតែ Mi 10 Ultra អាចនឹងក្លាយទៅជាទូរសព្ទឆ្លាតដំបូងគេ ដែលប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ ត្រូវបានដាក់លក់លើទីផ្សារក៏ពិតមែន ប៉ុន្តែ ចំនួនដាក់លក់របស់វា ក៏អាចមានការកំណត់ ឬហៅថា Limited Edition នោះឯង។ 

ក្រៅពីនេះ ចំពោះលក្ខណៈសម្បតិ្តពិសេសផ្សេងៗ ដែលបានបែកធ្លាយ អំពីទូរសព្ទឆ្លាត Mi 10 Ultra ជំនាន់ថ្មីនេះ គឺវាអាចនឹងបំពាក់មកជាមួយបន្ទះឈីបលំដាប់កំពូល Snapdragon 865+,បន្ទះបង្ហាញ AMOLED ជាមួយអេក្រង់ Refresh Rate 120Hz, កាមេរ៉ាក្រោយដែលមានសមត្ថភាព Zoom បាន 100 ឬ 120 ដង, ថ្មទំហំ 4,500mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 100 ឬ 120W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង 55W ថែមទៀតផង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង