ទូរសព្ទលំដាប់កំពូល Huawei Mate 40 Series នឹងត្រូវប្រកាសចេញជាផ្លូវការនៅក្នុងអំឡុងខែកញ្ញាខាងមុខនេះ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីដើមសប្តាហ៍នេះ យើងទទួលបានបានដំណឹងថ្មីមួយរាយការណ៍មកថា ការប្រកាសចេញជាផ្លូវការរបស់ Huawei Mate 40 Series នោះ អាចនឹងត្រូវពន្យាពេលរហូតដល់ទៅចុងខែតុលា។ ប៉ុន្តែកាលពីល្ងាចម្សិលមិញនេះ តាមរយៈសន្និសីទពិសេសមួយធ្វើឡើងនៅក្នុងប្រទេសចិន លោក Richard Yu ត្រូវជានាយកប្រតិបត្តិផ្នែកអាជីវកម្មអតិថិជនរបស់ Huawei បានបញ្ជាក់ឲ្យយើងបានដឹងយ៉ាងច្បាស់ថា Huawei Mate 40 Series នឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែកញ្ញាខាងមុខនេះតែម្តង។

លើសពីនេះ លោក Richard Yu ក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា Huawei Mate 40 Series នឹងបំពាក់មកជាមួយបន្ទះឈីបលំដាប់កំពូលជំនាន់ថ្មីចុងក្រោយ ដែលមានឈ្មោះជាផ្លូវការហៅថា Kirin 9000 មិនមែន Kirin 1000 ឬ Kirin 1020 ដូចទៅនឹងដំណឹងបែកធ្លាយកាលពីពេលកន្លងនោះទេ។ ជាងនេះទៅទៀត លោក Richard Yu ក៏បានបញ្ជាក់ឲ្យយើងបានដឹងបន្ថែមទៀតថា បន្ទះឈីប Kirin 9000 នឹងអាចគាំទ្របច្ចេកវិទ្យា 5G ក៏ដូចជាបានភ្ជាប់មកជាមួយខួបក្បាលឆ្លាតវៃ NPU (Neural Processing Unit,), GPU និងបច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលមានសមត្ថភាពធ្វើការកាន់តែខ្លាំង និងប្រសើរជាងមុនថែមទៀតផង។ 

បន្ថែមពីនេះ បើផ្អែកទៅតាមរូបភាពគម្រូចុងក្រោយរបស់ Huawei Mate 40 Series ក៏បានបង្ហាញឲ្យយើងដឹងថា Huawei Mate 40 និង Mate 40 Pro នឹងបំពាក់មកជាមួយអេក្រង់លាតកោង និងលេនទម្លុះអេក្រង់រាងគ្រាប់ថ្នាំទ្រវែងស្ថិតនៅជ្រុងខាងឆ្វេង ក៏ដូចជាមានទម្រង់កាមេរ៉ាក្រោយរាងមូល ស្ថិតនៅចំកណ្តាលក្បែរផ្នែកខាងលើ ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ អមមកជាមួយភ្លើង LED Flash រាងទ្រវែងមួយស្ថិតនៅផ្នែកខាងឆ្វេងនៃកាណុងកាមេរ៉ាផងដែរ។

ដោយ​ ៖ Android Headline
អត្ថបទទាក់ទង