ហ្គេម Suicide Squad នឹងធ្វើការដាក់បង្ហាញនៅព្រឹត្តិការណ៍ DC FanDome ក្នុងថ្ងៃទី 22 ខែសីហាខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ជាទីបំផុតក្រុមហ៊ុន Rocksteady Studios និង Warner Bros. Games បានសម្រេចចិត្តដាក់បង្ហាញនូវ ហ្គេម Suicide Squad ជាផ្លូវការក្នុងពេលឆាប់ៗនេះហើយ នៅឯព្រឹត្តិការណ៍អនឡាញយក្ស DC FanDome ក្រោយពីត្រូវបានលេចធ្លាយ អស់មួយរយៈពេលមក។ ស្របនឹងពេលបង្ហើបឲ្យ អ្នកគាំទ្រទាំងអស់បានដឹងនេះ គណនី Twitter របស់ក្រុមហ៊ុន Rocksteady Studios ផ្ទាល់តែម្ដង បានចែករំលែករូបភាពមួយសន្លឹក ដាក់បង្ហាញពីតួអង្គកំពូលវីរបុរស Superman ថែមទៀតផង។

បើយោងទៅតាមដំណឹងលេចឮ កាលពីពេលមុនៗមក គឺបានចង្អុលបង្ហាញឲ្យឃើញថា ហ្គេមវាយប្រហារថ្មីមួយនេះ នឹងអាចមានឈ្មោះហៅថា Suicide Squad Kill The Justice League ដោយក្រុមចិត្តអាក្រក់ Suicide Squad ដើរតួជាក្រុមចិត្តល្អវិញ ហើយមានបេសកកម្មទៅកំចាត់ក្រុមវីរបុរសនារី Justice League ដែលបានក្លាយទៅជាមនុស្សអាក្រក់វិញ។ ហាក់បីដូចជារូប Poster ថ្មីមួយនេះអញ្ចឹងដែរ ដោយយើងអាចប្រទះឃើញថា Superman មានលក្ខណៈចម្លែកពីធម្មតា ហើយកែវភ្នែករបស់គាត់ ក៏កំពុងត្រៀមបញ្ចេញឡាស៊ែរតែម្ដង។ ដោយសារតែ Rocksteady Studios ធ្លាប់មានបទពិសោធន៍ច្រើន ជាមួយទីតាំងជុំវិញកន្លែង Gotham ជាមួយនឹងហ្គេម Batman អស់ជាច្រើនវគ្គមកហើយ ដូច្នេះពួកគេប្រាកដជាអាចយល់ច្បាស់ ហើយអាចនឹងមិនធ្វើឲ្យអ្នកគាំទ្រ ខកចិត្តជាក់ជាមិនខាន។ យ៉ាងណាក៏ដោយ យើងមានតែរង់ចាំតាមដាន ព្រឹត្តិការណ៍ដ៍ធំ DC FanDome នៅថ្ងៃទី 22 ខែសីហា ឆ្នាំ 2020 ខាងមុខនេះ សម្រាប់ព័ត៌មានបន្ថែមទៀត។

ក្រុមហ៊ុន Rocksteady Studios បានបង្កើតហ្គេម Batman ដែលមានសាច់រឿង និងការបញ្ជាលេងល្អៗ អស់ជាច្រើនមកហើយ ដោយរួមមានបញ្ចូលទាំងហ្គេម Batman: Arkham Knight, Batman: Arkham Asylum, Batman: Arkham City និងផ្សេងៗទៀត។ តើប្រិយមិត្តអ្នកអានទាំងអស់គ្នា ធ្លាប់បានលេងហ្គេមមួយ ក្នុងចំណោមនេះហើយឬនៅ? បើមានចំណាប់អារម្មណ៍លើហ្គេមថ្មី Suicide Squad អញ្ចឹងកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា។

ដោយ​ ៖ Rocksteady Studios
អត្ថបទទាក់ទង