តាមរយៈរបាយការណ៍ថ្មីមួយរាយការណ៍ដោយភ្នាក់ងារសារព័ត៌មាន Deadline បានធ្វើឲ្យយើងដឹងថា នៅក្នុងជំនួបពិភាក្សាអំពីហិរញ្ញវត្ថុរបស់ខ្លូន លោក Jon Feltheimer ត្រូវជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Liongate បានបញ្ជាក់ឲ្យមហាជនបានដឹងពីវត្តមានផ្លូវការរបស់រឿង John Wick វគ្គ 5។ ជាងនេះទៅទៀត ប្រភពដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា John Wick វគ្គ 5 នឹងចាប់ផ្តើមថតភ្លាមៗបន្ទាប់ពីវគ្គ 4 ត្រូវបានថតចប់។
គួរបញ្ជាក់ផងថា កាលដើមឡើយ រឿង John Wick: Chapter 4 ត្រូវបានកំណត់ឲ្យចាក់បញ្ចាំងនៅក្នុងរោងភាពយន្តជាផ្លូវការ នៅថ្ងៃទី 21 ខែឧសភា ឆ្នាំ 2021 ខាងមុខនេះ ប៉ុន្តែក្រោយមកវាក៏ត្រូវបានពន្យាពេលក្នុងការចាក់បញ្ចាំងទៅថ្ងៃទី 27 ខែឧសភា ឆ្នាំ 2022 ខាងមុខវិញ។ មូលហេតុនោះក៏ព្រោះតែជម្ងឺឆ្លងដ៏កាចសហាវ Covid-19 បានធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការផលិតរឿង John Wick: Chapter 4 យ៉ាងខ្លាំង ដូច្នេះហើយទើបធ្វើឲ្យរឿងមួយនេះនឹងត្រូវរចាក់បញ្ចាំងយឺតជាងអ្វីដែល Ligonsgate បានកំណត់កាលពីដំបូងឡើយ។ សម្រាប់កាលបរិច្ឆេទដាក់បញ្ចាំងជាផ្លូវការរបស់រឿង John Wick វគ្គ 5 លោក Jon Feltheimer មិនទាន់បានបញ្ជាក់ឲ្យយើងបានដឹងនោះទេ ដូច្នេះយើងមានតែរង់ចាំតានដានទាំងអស់គ្នាជាបន្តទៀត។
គួររំលឹកផងថា រឿង John Wick: Chapter 3 – Parabellum ត្រូវបានដឹកនាំដោយលោក Chad Stahelski និងផលិតដោយ Basil Iwanyk & Erica Lee ក៏ដូចជាបានចូលរួមសម្តែងដោយតារាល្បីប្រុសដ៏ល្បីឈ្មោះ Keanu Reeves និងតារាសម្តែងផ្សេងៗជាច្រើនទៀត។ John Wick: Chapter 3 – Parabellum ចំណាយដើមទុនក្នុងការផលិតខ្ទង់ប្រហែលជា 75 លានដុល្លារ ហើយវាត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី 9 ខែឧសភា ឆ្នាំ 2019 កន្លងទៅ ជាមួយការរកប្រាក់ចំណូលបានខ្ទង់ប្រហែលជា 326.7 លានដុល្លារ (Box Office)។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0