កាលពីចុងឆ្នាំមុន យើងបានដឹងដំណឹងមួយដែលនិយាយថា MediaTek បានធ្វើការសហការគ្នាជាមួយនឹង Intel ក្នុងការបង្កើតឈីប 5G មួយ ដើម្បីប្រើប្រាស់លើកុំព្យូទ័រយួរដៃ ជាមួយគ្នានឹងឈីបរបស់ Intel ដែលនឹងត្រូវដំណើរការលើកុំព្យូទ័រយួរដៃជំនាន់ក្រោយផងដែរ។ ដោយឡែក នៅក្នុងពេលនេះ ការសហការនោះ បានលេចចេញជារូបរាងហើយ ពោលគឺ MediaTek បានប្រកាសចេញឈីប 5G ឬម៉ូដឹម 5G មួយ ដែលត្រូវបានគេហៅថា T700 5G ជាផ្លូវការ ដោយវានឹងមានភ្ជាប់ជាមួយឈីប Intel ជំនាន់ក្រោយ នាពេលខាងមុខនេះ។
ពិតណាស់ នៅក្នុងពេលនេះ ក្រោមការសហការគ្នាជាមួយ Intel ក្រុមហ៊ុនមកពីតៃវ៉ាន់ MediaTek បានប្រកាសចេញម៉ូដឹម 5G សម្រាប់កុំព្យូទ័រយួរដៃ ដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយក្នុងនោះវាត្រូវបានគេហៅថា T700 5G ដោយអាចគាំទ្រ Sub-6 5G ហើយគេក៏បានធ្វើតេស្តទៅលើការប្រើ 5G លក្ខណៈ Standalone ដែលមិនអាស្រ័យលើបណ្ដាញ 4G LTE បានសម្រេចរួចរាល់ហើយដែរ។ យ៉ាងណាក៏ដោយឈីប 5G ខាងលើនេះ ក៏អាចគាំទ្រជាមួយ Non-Standalone Sub-6 5G បានដូចគ្នា ដោយវានឹងធ្វើការពឹងផ្អែកទៅលើបណ្ដាញ 4G ដើម្បីបង្កើនល្បឿនបន្ថែម។ ក្រៅពីនេះទៀត MediaTek ក៏បានបន្ថែមថា ឈីបខាងលើនេះ វាត្រូវបានធ្វើឡើងឲ្យប្រើប្រាស់ថាមពលទាប ដូច្នេះវានឹងមិនធ្វើឲ្យថាមពលថ្ម របស់កុំព្យូទ័រដែលបំពាក់វានោះ មានការធ្លាក់ចុះលឿនទេ។ ដូចបានបញ្ជាក់ខាងលើអញ្ចឹង ដោយសារឈីប ឬម៉ូដឹម 5G នេះ បានកើតចេញពីការសហការគ្នារវាង MediaTek និង Intel ដូច្នេះយើងអាចរំពឹងថា កុំព្យូទ័រម៉ូឌែលថ្មីមួយចំនួន ដែលប្រើប្រាស់ឈីបរបស់ Intel នាពេលខាងមុខ គឺអាចនឹងប្រើប្រាស់ម៉ូដឹម 5G ខាងលើនេះតែម្ដង។
គួរបញ្ជាក់ដែរថា T700 គឺជាម៉ូដឹម 5G ដំបូងរបស់ MediaTek សម្រាប់កុំព្យូទ័រយួរដៃ ប៉ុន្តែវាមិនមែនជាលើកដំបូងសម្រាប់ Qualcomm នោះទេ ព្រោះថាជាក់ស្ដែង Qualcomm អាចធ្វើវាបានរួចហើយ ខណៈពេលដែល Intel ក៏ធ្លាប់បានប្រើប្រាស់វាដែរ និយាយឲ្យចំទៅ គឺគេធ្លាប់ឃើញមាននៅលើ Laptop ដូចជា Dell Latitude 9510 2-in1, HP Elite Dragonfly G2 និង Lenovo Flex 5G នេះឯង។ និយាយរួមមកវិញ ខាងលើនេះគឺជាម៉ូដឹម 5G ដំបូងដែល MediaTek អាចបង្កើតបាន ក្រោមការសហការជាមួយ Intel ហើយឈីបនោះ នឹងត្រូវមានប្រើប្រាស់នៅលើកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់ឈីប Intel នាពេលអនាគតផងដែរ។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0